About Me

THIS SITE IS UNDER CONSTRUCTION

Friday, November 23, 2012

ហេតុផល​ស្ដ្រី​សម្រាល​កូន​មិនរួច

មូលហេតុ​ដែលស្ដ្រី​ពិបាកស​ម្រាលកូន
មូលហេតុ​ដែលស្ដ្រី​ខ្លះ​សម្រាល​កូនមិន​រួច គឺអាច​បណ្ដាល​មកពី​កត្ដា​ម្ដាយ និង​កត្ដាទារក។
1 . ការ​សម្រាល​ពិបាក​ដោយ​មូលហេតុ​បណ្ដាល​មកពី​ម្ដាយ
  • ពិបាក​ដោយសារ​មាត់ស្បូន​បើកមិន​ប្រក្រតី ៖ បញ្ហានេះ​គឺ​បណ្ដាល​មកពី​មាត់ស្បូន​រឹង មិន​ទន់ជ្រាយ។ បញ្ហារឹង​នៃមាត់ស្បូន​អាច​បណ្ដាល​មកពី​ភាពស្អិត​នៃកោសិកា​មាត់ស្បូន ឬ​មកពីការ​រួញស្វិត​នៃមាត់​ស្បូន ក្រោយ​ពីមាន​ស្លាកស្នាម​របួស​ដោយការ​ដុតមាត់​ស្បូន​ជាដើម។ ដោយឡែក​បញ្ហានេះ​អាច​កើតមាន​ឡើង ដោយ​មិនមាន​ហេតុផល​ច្បាស់លាស់​ក៏មាន​ដែរ។
  • ពិបាក​ដោយ​កម្លាំង​កន្ដ្រាក់​របស់​សាច់ដុំស្បូន​មិន​ប្រក្រតី ៖ មិន​ប្រក្រតីភាព​នៃការ​កន្ដ្រាក់​របស់​សាច់ដុំ​ស្បូន អាច​បណ្ដាល ធ្វើ​ឱ្យស្បូន​ខ្សោយ នោះក៏​ជាមូលហេតុ​ធ្វើឱ្យ​ការ​សម្រាល​មាន​ឧបសគ្គ។
  • ពិបាក​ដោយសារ​មានដុំ​អ្វីមួយ​រាំងស្ទះ​នៅមុខ​ដំណើរ​សម្រុត​ចុះរបស់​ទារក​ដែលត្រូវ​សម្រាល។
  • ពិបាក​ដោយសារ​ឆ្អឹងអាងត្រគាក​របស់​ម្ដាយ​ខុសខ្នាត ៖ ម្ដាយ​ដែលមាន​ទម្រង់ឆ្អឹង​ត្រគាក​តូច​ចង្អៀត មិនអាច​អនុញ្ញាត ឱ្យ​សម្រាល​តាម​បែបធម្មជាតិ​បានទេ ត្រូវ​ដោះស្រាយ​ដោយ​ធ្វើការ​វះកាត់។
  • ការ​សម្រាល​ពិបាក​ដែល​បណ្ដាល​មកពី​ទារក​នៅក្នុង​ផ្ទៃ។ មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ការ​សម្រាល​មិនរួច​នោះគឺ ការ បង្ហាញ​ទ្រង់ទ្រាយ​ខុស​របៀប។
  • ចំពោះ​ការ​សម្រាល​ធម្មតា ទារក​ក្នុងផ្ទៃ​ត្រូវបង្ហាញ​កំពូល​ក្បាលមក​មុន ផ្ទុយ​ទៅវិញ​ករណី​បង្ហាញ​គូទមុន​(ចំពោះ​អ្នកកូន ដំបូង) បង្ហាញមុខ​មកមុន និង​បង្ហាញ​ថ្ងាស​មកមុន ទារក​ខ្លះទៀត​មាន​ទំហំធំ​ពេក ឯខ្លះទៀត​បំពាក់​ទៅដោយ​ដុំពក​នៅលើ​កញ្ចឹងក​ឬ នៅកញ្ចូញ​គូទ និង​ខ្លះទៀត​មានក្បាល​ធំពេក។ ទាំងនោះជា​មូលហេតុ​ដែលធ្វើ​ឱ្យមាតា​មួយចំនួន​សម្រាល​កូនមិន​អាចរួច ហើយ​តម្រូវ ធ្វើការ​វះកាត់ ដើម្បី​ដោះស្រាយ​បញ្ហា។
ផល​ប៉ះពាល់​នៃការ​ពិបាក​សម្រាល​កូន

តម្រូវ​ធ្វើការ​វះកាត់​ជាចាំបាច់ ពុំដូច្នោះ​ទេការ​សម្រាល​តាម​ធម្មជាតិ​មិនអាច​ប្រព្រឹត្ដ​ទៅបាន​ឡើយ។ ហើយអាច​បណ្ដាល​ឱ្យ មាន​គ្រោះថ្នាក់​ដល់ជីវិត​ទាំងម្ដាយ​ទាំងកូន។

យើង​សង្កេត​ឃើញជា​រឿយៗ​ចំពោះ​គ្រួសារ​មួយចំនួន ឬស្ដ្រី​មួយចំនួន​ដែល​សម្រាល​ជួប​ឧបសគ្គ ចេះតែ​ធ្វើសំណូមពរ​ឱ្យគ្រូពេទ្យ​ចាក់ថ្នាំ​បើកស្បូន ជួនកាល​ខឹងសម្បា​នឹងគ្រូពេទ្យ​មិន​ព្រមចាក់​ថ្នាំឱ្យ។ ចំពោះ​បញ្ហា​ទាំងអស់​នេះគឺ​គ្រូពេទ្យ​ទេ ដែលជា​អ្នកធ្វើ​រោគវិនិច្ឆ័យ​នឹងវាយ​តម្លៃ​ទៅលើ​បញ្ហា​ទាំងនោះ។
ការ​ចាក់ថ្នាំ​ឱ្យមាត់​ស្បូនបើក​ក្ដី ការ​ចាក់ថ្នាំ​ឱ្យឈឺពោះ​ក្ដី វាអាច​ទទួលផល​ល្អ លុះត្រា​ណាការ​សម្រាល​នោះគ្មាន​ឧបសគ្គ។ ផ្ទុយទៅវិញ​ចំពោះស្ដ្រី​ឈឺពោះ​សម្រាល​ហើយ​ជួប​ប្រទេះ​បញ្ហា​ដូចបាន​រៀបរាប់​ ខាងលើ ការ​ចាក់ថ្នាំ​ឱ្យស្បូន​បើក ឬឱ្យ​ឈឺពោះ​នោះ ជាអាវុធ​ដ៏គ្រោះថ្នាក់​បំផុត​សម្រាប់​បញ្ចប់​ជីវិត​មាតា​និងទារក។

No comments:

CASINO





MOBILE MAGAZINE