About Me

THIS SITE IS UNDER CONSTRUCTION

Sunday, November 25, 2012

បង្កើន​ថាមពល​ដោយ​ភេសជ្ជៈ​ទឹកដោះគោ​-​ចេក​អំបូង​


ចេក​អំបូង(Cavendish Banana)មាន​ភាព​លេចធ្លោ​អំពី​ការផ្តល់​ថាមពល​ជា​ផ្លែ​ឈើដែល​ងាយ​រំលាយ រាង កាយ ​អាច​បឺត​ស្រូប​យក​សារធាតុ​អាហារ និង​ប្រើប្រាស់​បាន​យ៉ាង​ឆាប់រហ័ស ដូចជាកីឡា​រត់ប្រណាំង​តែងតែ​ទទួលទាន​ចេកអំបូង​ដើម្បី​បង្កើន​ថាមពល​។

ក្រៅពីនេះ ចេក​អំបូងនៅ​មាន​ជាតិ​ដែក ដែល​ចូល​ទៅ​ជំរុញ​រាងកាយ ឲ្យ​ផលិត​អេ​ម៉ូក្លូ​ប៊ីន (Hemoglobin) ក្នុង​ប្រព័ន្ធ​ឈាម បង្ការ​ជំងឺ​ស្លេកស្លាំង​។ ចំណែក​ជាតិ ប៉ូ​តា​ស្យូម អាច​បន្ថយ​អត្រា​សម្ពាធ​ឈាម​បាន​។​

​អ្នក​អាច​ធ្វើ​ភេសជ្ជៈ​ទឹកដោះគោ​-​ចេក​អំបូង ដោយ​ប្រើ​ចេក​អំបូង ២​ផ្លែ ទឹកដោះគោឆៅ ១​កែវ ទឹក​ស្ករ ឬ​ទឹកឃ្មុំ ១​ស្លាបព្រា​បាយ សណ្តែក​អាល់​ម៉ន​ដ៍ ៥០​ក្រាម និង​ទឹកកក​បន្តិចបន្តួច​។​

​ដំបូង​ត្រូវ​ហាន់​ចេកអំបូង ជា​បន្ទះៗ កិន​សណ្តែក​អាល់​ម៉ន​ដ៍ (Almond) ឲ្យ​ម៉ដ្ឋ រួច​ដាក់​ចូល​កិន​ក្នុង​ម៉ាស៊ីន​ក្រឡុក​ជាមួយ​ទឹកដោះគោឆៅ បន្ថែម​ទឹក​ស្ករ ឬ​ទឹកឃ្មុំ ហើយ​ដាក់​ទឹកកក​ចូល​រួច​ទទួលទាន​ភ្លាមៗ​៕​

No comments:

CASINO





MOBILE MAGAZINE