About Me

THIS SITE IS UNDER CONSTRUCTION

Sunday, November 25, 2012

៥​កន្លែង​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​

អ្នក ​សាកល្បង​បិទ​ភ្នែក​ហើយ​ប្រើ​អារម្មណ៍​បែប​ស្រមើ​ ស្រមៃ​ដល់​ការ​រួមភេទ​ដ៏​រោលរាល​ជាមួយ​ដៃគូ​ស្នេហា​មើល​។ ទោះបី​យ៉ាងណា​ការស្រមើស្រមៃ​មួយ​នេះ អ្នក​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ឆាក​ស្នេហា​នៅលើ​គ្រែ​ដដែល ក្នុង​បន្ទប់​ដដែល ឬ​ស្លៀកពាក់​ខោអាវ​បែប​ដដែល​។ នៅពេល​ធ្វើ​បាន​បែប​នេះ អ្នក​នឹង​មាន​អារម្មណ៍​ថា​ផ្អែម​ត្រជាក់​ពុំខាន​។​

​បើ​អ្នក​ចង់​ដឹង​ថា ការផ្លាស់ប្តូរ​នេះ​មានន័យ​យ៉ាងដូចម្តេច សាកល្បង​ពិនិត្យមើល​លទ្ធផល​ការ​ស្ទាបស្ទង់​ចំពោះ​គូស្នេហ៍​ចំនួន ១៥០០ នាក់ ដែល​មាន​បទពិសោធន៍​នៅ​ផ្នែក​ខាងក្រៅ​បន្ទប់​។​

​*​ក្នុង​បន្ទប់ ឬ​អាង​ងូតទឹកៈ​
​​ការរួម​រ័ក្ស​នៅ​ទីកន្លែង​នេះ មាន​មនុស្សនិយម​ដល់​ទៅ ៨២​ភាគរយ​ឯណោះ​។ ការ​ដុសក្អែល ឬ​ការ​បាន​ស្ទាប​អង្អែល នឹង​ជួយ​ឲ្យមាន​អារម្មណ៍​ប្លែក និង​ស្រើបស្រាល​រក​នឹកស្មាន​មិន​ត្រូវ​ផង​។ ក្រៅពីនេះ បើ​ជា​ភាគី​បុរស​កុំ​ភ្លេច​ជំរុញ​អារម្មណ៍​របស់​នាង​ដោយ​ផ្កាឈូក​ងូតទឹក​ផង ពីព្រោះថា ចរន្តទឹក​ត្រជាក់ៗ​ដែល​បាញ់​ចេញពី​ទុយោ​ទឹក​នឹង​ជួយ​ឲ្យមាន​អារម្មណ៍​ប្រសើរ ​ជាង​មុន​ថែមទៀត​។​

​​*​ក្នុងរ​ថយ​ន្តៈ​
​​គូស្នេហ៍​ជាង ៨០​ភាគរយ តែង​ត្រូវ​ចិត្តខ្លាំង​ក្នុងការ​រួមភេទ​នៅក្នុង​រថយន្ត​។ ពួកគេ​ថា ការ​រួមភេទ​នៅ​ទី​ចង្អៀត​តែង​ជួយ​បង្កើតឲ្យមាន​អារម្មណ៍រំ​ភើបខុសប្លែ​កកាល​ ជាង​ពី​មុន​ឆ្ងាយ​ណាស់​។ បើ​លោក​អ្នក​ធ្លាប់តែ​រួម​រ័ក្ស​នៅ​ផ្នែក​ខាងក្រោយ​រថយន្ត ពេល​នេះ​សុំ​ផ្លាស់ប្តូរ​មក​កន្លែង​អង្គុយ​ខាង​មុខ​ក្បែរ​អ្នកបើក​រថយន្ត​ វិញ​ម្តង​។ ការ​រួមភេទ​បែបនេះ អ្នក​ចាំបាច់​ត្រូវ​សម្រួល​កៅអីអង្គុយ​ឲ្យទាប​បំផុត ហើយ​ស្ត្រី​អាច​ផ្លាស់ប្តូរ​ត្រគាក​ដោយ​បញ្ចេញ​ស្នៀត​ប្លែកៗ​ខុស​ពី​មុន​ទៀត ​ផង​។​

​*​ក្នុង​ស្រះ​ហែល​ទឹកៈ​
​ក្នុងនេះ​មាន ៥៤ ភាគរយ​នៃ​គូ​ស្នេហា​ដែល​ចូលចិត្ត​រួមភេទ​នៅក្នុង​អាង​ហែល​ទឹក ព្រោះថា​ទឹកនឹង​ជួយ​បន្ថែម​កម្លាំង​គាបសង្កត់​ធ្វើឲ្យ​មាន​អារម្មណ៍​ថា មាន​ភាព​រឹប​ណែន​ល្អ (​ពេល​រួមភេទ​ស៊ក​បញ្ចូល​)​។ បើ​អ្នក​ចង់​ផ្លាស់ប្តូរ​បរិយាកាស​ឲ្យមាន​ភាព​រ៉ូមែ​ន​ទិក ហើយ​ចង់​ដឹង​ថា​វា​មាន​ភាព​អស្ចារ្យ​ប៉ុនណា អ្នក​កុំ​ភ្លេច​ងាកឆ្វេង​ងាក​ស្តាំ ហើយ​បើ​ឃើញថា ស្ងាត់​មិនមាន​មនុស្ស អាច​សាកល្បង​ម្តង​មើល​បាន​ហើយ​។​

​*​លើ​តុ​ក្នុង​បន្ទប់​ផ្ទះបាយៈ​
​​មាន​គូ​ស្នេហា ៤៨ ភាគរយ បាន​ធ្វើ​ការជ្រើសរើស​ផ្លាស់ប្តូរ​បរិយាកាស​ពី​ក្នុង​បន្ទប់ដេក​មក​ផ្ទះបាយ​ ម្តងវិញ​។ ទីកន្លែង​នេះ​មាន​ភាពស្ងប់ស្ងាត់ និង​មិន​មាន​នរណា​មើល​ឃើញ​ឡើយ​។ ក្រៅពីនេះ អ្នក​ក៏​អាច​រក​អាហារ​មក​បរិភោគ ដូចជា​ទំពាំងបាយជូរ ឬ​ភេសជ្ជៈ​មក​ផឹក​បន្ថែម​រសជាតិ​បាន​ទៀត​ផង​។​

​*​ក្រោម​ដំបូល​តង់ៈ​
​​គូស្នេហ៍ ៣៧ ភាគរយ ហើយ​ដោយ​អាស្រ័យ​បរិយាកាស​ល្អ បាន​ប្រើ​ភាព​រ៉ូមែ​ន​ទិក នៅលើ​ភ្នំ​ក្រោម​ជំរក​តង់ ជា​ទីកន្លែង​សម្រាប់​ការសាកល្បង​ស្នេហា​របស់​ខ្លួន​។ ក្នុង​ទី​ចង្អៀត និង​ប្រកបទៅដោយ​ភាព​រដិបរដុប បើ​ទោះបី​មិន​ស្រួល​ខ្លួន​ដូច​នៅ​លើ​ពូក និង​ក្នុង​ម៉ាស៊ីនត្រជាក់​ពិតមែន តែ​វា​ក៏​ផ្តល់​ភាព​ប្លែក​។ ការ​រួមភេទ​ក្នុង​ទីកន្លែង​បែបនេះ ស្ត្រី​គួរ​ដេក​ផ្អៀង​នៅ​ផ្នែក​ខាងមុខ ហើយ​បុរស​ដេក​ផ្អៀង​បែរមុខ​ស្រប​ទិស​គ្នា​។ ក្បាច់​មួយ​នេះ អាច​ជួយ​ឲ្យ​បុរស​អាច​ស៊ក​បញ្ចូល ព្រម​ទាំង​ដៃ​បុរស​នៅ​អាច​ស្ទាបអង្អែល​ដើមទ្រូង​នាង​បាន​ងាយស្រួល សម្រាប់​ជួយ​បញ្ឆេះ​អារម្មណ៍​ដល់​នាង​ទៀត​ផង​៕​

No comments:

CASINO





MOBILE MAGAZINE