About Me

THIS SITE IS UNDER CONSTRUCTION

Sunday, November 25, 2012

អាហារ​៣​ប្រភេទ ជួយ​កាត់បន្ថយ​ខ្លាញ់​ក្នុង​សរសៃឈាម​

សម្រាប់ ​អ្នក​ដែល​មានកូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់ គ្រូពេទ្យ​ជំនាញ បាន​ណែនាំ​ឲ្យ​ចៀ​សវាងអាហារ​ដែល​មាន​ជាតិ​ខ្លាញ់​មិន​ឆ្អែត ជាពិសេស​ជាតិ​ខ្លាញ់​ពី​សត្វ ដោយ​ងាក​មក​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ ជំនួស​វិញ រួម​ទាំង​អាហារ​មួយចំនួន​ដែល​មាន​គុណសម្បត្តិ​ជួយ​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ូ ​ល​។​

​    ​១-​ផ្លែ​ប៉ោមៈ​
​​ផ្លែ​ប៉ោម (Apple) ជា​ផ្លែ​ឈើ​ដែល​មាន​កាក​សរសៃ​អាហារ​ខ្ពស់ បន្ថយ​ការប្រមូលផ្តុំ​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម ហើយ​ថែម​មាន​គុណសម្បត្តិ ជាសារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ជួយ​បន្ថយ​ការ​កើត​ជំងឺ​បេះដូង និង​សរសៃឈាម​។​


​២-​សណ្តែកសៀងៈ​
​​សណ្តែកសៀង (Soy Bean) រួម​ទាំង​អាហារ​ផ្សេងៗ ដែល​ផលិត​ពី​សណ្តែកសៀង ដូចជា​តៅហ៊ូ សៀង ទឹកស៊ីអ៊ីវ ប្រេង​រុក្ខជាតិ ទឹក​តៅហ៊ូ​ជាដើម ចាត់ទុកថា​ជា​អាហារ​សុខភាព ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូលក្នុង​សរសៃឈាម​។​





​៣-​អង្ករ​អា​វ័នៈ​
​​អង្ករ​អា​វ័ន (Oats) ជួយ​បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល​បានល្អ ព្រោះ​មាន​បេតា​គ្លូ​ខេន (Beta Glucan) ឬ​កាក​សរសៃ​អាហារ​ប្រភេទ​លាយ​ក្នុង​ទឹក ដែលអាច​ជួយ​ចាប់កូ​ឡេ​ស្តេ​រ៉ូល មាន​ឥទ្ធិពល​ធ្វើឲ្យ​បរិមាណ​របស់កូ​ឡេ​ស្តេ​រ៉ូល ថយចុះ​៕​

No comments:

CASINO





MOBILE MAGAZINE