សៀវភៅប្រវត្តិសាស្ត្ររបស់ចិនបុរាណកត់ត្រា
ទុកក៏មិនឯកភាពគ្នាដែរចំពោះរឿងរ៉ាវនៃការក្រៀវមនុស្សប្រុស
។ ទោះជាយ៉ាងណាក្តី
ដើម្បីប្រែក្លាយបុរសធម្មតាម្នាក់ទៅជាមហាតលិកមួយរូបត្រូវ
ឆ្លងកាត់ដំណាក់កាលដែលត្រូវចាត់ទុកថាឈឺចាប់ក្រៃលែង
ក្នុងជីវិតរបស់គេ ។
កំណត់ត្រាស្តីពីមនុស្សក្រៀវនៅក្នុងប្រទេស
ចិនមានអាយុកាលតាំងពីសម័យរាជវង្សហ្សាង (Shang) មកម៉្លេះ ។
នៅអំឡុងពេលនោះស្តេចហ្សាងបានក្រៀវពួកឈ្លើយសឹក ។
ការក្រៀវមនុស្ស គឺជាការកាត់អង្គជាតិបុរសចេញ ។
ប្រដាប់ភេទត្រូវគេកាត់ចេញដោយប្រើកាំបិតមុត
តែគេមានវិធីសាស្ត្រក្នុងការកាត់ ។
គ្រប់មនុស្សប្រុសដែលត្រូវក្រៀវនឹងក្លាយជាទាសករបម្រើរាជ
វង្សគីន (Qin)
ក្នុងឋានៈជាកងទ័ពតេរ៉ាកូតាដែលជាកងទ័ពសេះរបស់ស្តេចគីន
សឺហួង អធិរាជទី១របស់ចិន ។ រាជការគីន
រឹបអូសទ្រព្យសម្បត្តិទាំងអស់នៃគ្រួសារទាសករទាំងនោះ
ហើយត្រូវដាក់ទោសតាមរយៈការក្រៀវ។
នៅក្នុងសម័យក្រោយមកទៀតដូចជា ក្នុងរជ្ជកាលហាន មនុស្សប្រុសដែលត្រូវគេក្រៀវនឹងត្រូវយកធ្វើជាទាសករដែរ ។
នៅ
ក្នុងរាជវង្សមីង
នៅក្នុងរាជវាំងគេមានបន្ទប់មួយសម្រាប់អ្នកដែលត្រូវក្រៀវ
ហើយគេត្រូវអង្គុយនៅលើកៅអីពិសេសមួយដែលមានរន្ធ ។
ពេលដំណើរការក្រៀវឱ្យបុរស១.៥៦៥នាក់
គឺមានជិត៤០០នាក់បានស្លាប់ភ្លាមដោយសារឆ្លងមេរោគ
ឬហូរឈាមមិនបាត់ ។
នៅក្នុងជំនាន់ស្តេចបន្តទៀតមានកុមារជា
ច្រើនដែលគ្មានជីវិតដល់ថ្ងៃក្លាយជាមន្ត្រីក្នុងរាជវាំងដូច
ដែលឪពុកម្តាយរបស់គេប៉ងប្រាថ្នា ។
នៅសម័យកាលនោះក្រុមគ្រួសារជាច្រើនមានបំណងចង់ឱ្យកូនក្លាយជា
មនុស្សក្រៀវ
ព្រោះថាជាមធ្យោបាយមួយជួយយឹតយោងគ្រួសារចេញពីភាពក្រីក្រ
និងទទួលបានឋានៈជាអ្នកបម្រើនៅក្នុងរាជវាំង ។
បុរសក្រៀវភាគច្រើនជាក្មេងកំព្រាឬកូនរបស់ឈ្លើយសឹក
និងគ្រួសារក្រីក្រ ។
No comments:
Post a Comment