About Me

THIS SITE IS UNDER CONSTRUCTION

Saturday, November 24, 2012

វ័យ​៧០​ឆ្នាំ​ហើយ​នៅ​ត្រូវ​ពិន័យ​ព្រោះ​...​មើល​កុន sex ទៀត !

ថ្មីៗ​នេះ​គូ​ស្វាមីភរិយា​វ័យ​ចំណាស់​ រស់នៅ​ក្រុង Manchester ប្រទេស​អង់គ្លេស បាន​ស្ថិតក្នុង​ស្ថានភាព​ស្ទើរ​សើច ស្ទើរ​យំ​មួយ ខណៈពេលដែល​ពួកគាត់​ទទួលបាន​វិក័យប័ត្រ​ពិន័យ​ពី​ក្រុមហ៊ុន​ទូរទស្សន៍​ ខ្សែកាប ។ គេ​បានដឹងថា មូលហេតុ​លោកតា​លោកយាយ​រង​ការពិន័យ​ទឹកប្រាក់​៥០០​ផោន នោះ​គឺ​មកពី​មើល​ភាពយន្ត Sex ច្រើន​ហួសហេតុ ។ ក្នុង​១​ខែ​ពួកគាត់​ទស្សនា​ដល់​ទៅ​១៥០​រឿង​ឯណោះ ។​
​លោក Ron និង​អ្នកស្រី Ann កាន់​វិក័យប័ត្រ​ដ៏​ក្រាស់
គូ​ស្វាមីភរិយា​ដ៏ "​កណ្តោចកណ្តែង​" នេះ គឺ​លោក Ron Hayward អាយុ​៧៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ Ann អាយុ​៧១​ឆ្នាំ បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​ចំពោះ​សេចក្តីសម្រេច​ផាកពិន័យ​បែបនេះ ។​
​ក្រុមហ៊ុន​ទូរទស្សន៍ Virgin Media ផ្គត់ផ្គង់​នូវ​សេវា​ទូរទស្សន៍​ខ្សែកាប​ឲ្យ​គ្រួសារ​លោក Ron ឲ្យ​ដឹងថា ពួកគេ​បង្ខំចិត្ត​ធ្វើបែបនេះ ព្រោះ​ប្តី​ប្រពន្ធ​ចំណាស់​ទាំង​២​រូប មើល​កុន​ប្រភេទ​នេះ​ច្រើនដង​ក្នុង​១​ថ្ងៃ ។​
​គេ​នៅបាន​ទម្លាយ​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០០៩ ប្តី​ប្រពន្ធ​ទាំង​២​នេះ បាន​បង់ប្រាក់​ពិន័យ​៧០០​ផោន​ម្តង​ហើយ ក្នុង​ហេតុផល​ដូចគ្នានេះ ៕​

No comments:

CASINO





MOBILE MAGAZINE