About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, November 21, 2012

Cool Tips 5

120208_12​យល់​ដឹង​ពី​​ផ្សារ​​មូលបត្រ​​កម្ពុជា​​​120509_12ថ្មីៗ ​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ទើប​បាន​ឃើញ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​ចាប់​បដិសន្ធិ​ ឡើង​ ដែល​មាន​ឈ្មោះ​ថា Cambodia Securities Exchange (CSX) ប៉ុន្ដែ​ពួកគេ​ភាគ​ច្រើន​ មិនបាន​យល់​ដឹង​ច្បាស់​អំពី​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ផ្សារ​ហ៊ុន​នេះ​ទេ​ ដែលខ្លះ​កំពុង​តែឆ្ងល់​ ចង់​ដឹង​ចង់​ចេះ​ចំពោះ​ការ​ជួញ​ដូរ​ភាគ​ហ៊ុន​។ ដើម្បី​ជា​ព័ត៌មាន​ និង​ចំណេះដឹង​បន្ថែម​ចំពោះ​ផ្សារ​មូលបត្រ​កម្ពុជា​ ដែល​កំពុង​តែ​ដំណើរ​ការ​ជួញ​ដូរ​របស់​ខ្លួន​ ខ្ញុំ​សូម​បង្ហាញ​គេហទំព័រ​មួយ​ WWW.CSX.COM.KH,KEN@GFG88.COM ឬក៏​ផ្ញើ​សំណួរ​ទៅ​កាន់​អ្នក​បណ្ដុះ​បណ្ដាល និង​នាយក​ផ្នែក​វិភាគ​៕
​ត្រៀម​​ខ្លួន​​ប្រឡូក​​ក្នុង​​ទី​ផ្សារ​​ភាគ​ហ៊ុន​​ដ៏​​ត្រឹមត្រូវ​​​

ចាប់ ​ផ្ដើម​ពី​ការ​កំណត់​គោល​ដៅ​របស់​អ្នក គឺជា​ជំហាន​ទី​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ​ ជាពិសេស​ អ្នក​ត្រូវ​យល់​ដឹង​ពី​ទុន​បម្រុង​ និង​ផល​ចំណេញ​។ ជំហាន​ទី​ពីរ យ៉ាង​​ហោច​ណាស់ អ្នក​ត្រូវយល់​ដឹង​ពី​ដំណើរ​ការ​នៃ​ផ្សារ​ហ៊ុន​បន្ដិច​បន្ដួច​ គ្រាន់​បើ​ជាង​មិន​ចេះ​សោះ​។ អ្នក​ត្រូវ​តាម​ដាន​នូវ​ព័ត៌មាន​ស្ដីពី​ដំណើរ​ការ​ជួញដូរ​របស់​ផ្សារ​ហ៊ុន​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ដ​ទិញ ឬក៏លក់​ចេញ​។ ជំហានទីបី អ្នក​ត្រូវ​ស៊ើប​អង្កេត​ពី​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នីមួយៗ​ នូវ​បញ្ជី​ចំណូល និង​តុល្យការ​។ ​​ម្យ៉ាង​វិញ​ទៀត អ្នក​គួរតែ​ដឹង​ពី​ដើម​ទុន​របស់​ក្រុមហ៊ុន និង​បំណុល​របស់​ពួក​គេ ថា​តើ​ក្រុមហ៊ុន​ទាំង​នោះ អាច​មាន​លទ្ធភាព​ទទួល​បាន​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ដែរ​ឬទេ? អ្នក​គួរ​តែ​ចង​ចាំ​ថា បញ្ហា​នឹង​អាចកើត​ឡើង​ ប្រសិន​បើ​អ្នក​លោភ​លន់​ខ្លាំង​ពេក​៕
120509​​ជ្រើសរើស​សាកល​វិទ្យាល័យ​​ឲ្យ​​ស័ក្ដិសម​​នឹង​​មុខ​វិជ្ជា​​សិក្សា​
តើ ​អ្នក​ធ្លាប់​គិត​ពី​អនាគត​របស់​ខ្លួន​ដែរ​ឬទេ? ការ​ជ្រើសរើស​សាកល​វិទ្យាល័យ គឺជា​ទង្វើ​ដ៏​សំខាន់​ដើម្បី​សម្រេច​នូវ​គោល​បំណង​របស់ខ្លួន​។ វាក៏​អាស្រ័យ​ទៅ​លើ​មុខ​​វិជ្ជា​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ ឧបនិស្ស័យ​ពី​កំណើត​ និង​ចំណូល​ចិត្ដ​របស់​អ្នក​ផង​ដែរ ​ ពីព្រោះ​សាកលវិទ្យាល័យ​នីមួយ​ៗ មាន​ជំនាញ​លេច​ធ្លោរៀង​ៗ​ខ្លួន​។ ជាក់​ស្ដែង ប្រសិន​បើ​អ្នក​មានដុង​ខាង​គំនូរ​ ដូច្នេះ​ ​សាកល​វិទ្យាល័យ​ដ៏​ស័ក្ដិសម​សម្រាប់​អ្នក​ គឺ​សាកល​វិទ្យាល័យ​ស្ថាបត្យកម្ម​ ឬក៏​សាកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ​។ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​អ្នក​គ្មាន​ឧបនិស្ស័យ​ទេ​ អ្នក​មិន​ចាំ​បាច់​ព្រួយ​ទេ​ ឲ្យ​​តែ​អ្នក​ចូលចិត្ដ​ចំពោះ​មុខ​វិជ្ជា​​នោះ​ អ្នក​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​សិក្សា​ឲ្យ​សកម្ម​បំផុត​ ដូច្នេះ ប្រាកដ​ជា​ទទួល​បាន​ជោគ​ជ័យ​ដូចគ្នា​៕
120509_12​​រៀបចំ​ខ្លួន​ក្នុង​ឱកាស​កម្មវិធី​ជប់លៀង​

ពិធី ​ជប់​លៀង​ រមែង​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស និង​គគ្រឹក​គគ្រេង​ ដូច្នេះ អ្នក​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ងាយ​ស្រួល​ចុះ​ចំណោម​? ដំបូងឡើយ អ្នក​ត្រូវ​ប្រាកដ​ថា​វាជា​ប្រភេទ​ពិធី​ជប់​លៀង​អ្វី​ ថា​តើ​វាជា​កម្មវិធី​សម្រាប់​មិត្ដ​យុវវ័យ ឬក៏​មនុស្ស​ចាស់​ទុំ​។ ធ្វើ​បែប​នេះ ទើប​អ្នក​ងាយ​ស្រួល​រៀបចំ​ខ្លួន​ទុក​ជា​មុន​។ ជាង​នេះ​ទៅទៀត ការ​ជ្រើសរើស​សម្លៀក​បំពាក់​ ពិត​ជាមាន​សារៈសំខាន់​ណាស់​ ពីព្រោះ​វា​អាច​ជួយ​ឲ្យ​អ្នក​ស្រស់​ស្អាត​ និង​ទាក់​ភ្នែក​មហាជន​។ អាវធំ ស័ក្ដិសម​ចំពោះ​សុភាព​បុរស​ រីឯ​សុភាព​នារីវិញ រ៉ូប​គឺជា​សម្លៀក​បំពាក់​ស្អាត​ឥត​ខ្ចោះ​។ មួយ​វិញ​ទៀត ក្លិន​ពិត​ជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ហើយ​ទី​​បញ្ចប់ ពេលវេលា​ទៀង​ទាត់​ រឹត​តែ​សំខាន់​បំផុត​៕
120509_12​​​គន្លឹះ​ក្នុង​ការ​ថែរក្សា​ស្បែក​មុខប្រសិន ​បើ​អ្នក​ជា​មនុស្ស​ដែល​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​សម្ផស្ស​ ខ្ញុំ​នឹង​បង្ហាញ​ជូន​នូវ​គន្លឹះ​ដើម្បី​បន្ដឹង​ស្បែក​មុខ​ឲ្យ​រលើប​រលោង និង​សស្អាត​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៣​នាទី​ប៉ុណ្ណោះ​ ជាមួយ​នឹង​ BB Cream។ សូម​បញ្ជាក់​ថា BB Cream គឺជា​ប្រភេទ​ឡេ​មួយ​បែប​សម្រាប់​បំបាត់​ជំងឺ​មុន និង​ស្បែក​ជាំ​ខ្មៅ​។ ក្រៅពី​អត្ថប្រយោជន៍​កម្ចាត់​មុន និង​ជាំ​ពី​ផ្ទៃ​មុខ​របស់​អ្នក BB Cream ក៏អាច​ការពារ​ស្បែក​មុខ​ពី​កម្ដៅ​​ UV ផង​ដែរ​។ ផលិតផល​នេះ ស័ក្ដិសម​ទាំង​សុភាព​បុរស​ និង​សុភាព​នារី ដោយ​អ្នក​មិន​ចាំបាច់​ចំណាយ​ពេល​ក្នុង​ការ​តុបតែង​មុខ​ ក៏​អ្នក​នៅ​តែ​អាច​ទទួល​បាន​ផ្ទៃ​មុខ​ស​រលើប​រលោង​ផង​ដែរ​៕

No comments:

CASINO





MOBILE MAGAZINE