តើអ្នកធ្លាប់មានអារម្មណ៍ស្រឡាញ់នរណាម្នាក់បន្ទាប់ពីអ្នកបានជួប
ឬនិយាយឆ្លើយឆ្លងជាមួយគេមួយរយៈកន្លងមកដែរឬទេ?
អ្នកអាចមានចម្ងល់ថា
ហេតុអ្វីបានជាអ្នកមានអារម្មណ៍បែបនេះជាមួយតែបុគ្គលម្នាក់នោះ
ខុសប្លែកពីអ្នកដទៃ? អារម្មណ៍ទាំងនេះ
គឺជាសញ្ញាបញ្ជាក់ថាអ្នកកំពុងចាប់ផ្តើមស្នេហាទៅលើមនុស្ស
ម្នាក់នោះដោយមិនដឹងខ្លួនហើយ
ឬក៏គេហៅថាធ្លាក់ក្នុងអន្លង់ស្នេហ៍នោះឯង។
មានមូលហេតុជាច្រើនដែលជំរុញចិត្តអ្នកឲ្យធ្លាក់ក្នុងអន្លង់
ស្នេហ៍ជាមួយនឹងគេដោយមិនបានដឹងខ្លួន។ សម្រាប់លេខនេះ Dr.
love សូមលើកយកកត្តាសំខាន់ៗមួយចំនួនមកជំរាបជួនដូចតទៅៈ
រូបសម្បត្តិៈ
គឺជាចំណុចដំបូងដែលទាក់ទាញការចាប់អារម្មណ៍របស់អ្នក។
មានអ្នកខ្លះបានលង់ស្រឡាញ់គេចាប់តាំងតែពីបានជួបគ្នាលើកដំបូង
មកម្ល៉េះ។ ហើយអ្នកទៀត
ជាប់ចិត្តស្រឡាញ់គេដោយសារតែគេមានរូបរាងស្រដៀងទៅនឹងមនុស្ស
ឬនិមិត្តរូប ដែលខ្លួនធ្លាប់ស្រឡាញ់ឬផ្តល់ភាពកក់ក្តៅ
ភាពសប្បាយរីករាយដល់ខ្លួននៅក្នុងគ្រាអតីតកាល។
ក្លិនៈ ក្លិន
គឺជាមន្តស្នេហ៍មួយផងដែរ
ដែលជំរុញចិត្តអ្នកឲ្យចាប់អារម្មណ៍លើនរណាម្នាក់។
អ្នកអាចនឹងចាប់ផ្តើមនឹកឃើញដល់មនុស្សម្នាក់នោះភ្លាមនៅពេល
ដែលអ្នកបានជួបនឹងក្លិននោះដោយចៃដន្យ។ ក្លិនក្រអូបនៃផ្កា
ទឹកអប់ និងសម្ភារៈផ្សេងៗទៀត
គឺសុទ្ធតែជាកត្តាជំរុញបន្ថែមនៅក្នុងពិភពលោកទំនាក់ទំនងរ៉ូមែន
ទិកនេះផងដែរ។
ការយកចិត្តទុកដាក់របស់គេចំពោះអ្នកៈ
សកម្មភាពទាំងឡាយផ្សេងៗទៀតដែលគេបានធ្វើចំពោះអ្នកឬ
ដើម្បីអ្នក
គឺសុទ្ធតែអាចទាញយកការចាប់អារម្មណ៍របស់អ្នកបន្តិច
ម្តងៗរហូតធ្វើឲ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយគេ។
សញ្ញាទាក់ទាញភេទផ្ទុយគ្នា(Love pheromones): សញ្ញា
មួយចំនួនទៀត ដែលយើងមើលមិនឃើញ
ក៏ជាចំណែកមួយធ្វើឲ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ផងដែរ។
សញ្ញាហ្វឺរឺម៉ូន (pheromones) គឺជាសញ្ញាដែលបញ្ចូនទៅខួរក្បាល
តាមរយៈប្រព័ន្ធឃិនវិញ្ញាណ។
វាអាចសម្តែងប្រាប់អំពីទំនាក់ទំនងផ្លូវភេទ ការការពារ
ការឈ្លានពាន និងការភ័យខ្លាច នេះបើយោងទៅតាមសម្តីរបស់លោក Dr
Kristal ។ ដូច្នេះ
ចំណុចទាំងឡាយដែលបានរៀបរាប់ខាងលើបានប្រមូលផ្គុំគ្នានៅក្នុងខួរ
ក្បាលរបស់អ្នក
ហើយក៏បង្កើតការវាយតម្លៃដោយស្វ័យប្រវត្តិអំពីរូបគេម្នាក់នោះ
ដោយសារតែការវាយក្បាលមើលឃើញថាគេល្អទើបធ្វើឲ្យអ្នកស្រឡាញ់គេ
ដោយមិនដឹងខ្លួន៕
No comments:
Post a Comment