ក្រុងបុមបៃៈ វាជារឿងមួយដ៏កម្រណាស់ដែលមានគូស្នេហ៍បានរៀបការនៅជួបជុំគ្នា បានយូរអង្វែងដល់អាយុជាង១០០ឆ្នាំ។ លោកតា ការ៉ាម វ័យ១០៧ឆ្នាំ និងលោកយាយ កាតារី ចាន់ វ័យ១០០ឆ្នាំបានរក្សានូវចំណងអាពាហ៍ពិពាហ៍ពួកគាត់យ៉ាងល្អផូរផង់ តាំងពីថ្ងៃរៀបមង្គលការជិត១សតវត្សរ៍មក។
ស្ថានភាពក្រុម គ្រួសារ
របស់គាត់មានកូន៨នាក់
និងចៅ២៨នាក់រស់នៅជុំគ្នាចាប់តាំងពីរៀបការបាន៨៧ឆ្នាំ។
រយៈកាលនេះបានធ្វើឲ្យពួកគាត់កា្លយជាគូស្នេហ៍មានចំណងស្នេហ៍យូរ
អង្វែងជាងគេបំផុតនៅលើលោក។
សព្វថ្ងៃ
ពួកគាត់រស់នៅតំបន់ប្រេដហ្វដ ប្រទេសឥណ្ឌា
ហើយក៏បាននិយាយបង្ហើបចែករំលែកអាថ៌កំបាំងក្នុងការថែទាំចំណងស្នេហ៍
ផងដែរ។
លោកតាការ៉ាមបាននិយាយថា៖
«មន្តស្នេហ៍របស់ខ្ញុំនោះធ្វើយ៉ាងណាឲ្យគាត់សើចញញឹមជានិច្ច។
ខ្ញុំចូលចិត្តនិយាយរឿងកំប្លែងឲ្យគាត់សើច។
និយាយឲ្យចំទៅវិធីសាស្រ្តលួងលោមគូស្នេហ៍របស់ខ្ញុំគឺបង្កើត
បរិយាកាសសប្បាយៗ»។
លោកតា ការ៉េម ក៏កត់សម្គាល់ផងដែរថា មនុស្សសម័យមុនមានចំណុចល្អច្រើនជាងគូស្នេហ៍សម័យបច្ចុប្បន្ន។
លោក បន្តថា៖
«មនុស្សសម័យមុនយកចិត្តទុកដាក់ស្ដាប់ដៃគូនិយាយបានច្រើន
តែមនុស្សសម័យឥឡូវមមាញឹកនឹងការងារ
កម្មវិធីទូរទស្សន៍ចាក់បញ្ចាំងនិងសម្ភារទំនើបៗរហូតដល់មិនសូវ
ផ្ចង់ត្រចៀកស្ដាប់អ្នកនៅជិតខ្លួនទេ»។
លោកតាបន្ថែមថា៖
«សម្ព័ន្ធភាពគឺវាស្តែងចេញពីការស្វែងយល់ដឹងពីគ្នា
និងចេះស្តាប់មតិយោបល់គ្នាទៅវិញទៅមក។ បន្ទាប់មកយើងត្រូវលួងលោម
ឬរួមគ្នាជួយដោះស្រាយបញ្ហាដៃគូយើង»។
អាពាហ៍ពិពាហ៍របស់តាយាយមួយគូនេះមានរយៈពេលយូរជាងប្ដីប្រពន្ធម្ចាស់ឯតទគ្គកម្មពិភពលោកដល់ទៅ៥ឆ្នាំ។
ដើម្បី
អបអរសាទរនូវចំណងស្នេហ៍អមតៈដ៏វែងឆ្ងាយនោះ
សមាជិកកូនចៅពួកគាត់បានរៀបចំពិធីជប់់លៀងខួបកំណើត១០៧ឆ្នាំ
ដល់លោកតា ការ៉េម និងខួប១០០ឆ្នាំដល់លោកយាយ
កាតារីក្នុងខែវិច្ឆិកានេះតែម្តង។
កម្មវិធីនេះក៏មានវត្តមាន
អភិបាលក្រុងប្រេដហ្វដ និងបណ្តាជនរួមសហគមន៍ចូលរួមពិធីខួបកំណើត
និងអបអរចំណងស្នេហ៍អមតៈនេះផងដែរ៕
No comments:
Post a Comment