About Me

THIS SITE IS UNDER CONSTRUCTION

Sunday, November 11, 2012

ត្រី​ចម្លែក​មាន​សំឡេង​គ្រហឹម​និង​ក្បាល​ដូច​ពស់


​​ត្រី​ចម្លែក​មាន​សំឡេង​គ្រហឹម​និង​ក្បាល​ដូច​ពស់​មី​ៗ​នេះ​មនុស្ស​ម្នា​​ជា​ច្រើន​នាក់​នៅ​ក្នុង​ខេត្ត​ វា៉​ប៊ិញ​​ស្ថិតនៅ​​ភាគ​ខាងលិច​ឆៀង​​ខាងជើង​ក្រុង​ហា​ណូយ​នាំគ្នា​​ទៅ​មើល​ ត្រី​ចម្លែក​ដែល​​​អ្នក​ស្រុក​ចាប់​បាន​ ​។ក្បាល​របស់​​ត្រី​នោះ​​មាន​លក្ខណៈ​ស្រដៀង​​ក្បាល​​ពស់​​ ដង​ខ្លួន​ធាត់​ខ្លី​មូល​ ចំណែក​កន្ទុយ​ស្រដៀង​នឹង​អន្ទង់​ ​និង​​​មាន​​ទម្ងន់​៤,២​គីឡូ​ក្រាម ​។ ​លោក​ឌិញ​កុង ទួន ​កម្ម​ករ​​ចម្ការ​អំពៅ​​​និយាយ​​​ថា​​រូប​គេ​ និង​មិត្ត​ភក្តិ​២​នាក់​ទៀត​ចាប់​​ត្រី​នោះ​​បាន​​ក្នុងពេល​ទៅ​ដង​​ទឹក​​​ បឹង​យក​ទៅ​ស្រោច​អំពៅ​ ។
ការយក​ត្រី​នោះ​​​ចូល​ទៅ​ក្នុងភូមិ​មិន​មែន​ជា​​ការ​​​ ងាយ​ស្រួល​ឡើយ ​ព្រោះ​​វា​កាច​​​សាហាវ​​គឺ​​នៅ​ពេល​ចូល​ទៅ​ក្បែរ​វា​​​បញ្ចេញ​ចង្កូម​​និង​ ​ឃើញ​ធ្មេញ​​ពេញ​​មាត់​ ​​ថែម​ទាំង​គ្រហឹម​មាន​សំឡេង​​ដូច​​សត្វ​​ពស់​។ ​នៅ​ពេល​យក​ឈើ​ទៅ​ឆ្កឹះ​​​បុក​​ត្រូវ​វា​​​ប្រើ​មាត់​ខាំ​ឈើ​ជាប់​​ ​។
ក្រោយ​ពី​​លេច​​​ឮ​ព័ត៌​មាន​​ពី​​​ត្រី​ចម្លែក​​នោះ​​​ប៉ុន្មាន​ថ្ងៃ​​ ​ប្រជាជន​នៅ​ក្នុង​ភូមិ​ជិតខាង​ជា​ច្រើន​នាក់​ភ្លូក​ទឹក​ភ្លូក​ដី​​ទៅ​​សុំ​ មើល​។ អ្នក​ទាំង​នោះ​និយាយ​​​​ថា ​មិន​ធ្លាប់​ឃើញ​​ត្រី​​បែប​នោះ​ទេ​ កាល​ពី​​មុន​។
ក្រោយ​មក​​ត្រី​នោះ​ត្រូវ​គេ​សម្លាប់​ចោល​ ព្រោះ​​​យល់​ថា​ វា​អាច​មាន​ពិស​បង្ក​​ឱ្យ​​​មនុស្ស​​ស្លាប់​បាន​។ នៅ​ពេល​​​វះ​ពោះ​​ត្រី​ចម្លែក​មួយ​ក្បាល​​​នោះ​​​ឃើញ​មា​នថ្លើម ​ពោះវៀន ​និងអណ្តាត​ស្រដៀង​ជ្រូក ៕

No comments:

CASINO





MOBILE MAGAZINE