ហេតុអ្វី
បានជាស្ត្រីចូលចិត្តពាក់ស្បែកជើងកែងចោត? តើវាអាចជួយអោយពួកនាង
មើលទៅ ខ្ពស់ស្រឡះ និង ស្រស់ស្អាតបានមែនដែរឬទេ? ឬ ក៏វាអាចមើលទៅ
កាន់តែមានភាពទាន់សម័យ និង ពេញចិត្តនិយម ? មូលហេតុនោះគឺថា
វាអាចមានច្រើន ដោយសារតែវាផ្អែកទៅលើ អត្តចរិតផ្ទាល់ខ្លួន
របស់សុភាពនារីម្នាក់ៗ ។ ដូច្នេះ សូមបន្តអាននូវមូលហេតុជាទូទៅ
ដែលធ្វើអោយស្ត្រី ចូលចិត្តពាក់ ស្បែកជើងកែងចោត ចេញខាងក្រៅផ្ទះម្តងៗ ៖
១. ដើម្បីធ្វើអោយជើងរបស់នាង មើលទៅឃើញវែងស្រឡូន និង ស៊ិចស៊ី
ស្ត្រីជាច្រើន ចូលចិត្តពាក់ស្បែកជើងកែងចោត គឺដោយសារតែមូលហេតុ មួយនេះ។ ស្បែកជើងដែល មានកែងចោត គឺអាចធ្វើអោយជើងរបស់នាង មើលទៅឃើញវែងស្រឡូនល្អ និង ស៊ិចស៊ី ជាពិសេស ជាមួយនឹងឈុតសំលៀកបំពាក់រ៉ូប ឬ សំពត់ខ្លី។ហើយចំពោះស្ត្រី ដែលមានកម្ពស់មិនសូវខ្ពស់ គឺពួកគេ ធ្វើការជ្រើសរើស ស្បែកជើងប្រភេទនេះ ដោយសារតែពួកគេចង់ធ្វើអោយជើង របស់ខ្លួនមាន ភាពស្រឡូនល្អ និង ឆាប់ទទួលបាននូវចំណាប់អារម្មណ៍ពី មនុស្សនៅជុំវិញខ្លួន។
២. វាជម្រុញនូវភាពមានទំនុកចិត្តលើខ្លួនឯង
មានស្ត្រីជាច្រើនជាជឿថា ការពាក់ស្បែកជើងកែងខ្ពស់ គឺនឹងអាចជួយ
ជម្រុញនូវ កម្រិតនៃទំនុកចិត្ត លើខ្លួនឯង ចំពោះពួកគេបាន។
តែគំនិតមួយនេះ គឺអាស្រ័យទៅតាមការយល់ឃើញ របស់បុគ្គលម្នាក់ៗ ។
យោងតាមមតិយោបល់ របស់ស្ត្រីមួយចំនួន បានអោយដឹងថា
ការពាក់ស្បែកជើងកែងចោត គឺនឹង អាចធ្វើអោយពួកនាង មានអារម្មណ៍ល្អ
ហើយកត្តានេះហើយដែលធ្វើ អោយពួកនាងចូលចិត្តពាក់វា។ស្ត្រីជាច្រើន ចូលចិត្តពាក់ស្បែកជើងកែងចោត គឺដោយសារតែមូលហេតុ មួយនេះ។ ស្បែកជើងដែល មានកែងចោត គឺអាចធ្វើអោយជើងរបស់នាង មើលទៅឃើញវែងស្រឡូនល្អ និង ស៊ិចស៊ី ជាពិសេស ជាមួយនឹងឈុតសំលៀកបំពាក់រ៉ូប ឬ សំពត់ខ្លី។ហើយចំពោះស្ត្រី ដែលមានកម្ពស់មិនសូវខ្ពស់ គឺពួកគេ ធ្វើការជ្រើសរើស ស្បែកជើងប្រភេទនេះ ដោយសារតែពួកគេចង់ធ្វើអោយជើង របស់ខ្លួនមាន ភាពស្រឡូនល្អ និង ឆាប់ទទួលបាននូវចំណាប់អារម្មណ៍ពី មនុស្សនៅជុំវិញខ្លួន។
២. វាជម្រុញនូវភាពមានទំនុកចិត្តលើខ្លួនឯង
៣. ដើម្បីឆាប់ទទួលបាននូវចំណាប់អារម្មណ៍ពីមនុស្សប្រុស
នេះគឺជាការពិតមួយ ដែលបុរសភាគច្រើន ចូលចិត្តស្ត្រីដែលខ្ពស់ ។ ដូចនេះ ដើម្បីអាចទាក់ទាញ មនុស្សប្រុសបាន គឺស្ត្រីតែងតែពាក់ស្បែកជើងកែងចោត នៅពេលដែលនាង ត្រូវទៅចូលរួម ក្នុងកម្មវិធី អ្វីមួយ។
៤. ដើម្បីធ្វើអោយពួកគេ មើលទៅឃើញខុសប្លែកពីមុន
ស្ត្រីដែលបានពាក់ស្បែកជើងកែង គឺនឹងមើលទៅឃើញខុសពីពេលធម្មតា ដែលនាងមិនបានពាក់វា ។ បើទោះជាពេលដែលនាងត្រូវ ខោខូវប៊យ និង អាវយឺតដ៏សាមញ្ញមួយ ជាមួយនឹង ការពាក់ស្បែកជើងកែង ចោត នោះវាក៏នឹងអាចធ្វើអោយ រូបរាងរបស់នាង មានការផ្លាស់ប្តូរបានដែរ។ ដូច្នេះ គឺស្ត្រីចូលចិត្ត ធ្វើការ ពាក់ស្បែកជើងកែងចោត មិនថា ក្នុងឱកាសធម្មតា ឬ ពិសេសណាមួយនោះទេ តាមដែលវានឹងធ្វើអោយ ពួកនាង មានលក្ខណៈខុសប្លែកបន្តិចបន្តួចបាន ពីសភាពរូបរាងធម្មតារបស់នាង។
៥.ដើម្បីមើលទៅអោយមានស្ទីលទាក់ទាញ
មានស្ត្រីជាច្រើន បានជឿថា ការពាក់ស្បែកជើងសម្រែក កែងខ្ពស់ ក៏នឹងធ្វើអោយ ពួកគេមើលទៅ មានស្ទីលទាក់ទាញប្លែកភ្នែកបានដែរ។ តែគឺថា ការយល់ឃើញនេះ គឺអាស្រ័យទៅតាមគំនិតរបស់ ស្ត្រី ម្នាក់ៗ ។
៦. ដើម្បីតម្រូវការខាងផ្នែកអាជីពការងារ
មានស្ត្រីជាច្រើន ចូលចិត្តពាក់ស្បែកជើងកែងចោត នៅពេលដែលពួកនាង ត្រូវទៅធ្វើការ ខាងផ្នែកជំនាញ អាជីពរបស់នាង នៅខាងក្រៅផ្ទះ។ សម្រាប់ព្រឹត្តិការណ៍មួយចំនួនដូចជា ការធ្វើបទបង្ហាញ និង ព្រឹត្តិកាណ៍សំខាន់ៗ មួយចំនួន នោះគឺថា ការពាក់ស្បែកជើងកែងនឹងធ្វើ អោយ ពួកនាង មើលទៅហាក់ដូចជា មានទំនុកចិត្តលើខ្លួនឯង និង ទទួលបានផងដែរនូវ ការមើលទៅឃើញ ទាន់សម័យ ក្នុងពេលតំណាលគ្នានេះបានផងដែរ។
៧. ដើម្បីទទួលបាននូវស្ថានភាពរាងកាយត្រឹមត្រូវ
មានស្ត្រីជាច្រើន ចូលចិត្តពាក់ស្បែកជើងកែងចោត ដើម្បីធ្វើអោយស្ថានភាពរាងកាយរបស់ពួកគេមើលទៅ ឃើញសមសួនជាងមុន។ ពួកគេជឿថា ការពាក់ស្បែកជើងកែងចោត នឹងធ្វើអោយដើមទ្រូង របស់ពួកគេ មើលទៅឃើញល្អឥតខ្ចោះបាន។
៨. ដើម្បីធ្វើអោយកំភ្លៅ និង ត្រគាកពើងបានល្អ
តើអ្នកមានដឹងទេថា ការពាក់ស្បែកជើងកែងចោត នឹងអាចធ្វើអោយកំភ្លៅ របស់អ្នកមើលទៅ ស្រឡូនជាងមុនបាន? មានស្ត្រីជាច្រើន យល់ស្របតាមគំនិតនេះ ដូច្នេះពួកគេក៏បានជ្រើសរើស នូវការ ប្រើវា ។
៩.ដើម្បីធ្វើអោយសម្រស់នាងកាន់តែមានភាពទាក់ទាញ បានជាងមុន
មូលហេតុដ៏ច្បាស់លាស់មួយនោះគឺ ដើម្បីធ្វើអោយនាង មើលទៅស្រស់ស្អាត និង មានភាពទាក់ ទាញបានជាងមុន។ ស្ត្រីបានជឿថា ការពាក់ស្បែកជើងកែងចោត នឹងជួយធ្វើអោយ រូបរាងរបស់ពួកគេ បានប្រសើរ និង ឆាប់ទទួលបាននូវចំណាប់អារម្មណ៍ពីអ្នកដទៃ។
ខាងលើនេះ គឺជាហេតុផលជាទូទៅ ដែលធ្វើអោយស្ត្រី ជ្រើសរើសយកស្បែកជើងកែងចោតយក មកពាក់នឹងជើងរបស់ពួកនាង។ ស្ត្រីមួយចំនួន ចូលចិត្តយកវា មកពាក់ស្ទើរតែរាល់ក្នុងកម្មវិធីទាំងអស់ ហើយវា ក៏មានជាច្រើនប្រភេទ និង ផ្តល់នូវភាពផាសុកខុសៗគ្នា ចំពោះស្ត្រីបានផងដែរ ៕
No comments:
Post a Comment