About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, November 27, 2012

ចិន នឹងសាងសង់អគារខ្ពស់ជាងគេលើ ពិភពលោក ក្នុងរង្វង់៩០ថ្ងៃ


ប្រទេស ​ចិន​កំពុង​មានបំណង​ស្ថាបនា​អគារ​ខ្ពស់បំផុត​ពិភពលោក ក្នុង​រង្វង់​៣​ខែ​ប៉ុណ្ណោះ ។ អគារ​ថ្មី​នេះ តាម​គម្រោង​នឹងធ្វើ​រួចរាល់​ក្នុង​ត្រីមាស​ទី ឆ្នាំ​២០១៣ ហើយ​មាន​កម្ពស់​ដល់​ទៅ​៨៣៨​ម៉ែត្រ ។​
​តាម​គម្រោង​ផ្នែក​គ្រឹះ​អគារ​ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០១២​នេះ ក្រោយពេល​មានការ​សម្រេច​ចុងក្រោយ​របស់​មេដឹកនាំ ។ តាម​គេហទំព័រ Gizmodo​ អគារ​នេះ​មាន​ឈ្មោះថា Sky City ស្ថិតនៅ​ទីក្រុង Changsa ​ក្បែរ​ទន្លេ Xiangjiang ​ហើយ​មាន​បន្ទប់​ទាំងអស់​២២០​បន្ទប់ ។​

​ព័ត៌មាន​ស្តីពី​ គម្រោង​សាងសង់​អគារ​ខ្ពស់កប់ពពក ក្នុង​រយៈពេល​៣​ខែ ហើយ​មាន​ល្បឿន​សាងសង់​៥​ជាន់​ក្នុង​១​ថ្ងៃ ពុំមែន​ជា​រឿង​លេងសើច​ទេ ។ មនុស្ស​ភាគច្រើន​អាច​ពុំ​ជឿ ប៉ុន្តែ​អ្នកម៉ៅការ​គម្រោង​គឺ​ក្រុមហ៊ុន Broad Sustainable Building បាន​បញ្ជាក់ថា អគារ​នេះ​នឹងត្រូវ​បាន​គូរ​ប្លង់​ដោយ​វិស្វករ​មួយចំនួន​ដែល​ធ្លាប់​ចូលរួម​ ក្នុង​គម្រោង​ការសាងសង់​អគា​ខ្ពស់បំផុត​ពិភពលោក​បច្ចុប្បន្ន BurjKhalifa​។ ក្រៅពីនោះ​ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់​សាងសង់​សណ្ឋាគារ​៣០​ជាន់ មួយ​ក្នុង​រង្វង់​១៥​ថ្ងៃ​ដែរ ហើយ​មកទល់​បច្ចុប្បន្ន​សណ្ឋាគារ​នេះ​កំពុង​សកម្មភាព​ធម្មតា ។​

​ មូលដ្ឋាន​នៃ​ការអះអាង​ខាងលើ គឺ​ពឹងពាក់​បច្ចេកវិទ្យា​ប្រើប្រាស់ Modul ​ចាក់ពុម្ព​ស្រាប់​របស់ Broad Sustainable ព្រមទាំង​បទពិសោធន៍​ស្ថាបនា​អគារ​ខ្ពស់​២០​នា​ប្រទេស​ចិន ក្នុងនោះ​រួមទាំង​អគារ​៣០​ជាន់​ធ្វើ​ក្នុង​រយៈពេល​១៥​ថ្ងៃ ។​

អគារ​នេះ​ជា​ប្រភេទ​លំនៅដ្ឋាន​មាន​ផ្ទៃក្រឡា​ជាង​១​លាន​ម៉ែត្រការ៉េ អាច​បម្រើ​ការរស់នៅ​សម្រាប់​មនុស្ស ២០.០០០​នាក់ ។​
​ ថ្វីបើ​ខ្ពស់ជាង​អគារ ១,៥​ពាន់​លាន​ដុល្លារ នៅ Dubai តែ​អគារ​នេះ​ចំណាយ​អស់ប្រាក់​៦០០​លាន​ដុល្លារ ប៉ុណ្ណោះ ។ អគារ​មាន​ជណ្តើរយន្ត​ចំនួន​១០៤​ប្រភេទ​ល្បឿន​លឿន ។​
​ចំណុច​លេចធ្លោរ​មួយទៀត គឺ​វា​អាច​ទ្រាំទ្រ​បានការ​រញ្ជួយ​ដី​កម្រិត​៩​រង្វាស់​រិច​ទ័​រ ៕

No comments:

CASINO





MOBILE MAGAZINE