ផ្សារភ្ជាប់នឹងការងារស្ម័គ្រដើម្បីជួយអភិវឌ្ឍសង្គមជាតិថ្ចូល
រួមបម្រើការងារសង្គម
ពិតជាផ្ដល់ឲ្យអ្នកនូវបទពិសោធដ៏អស្ចារ្យក្នុងជីវិត
ហើយវាក៏ជាទុនយ៉ាងសំខាន់សម្រាប់អភិវឌ្ឍខ្លួនទៅថ្ងៃអនាគតដែរ។
ប្រសិនបើអ្នកចង់រួមចំណែកក្នុងសង្គម
អ្នកអាចជ្រើសរើសវិធីសាស្រ្ដដូចជា
សុំការងារស្ម័គ្រចិត្ដក្នុងសហគមន៍ពីចាស់ទុំ
និងព្យាយាមជួយកិច្ចការតាមលទ្ធភាព។ ម្យ៉ាងវិញទៀត
អ្នកអាចបង្កើតជាក្រុមសមាគមមួយសម្រាប់ដំណើរការគម្រោងតូច
ៗក្នុងការជួយដល់សង្គម ដូចជា បង្រៀនកុមារនៅតាមទីជនបទ
បម្រើការងារពាក់ព័ន្ធនឹងបរិស្ថាន
ឬក៏ការងារស្ម័គ្រចិត្ដឲ្យអង្គការ។
អ្នកមិនចាំបាច់ចំណាយប្រាក់ច្រើនទេ។ សរុបមក សកម្មភាពទាំងអស់នេះ
ពិតជាត្រូវបានចាត់ទុកជាការងារសង្គម ហើយមិនរំខានដល់ការសិក្សា
និងការងារដទៃឡើយ៕
វិធីសាស្រ្ដងាយៗជួយឲ្យអ្នកទទួលបានសុភមង្គលនិងអាយុយឺនយូរ
សូម ប្រិយមិត្ដសាកល្បងអនុវត្ដវិធីងាយៗមួយចំនួនដូចតទៅ៖ សុភមង្គលមនុស្សកើតចេញពីទង្វើល្អ និងសេចក្ដីថ្លៃថ្នូរក្នុងសង្គមប្រចាំថ្ងៃ។ អ្នកគួរតែចេះក្រើនរំឭក និងប្រាថ្នាភាពជោគជ័យក្នុងជីវិត។ សុភមង្គមក្នុងជីវិតតម្រូវឲ្យអ្នកជាប្រភេទមនុស្សដែលមានមនសិការ ចេះយល់អធ្យាស្រ័យ យកចិត្ដទុកដាក់ និងផ្ដល់សេចក្ដីមេត្ដាដល់អ្នកដទៃ។ លើសពីនេះ ចំណេះដឹង និងសុភវិនិច្ឆ័យ ក៏ជាកត្ដាសំខាន់ដែរ ពីព្រោះអ្នកនឹងផ្ដោតការយកចិត្ដទុកដាក់ទៅលើអ្វីដែលអ្នកកំពុង តែ ធ្វើ។ ម្យ៉ាងវិញទៀត ការសេពគប់មិត្ដភក្ដិដ៏ត្រឹមត្រូវ អាចជួយដល់អ្នកឲ្យស្រស់ថ្លា និងរីកចម្រើននៅក្នុងការសិក្សា និងការងារ។ ចុងក្រោយ ការរីករាយនូវបទពិសោធល្អៗដែលធ្លាប់ឆ្លងកាត់ជាមួយនឹងមនុស្ស សកម្មភាព និងវត្ថុជាទីស្រឡាញ់ជាសុភមង្គលមួយដែរ៕

សិក្សាស្រាវជ្រាវតាមរយៈប្រព័ន្ធអ៊ីនធឺណិត
ការប្រើប្រាស់អ៊ីនធឺណិតឲ្យមានអត្ថប្រយោជន៍អាចធ្វើឲ្យអ្នកបង្កើត មុខជំនួញដ៏ល្អមួយ។ ជាក់ស្ដែង ការងារបញ្ចូលភ្លេងទូរស័ព្ទក្លាយជាមុខរបរកាក់កបងាយៗតាមរយៈការ ទាញ យកកម្មវិធី software ពីប្រព័ន្ធអ៊ីនធឺណិតដោយឥតគិតថ្លៃ។ អ្នកបច្ចេកទេស អាចរកចំណូលពី២ដុល្លារទៅ១០ដុល្លារចំពោះការបញ្ចូលកម្មវិធី jailbreak IOS ដ៏ពេញនិយមរបស់ទូរស័ព្ទ Iphone។ ពួកគេអាចទាញយកកម្មវិធីជាច្រើនដោយសេរី ពីគេហទំព័រមួយចំនូន ដូចជា www.redmondpie.com និង www.redsnow.ccជាដើម រួមជាមួយនឹង វីដេអូបង្ហាញពីរបៀបប្រើប្រាស់ទៀតផង។ ក្រៅពីនេះអ្នកអាចរុករកព័ត៌មានផ្សេងៗនៅលើគេហទំព័រ Google និងវីដេអូwww.youtube.com ដែលបង្រៀនពីមុខវិជ្ជាដែលអ្នកត្រូវការ។ ប៉ុន្ដែវាក៏អាចផ្ដល់គុណវិបត្ដិចំពោះអ្នកប្រើក្នុងមធ្យោបាយខុស ឆ្គងផងដែរ។ សូមប្រយ័ត្នប្រយែងផង!

វិធីសាស្រ្តត្រៀមខ្លួនសម្រាប់បទសម្ភាសការងារ
ប្រសិន បើអ្នកត្រូវបានហៅធ្វើបទសម្ភាសការងារ មានន័យថា អ្នកបានជាប់ក្នុងដំណាក់កាលទីមួយហើយ។ ដូច្នេះ អ្នកត្រូវចេះត្រៀមខ្លួនក្នុងការទាញយកជោគជ័យទាំងស្រុង។ ដំបូង អ្នកគួរតែចំណាយពេលវេលាខ្លះសិក្សាពីក្រុមហ៊ុន ដើម្បីឲ្យប្រាកដថា អ្នកអាចឆ្លើយផ្ដោះផ្ដងសំណួរជាមួយអ្នកសម្ភាសប្រកបដោយជំនឿចិត្ដ ។ អ្នកអាចស្រាវជ្រាវតាមអ៊ីនធឺណិតអំពីក្រុមហ៊ុននោះ។ ក្រោយមក គឺសាកល្បងធ្វើដំណើរទៅកាន់ក្រុមហ៊ុនរយៈពេលមួយថ្ងៃមុនការសម្ភាស និងប៉ាន់ប្រមាណពីរយៈពេលនៃការធ្វើដំណើរដើម្បីបញ្ចៀសការយឺតយ៉ាវ។ ចំណុចពិសេសបំផុតដែលអ្នកមិនអាចមើលរំលង គឺការស្លៀកពាក់ឲ្យបានសមសួនជាអ្នកស្វែងរកការងារ។ ចុងក្រោយ អ្នកត្រូវរៀបចំឯកសារពាក់ព័ន្ធ ដូចជា CV និងលិខិតស្នើសុំការងារជាដើម ហើយកុំភ្លេចអានប្រកាសជ្រើសរើសបុគ្គលិកសាចុះសាឡើងដើម្បីចងចាំងាយ ស្រួលឆ្លើយឲ្យត្រូវនឹងសំណួរ៕

សារៈសំខាន់នៃការគ្រប់គ្រងពេលវេលាសម្រាប់និស្សិតសាកលវិទ្យាល័យ ប្រសិនបើអ្នកមិនចេះរៀបចំពេលវេលាឲ្យបានត្រឹមត្រូវទេ អ្នកនឹងមិនអាចធ្វើកិច្ចការសាលាដ៏ច្រើនទេ។ ប្រសិនបើអ្នកសិក្សាមុខវិជ្ជាមួយដែលមានរយៈពេល៣ពេលក្នុងមួយ សប្ដាហ៍ ហើយសាស្រ្ដាចារ្យប្រកាសថា វត្តមានមិនមែនជាបញ្ហាចោទ ដូច្នេះអ្នកប្រាកដជាប្រើការសម្រេចចិត្ដដោយមនសិការរបស់ខ្លួន ថាតើត្រូវទៅឬក៏អត់។ យ៉ាងណាមិញ ជម្រើសទីមួយរបស់យើងភាគច្រើន តែងតែជាទម្លាប់ដែលមិនបានគិតមុខគិតក្រោយនូវអ្វីដែលល្អគួរធ្វើ និងមិនគួរធ្វើ។ ខណៈពេលដែលអ្នកចាប់ផ្ដើមរៀនគ្រប់គ្រងពេលវេលារបស់ខ្លួនឲ្យមាន ប្រសិទ្ធភាព អ្នកប្រហែលជាត្រូវផ្លាស់ប្ដូរទម្លាប់អាក្រក់ចាស់ៗខ្លះ ដូចជា ការពន្យារពេល ដែលតែងតែប្រើពាក្យ «ចាំ» ចាំថ្ងៃនេះ ឬក៏ចាំថ្ងៃក្រោយ។ បើអ្នកពិតជាខិតខំព្យាយាមធ្វើកិច្ចការដោយគ្មានការរំខាន វានឹងបញ្ចប់យ៉ាងលឿនបំផុតហួសពីការស្មាន៕
No comments:
Post a Comment