គន្លឹះដើម្បីជីវិតគ្រួសារមានសុភមង្គលសុភមង្គល
នៃគ្រួសារ គឺជាសេចក្តីប្រាថ្នារបស់មនុស្សម្នាក់ៗ។
ដើម្បីឈានទៅរកសុភមង្គលដូចក្ដីប៉ងប្រាថ្នា
អ្នកត្រូវចំណាយពេលជាមួយគ្រួសារឲ្យបានច្រើន
ដូចជាការលម្ហែកាយក្នុងឱកាសវិស្សមកាល ការធ្វើម្ហូប
ការលេងកីឡាជាមួយគ្នា។
ចៀសវាងការនាំបញ្ហាខាងក្រៅចូលក្នុងផ្ទះដែលនាំឲ្យអ្នកផ្ទះ
ពិបាកចិត្ត។ ត្រូវចេះដោះស្រាយបញ្ហារួមគ្នា
គឺមិនត្រូវបន្ទោសគ្នាទៅវិញទៅមកនោះទេ។ កូនត្រូវស្រឡាញ់
និងគោរពឪពុកម្តាយរបស់ខ្លួន និងគប្បីគិតគូរដល់សុខទុក្ខរបស់គាត់៕
គន្លឹះនៃការសន្សំប្រាក់ទៅថ្ងៃអនាគត
មនុស្ស ម្នាក់ៗរមែងមានបំណងប្រាថ្នាទៅថ្ងៃអនាគតរៀងៗខ្លួន។ ដើម្បីសម្រេចនូវបំណងប្រាថ្នានេះ ការសន្សំប្រាក់ជារឿងសំខាន់។ អ្នកអាចបង្កើតគណនីសន្សំប្រាក់ក្នុងធនាគារ ដើម្បីទទួលបានការប្រាក់បន្ថែម។ អ្នកគួរតែចំណាយទៅលើអ្វីដែលចាំបាច់ប៉ុណ្ណោះ ដូចជាការថែទាំសុខភាព ឬក៏សម្ភារប្រើប្រាស់ក្នុងផ្ទះ។ កាត់បន្ថយការដើរទិញទំនិញក្នុងហាងទំនើបៗ។ បន្ទាប់មកអ្នកត្រូវកំណត់ប្រាក់សម្រាប់ចំណាយ និងប្រាក់សន្សំរបស់អ្នករៀងរាល់ខែ ដោយមិនត្រូវដកចំណាយលើសខ្ទង់ឡើយ៕

គន្លឹះនៃការអប់រំ បុត្រធីតាលោកអ្នក
ឪពុក ម្តាយមានតួនាទីជាអ្នកបង្រៀនកូននៅក្នុងផ្ទះដោយផ្ទាល់ ជាពិសេស មុនពេលកុមារចូលសាលារៀន។ ឪពុកម្តាយ ត្រូវតែបង្រៀនពួកគេតាំងពីនៅតូចៗ មិនត្រូវរង់ចាំដល់កុមារធំនោះឡើយ។ មិនត្រូវបណ្តោយឲ្យបុត្រធីតាធ្វើអី្វតាមអំពើចិត្តខ្លាំងពេកនោះ ទេ ត្រូវនិយាយអប់រំតាមសម្រួល និងនិយាយប្រដៅដោយសម្តីផ្អែម ដែលនឹងទទួលផលច្រើនជាងការប្រដៅដោយប្រើហិង្សា។ ចៀសវាងកុំឲ្យកុមារឃើញនូវអ្វីមិនល្អ ដូចជាការប្រើហិង្សា ការជេរស្តី និងអ្វីដែលមិនល្អតាមកម្មវិធីទូរទស្សន៍ ពីព្រោះកុមារងាយចាប់បាននូវទង្វើទាំងនេះ។ ជាងនេះទៅទៀត ចៀសវាងកុំឲ្យកុមារដឹងពីបញ្ហាក្នុងគ្រួសារ៕

គន្លឹះនៃការជ្រើសរើសចិញ្ចៀនភ្ជាប់ពាក្យ
តើ អ្នកត្រៀមខ្លួនរួចស្រេចឬនៅចំពោះឱកាសដ៏ពិសេសរបស់អ្នក? នេះជាយោបល់បន្តិចបន្តួចសម្រាប់អ្នក។ គុណភាពនៃចិញ្ចៀនត្រូវតែសមស្របនឹងតម្លៃរបស់វា។ ប៉ុន្តែ អ្នកត្រូវប្រាកដថា អ្នកស្គាល់ពីតមៃ្លនៃទំហំចិញ្ចៀន នីមួយៗ និងម៉ាករបស់វា។ មុនពេលទិញ អ្នកត្រូវប្រាកដខ្លួនឯងថា អ្នកនឹងចំណាយថវិកាប៉ុន្មានដើម្បីទិញវា ដើម្បីទុកថវិកាមួយចំនួន សម្រាប់រៀបចំអាពាហ៍ពិពាហ៍ទៅថ្ងៃមុខ។ អ្នកត្រូវហ៊ានសួរពីការចូលចិត្តរបស់នារីនោះ។ ឧទាហរណ៍ បុរសត្រូវសុំយោបល់ពីខាងនារី ថាខ្លួនចង់ទិញចិញ្ចៀនមួយឲ្យមិត្តភក្ដិ ឬក៏សួរនាងតាមត្រង់តែម្តង៕

គន្លឹះនៃការជ្រើសរើសគូស្រករ
ការ ជ្រើសរើសគូស្រករ គឺជាការសំខាន់ណាស់សម្រាប់ជីវិតយើង។ បើយើងធ្វេសប្រហែសតែបន្តិច វាអាចធ្វើឲ្យជីវិតរបស់យើងគ្មានសុភមង្គល។ នេះជាគន្លឹះមួយចំនួនសម្រាប់អ្នក។ ជ្រើសរើសមនុស្សដែលមានចំណេះដឹងខ្ពស់ ព្រោះអ្នកនោះធ្វើអ្វីដោយការត្រិះរិះពិចារណាជ្រៅជ្រះ និងមានទំនួលខុសត្រូវខ្ពស់។ យើងត្រូវដឹងពីស្ថានភាពគ្រួសាររបស់គេ ថាតើយើងឬអ្នកនោះអាចចុះសម្រុងជាមួយគ្នាទេ? ស្វែងរកថាតើគេមានសម្ព័ន្ធស្នេហាជាមួយអ្នកណាឬទេ? ដូច្នេះ អ្នកត្រូវចៀសវាងនូវមនុស្សដែលកំពុងតែមានចំណងស្នេហាជាមួយអ្នក ផ្សេង៕

No comments:
Post a Comment