About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, November 27, 2012

ប្រការ​ ​10​ យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​សុភមង្គល​ប្រេះ​ឆា

 
ជាការ​ពិតណាស់​ដើម្បី​ឲ្យជីវិត​ទទួល​ បាន​នូវ​ភាពជោគ​ជ័យ​​យើង​ត្រូវ​ស្វែង​យល់ ​​និង​រិះរក​គន្លឹះ​យ៉ាង​ណា​​ដើម្បី​ឈាន​ទៅរក​ភាព​ជោគ​​ជ័យ​​ តែ​ទន្ទឹម​នឹង​នេះយើង​ក៏​​ត្រូវ​តែស្វែង​រក​ពី​មូល​ហេតុ​នៃការ​បរាជ័យ​​ផង​​ ដែរ​​ដើម្បី​ជៀសវាស​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា ​“បរាជ័យ​ជា​មាតា​នៃ​​ជ័យ​ជំនះ”។​ 
​ខាង​ក្រោមនេះជាប្រការ​​ 10​​ យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​សុភមង្គល​ប្រេះ​ឆា
១. ចាត់ទុកសេចក្តីស្នេហាជាអ្វីទាំងអស់នៃអាពាហ៍ពិពាហ៍ៈ
គួរ​ណាស់​ស្នេហា​គឺ​ជា​កត្តា​សំខាន់់​​បំផុត​សម្រាប់​នាំទៅ​រកភាព​ជោគជ័យ​​ ប៉ុន្តែ​ទន្ទឹម​នេះក៏​នៅមាន​បញ្ហា​​ផ្សេងៗ​​ទៀត​ដូច​ជាចិត្ត​អំណត់​​ លទ្ធភាព​ធ្វើការ​​ ឬ​ដោះស្រាយ​បញ្ហា​ផ្សេងៗ។​​សេ្នហា​ពិត​ហើយ​ថាវា​អាច​ជួយ​​ឲ្យ​អ្នក​ឆ្លង​ផុត ​ការ​លំបាក​ទាំង​ឡាយ​ ប៉ុន្តែ​បើ​អ្នក​ដោះស្រាយ​ពុំបាន​នូវបញ្ហា​ផ្សេងៗ​ទៀតដែល​កើតមាន​ក្នុង​ ជីវិតដែល​ជះឥទ្ធិតពល​ផ្ទាល់ដល់​​សុភមង្គល​​ហើយ​ចេះតែ​បណ្តែត​បណ្តោយ​តាម​ យថាកម្ម​នេះគឺ​សុភង្គល​ប្រេះឆា​​ប្រាកដ​ជាដូច​ជាស្រមោល​​ដែល​អន្ទោល​តាម​ ប្រាណ​របស់​អ្នក​ជាមិន​ខាន។​
២.​ គិតថាមិនមានវាសនាក្នុងរឿងស្នេហាៈ
មាន​មនុស្ស​ជាច្រើន​អ្នក​ចេះតែ​​គិត​ថាខ្លួន​ជាមនុស្ស​គ្មានសំណាង​ក្នុងសេច​ ក្តីស្នេហា។​​ស្នេហា​នៅ​ក្នុង​រង្វង់​​ឈោង​ដល់​សោះ ​គេ​បែរ​ជា​​ស្វែង​រក​សុភមង្គល​ឆ្ងាយ​សន្លឹម​ឯណា​ឯណី​ទៅវិញ។​បីដូច្វេះ​ សុភមង្គល​របស់​​គេ​ពិត​ជាឆាប់ប្រេះឆា។
៣. ឥទ្ធិពលនៃបុត្រធីតាៈ
ដំបូង​បុត្រធីតា​គឹជាខ្សែ​ចំណងចង​ភ្ចាប់សុភមង្គល​គ្រួសារ​​ធ្វើឲ្យ​ កើនសេចក្តី​ស្នេហាបន្ថែម។​​ប៉ុន្តែ​បើកូនៗ​​ក្លាយ​​ជាមុខ​បំណុល​​ដូច​ខ្វះ​ លុយ​ឲ្យ​កូន​រៀនសូត្រ​ ថែទាំ​កូន​មិន​ម៉ត់​ចត់​ទេនោះ​វាក៏​ជា​កត្តា​នាំ​ទៅរកកា​​​រ​បែ​ក​​ក្លាយនៃ​ សុភមង្គល​គ្រួសារ​ដែរ។​
៤. គិតថាស្នេហាត្រូវមាន​”​កំសួលប្រចណ្ឌ័”
មនុស្សច្រើន​នាក់គិតថា​ស្នេហាមាន​ការប្រចណ្ឌ័។​វាពិតជា​កត្តាធ្វើ​ឲ្យបាត់​បង់ជំនឿ​​ មាន​ការប្រកាន់​និង​ធុញ​ទ្រន់​​​ទៅវិញ​ទេ។
​៥. បញ្ហាស្វាមីមិនស្មោះត្រង់ៈ
សេចក្តី​សង្ស័យអំពី​រឿងសា្វមី​មិនស្មោះត្រង់​​ដែលងាយ​នឹងបង្កាត់​ឡើង​ នូវកំហឹង​ស្រោចលើ​គ្រួសារ។​​ផ្ទុយ​ទៅ​​វិញ​សា្វមី​មិន​ស្មោះ​ត្រង់​​គឺ​ធ្វើ ​ឲ្យភរិយា​បាត់បង់​ទំនុក​ចិត្ត​ បើដូច្នេះ​ស្នេហា​ក៏ងាយ​នឺងរសាត់​បាត់ទៅ។​
​៦. ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរសចូលចិត្តកាមគុណៈ
ដោយពិត​ទៅស្វាមីទាំងឡាយ​ចេះតែចង់ប្រើប្រាស់កាមកិច្ច​ ចាមធ្យោបាយមួយសម្រាប់បង្ហាញសញ្ចេតនា​របស់គេ។​ ស្រ្តីជាច្រើនក៏មានគំនិតថាប្តីខ្លួនស្រឡាញ់ខ្លួន ដោយសារតែរឿងកាមគុណម្លោះហើយសញ្ចេតនា​ក្នុងខ្លួនរីងហួតទៅជាលំដាប់។
៧. ការឈ្លក់វង្វេងនឹងកាមគុណៈ
បុរសឈ្លក់វង្វេងនឹងកាមគុណជាងស្រ្តីគំនិងនេះ​សព្វថ្ងៃហាក់ដូចជាលែងស្របទៀត​ ហើយ។​ការពិតស្រ្តី​មួយ​ចំនួន​ឈ្លក់​វង្ចេង​នឹង​កាម​គុណ​ជាង​បុរស​ទៅទៀត។​​ បើគិតមិន​ត្រឹម​ត្រូវ​វាងាយ​នាំទៅរកការ​យល់សឹង​​ខុសឆ្គង​​ក្នុងទំនាក់​ទំនង​ ​ជីវ​សាស្រ្ត។​នេះក៏​ជាកត្តា​មួយ​ជះឥទ្ធិពល​ទៅលើសុភមង្គលគ្រួសារណាស់ដេរ។
៨. មិននិយាយនូវប្រការចាំបាច់ៈ
មនុស្សជា​ច្រើន​នាក់​មានគំនិត​ខុសឆ្គងដោយ​យល់​ថាចំពោះ​​មនុស្សដែល​​ខ្លួន​ ស្រឡាញ់​​មិនចាំបាច់​និយាយ​អ្វីៗ​​​ចេញ​ទាំង​អស់នោះ​ទេ។​​ប៉ុន្តែមាន​ករណី​ ជាច្រើន​ដែលធ្វើ​ឲ្យមាន​ការយល់​ច្រឡំដោយ​សារតែ​រឿង​មិន​និយាយ​ចេញនូវ​ អ្វីមួយ​នោះ។​​មាន​គូស្វាមី​ភរិយា​មិន​តិច​ទេ​​ដែលបែ​កផ្លូវគ្នា​ ដោយសារ​តែមូលហេតុ​​នេះ។
​៩. មមើលមមាយអូសបន្លាយៈ
មានមនុស្សមិន​តិចទេ​​ដែលស្នេហា​របស់គេ​អណ្តែកអណ្តូង​ក្លាយជា​​”សុបិនរាត្រី” ​​ មិនជាក់​ស្តែង​ដែល​អូស​​បន្លាយ​​ឲ្យជីវិត​​ជួប​ប្រទះ​ការ​ចម្រូស​ជាច្រើន​​ ដែល​កត្តានេះ​ហើយសុភមង្គល​ត្រូវប្រេះស្រាំ​ជា​បណ្តើរៗ។​
១០. លះបង់សុភមង្គលសម្រាប់ស្នេហាៈ
គូស្វាមីភរិយា​ជាច្រើន​លើកកម្ពស់​ស្នេហាហួស​ហេតុម្លេះ​ហើយពេល​ណាក៏គេយ​ កស្នេហា​ធ្វើជារ​នាំងររាំង​​បិទ​រាល់​បញ្ហា​ដែល​រហូត​លះបង់​ សុភមង្គលឲ្យសល់ស្នេហា​​រឿង​នោះងាយ​នឺងជួបប្រទះ​ណាស់ក្នុងជីវិត​​គ្រួសារ។​
បន្ទាប់​ពីបានជ្រាបពីរឿង​ទាំង 10 យ៉ាង​ខាង​​លើ​ហើយ តើ​​ប្រិយមិត្ត​ចង់​ជៀសវា​ដើម្បី​ឲ្យសុភមង្គល​របស់​​អ្នក​​គេច​​ផុត​​​ពីការ ​បែក​ឆ្ងាយ​ជា​ហេតុ​​នាំ​ឲ្យ​មនុស្ស​ច្រើន​​គ្នា​​ស្តាយ​ក្រោយ​ឫ​ទេ?​
 

No comments:

CASINO





MOBILE MAGAZINE