About Me

THIS SITE IS UNDER CONSTRUCTION

Saturday, November 24, 2012

វិធីងាយៗក្នុងការព្យាបាលបញ្ហា នៃការរលាក


ភាគច្រើន​នៃ​ការ​រលាក​ក្នុង​កម្រិត​ស្រាល នឹង​ជា​បាត់​ទៅ​វិញ ដោយ​ខ្លួន​វា ហើយ​ការព្យាបាល​នៅផ្ទះ​ដោយ​ខ្លួន ឯង គឺជា​អ្វី​ទាំងអស់​ដែល​អ្នក​នឹង​ត្រូវការ ដើម្បី​ធ្វើអោយ​រោគសញ្ញា​របស់​អ្នក មាន​ភាព​ធូរស្រាល និង ជម្រុញ​អោយ មុខរបួស​ឆាប់​បាន​ជាសះស្បើយ​។ នៅក្នុង​ករណី ការ​រលាក​ក្នុង​កម្រិត​ទី មួយ និង ទី​ពីរ នោះ​ការព្យាបាល​ដោយ​ខ្លួន ឯង​គឺ ត្រូវមាន​ការប្រុងប្រយ័ត្ន និង ហាក់​មាន​ភាពងាយស្រួល​នឹង​អនុវត្ត​។ ការ​រលាក​ដោយសារ កំដៅ​ព្រះអាទិត្យ ក្នុង​កម្រិត​តិចតួច​, ការ​ចំហុយ​ខ្លួន​, ការ​រលាក​ដោយសារ​ឆ្នាំង​អ៊ុត ឬ ក៏​ដោយសារ​តែ​ទឹក​កាហ្វេ​ក្តៅ​ជះ​ត្រូវ​ស្បែក​អ្នក នោះ​ការ​រលាក​ទាំងនេះ គឺ​អាច​ត្រូវបាន​គេ​ព្យាបាល​បាន​ភ្លាមៗ នៅ​នឹង​ផ្ទះ​របស់​អ្នក​។​
ចំណុច​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ជា​ការសង្គ្រោះ​បឋម​ចំពោះ ការ​រលាក​នោះ​គឺ អ្នក​ត្រូវ​ដាក់​តំបន់​ដែល​រងគ្រោះ នោះ​អោយ​ត្រជាក់ ជាមួយ​នឹង​ទឹក​ត្រជាក់​។ ដាក់​កន្លែង​ដែល​រងរបួស អោយ​ស្ថិតនៅ​ពីក្រោម​ទឹក​ត្រជាក់ ដែល​ហូរ ចេញពី​ក្បាល​រ៉ូ​ប៊ីណេ អោយ​បាន​រយៈពេល​ពី ១៥ ទៅ ៣០​នាទី​។ ទឹក​ត្រជាក់​នេះ គឺ​អាច​នឹង​បឺត​ស្រូបយក កំដៅ ចេញ​បាន​។ ទទួលទាន​ទឹក​អោយបាន​ច្រើន ដើម្បី​រក្សា​ស្បែក​ខាងក្នុង​របស់​អ្នក អោយ​មាន​សំណើម ដូច្នេះ​អ្នក​ត្រូវ ជៀសវាង​ការ​ទាញ​របកស្បែក ចេញពី​កន្លែង​រងគ្រោះ តាម​ដែល​វា​អាច​ធ្វើអោយ​មុខរបួស កាន់តែ​រីក​ធំ​ឡើង​។​

ផ្នែក​ពណ៌​ស នៃ​ស៊ុត​ឆៅ​គឺ​បាន​ផ្តល់​ការព្យាបាល​ដ៏​អស្ចារ្យ ដល់​ការ​រលាក​។ ធ្វើកា​រលាប ឬ លាង​តំបន់​ដែល​រង នូវ​ការ​រលាក​នេះ ជាមួយ​នឹង​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​។ អ្នក​អាច​លាប​វា​អោយបាន​ច្រើន នោះ​អ្នក​នឹង​មិន​មាន​អារម្មណ៍ នូវ​ការឈឺចាប់ ដោយសារ​មុខរបួស​នៃ​ការ​លាក នេះ​ទេ​។​

ថ្នាំដុសធ្មេញ​គឺជា អ្វី​ដែល​គេ​បាន​ស្គាល់​ច្បាស់ និង ត្រូវបាន​គេ​ប្រើ​យ៉ាងច្រើន ក្នុង​ការព្យាបាល​ការ​រលាក ដែល​មាន​សភាព​តូចតាច​។ សារ​ជាតិគីមី ផ្ល​អ​រ៉ាយ ដែល​មាន​នៅក្នុង​ថ្នាំដុសធ្មេញ  បាន​បញ្ចេញ​ឥទ្ធិពល​របស់​វា ដោយ​ការ កាត់បន្ថយ​នូវ​ការឈឺចាប់ ដែល​មាន​ប្រភព​មក​ពី​ការ​រលាក និង បង្ការ​នូវ​ការ កកើត​ស្លាកស្នាម ដោយ​ការ កាត់បន្ថយ​នូវ​ភាព​ហើមប៉ោង នៅត្រង់​ចំណុច​ដែល​រងគ្រោះ​។​

ប្រទាល​កន្ទុយក្រពើ គឺជា​ឱសថ​ព្យាបាល​នៅ​ផ្ទះ​មួយ ដ៏​ប្រសើរ​សម្រាប់​ការ​រលាក​។ ធ្វើការ​លាប​ជ័រ​ប្រទាល កន្ទុយក្រពើ​នៅលើ​កន្លែង​ដែល​រលាក វា​នឹង​ធ្វើអោយ​មុខរបួស មាន​ភាព​ធូរស្រាល និង ឆាប់​ជា​សះស្បើយ​។          


ផ្លែ​ល្ហុង ក៏​ជា​រូបមន្ត​ព្យាបាល​បែប​ធម្មជាតិ មួយ​សម្រាប់​ការ រលាក​ផងដែរ​។ ផ្លែ​ល្ហុង​គឺ​មាន​ផ្ទុក​សារជាតិ អង់​ស៊ីម ដែល​អាច​ធ្វើអោយ​រោគសញ្ញា ដែល​មាន​ផល​រំខាន​បាន​ធូរស្រាល និង ជួយ​អោយ​ខ្លួនប្រាណ​អ្នក ឆាប់​ជា សះ​ពី​មុខរបួស ក្នុង​រយៈពេល​ខ្លី​។ លាប​សាច់​ផ្លែ​ល្ហុង នៅលើ​កន្លែង​ដែល​រងគ្រោះ នោះ​វា​នឹង​ធ្វើអោយ​ការ​រលាក មាន​សភាព​ធូរស្រាល​ជាង​មុន​។​

យក​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ លាយ​ជាមួយ​នឹង ម្ស៉ៅ​រមៀត​មួយ​ស្លាបព្រា​កាហ្វេ រួច​កូរ​វា អោយមាន លក្ខណៈ​ស្អិតៗ ។ រួច​បន្ថែម​ល្បាយ​នេះ មួយ​ស្លាបព្រា​បាយ ជាមួយ​នឹង​ទឹក​យ៉ា​អួ រួច​កូរ​វា​ម្តងទៀត​។ បន្ទាប់មក​យក វា​ទៅ​លាប នៅត្រង់​មុខរបួស នៃ​ការ​រលាក​។ នេះ​គឺជា​វិធីសាស្ត្រ​នៃ​ការព្យាបាល​នូវ​ការ​លាក ដោយ​ខ្លួនឯង​មួយ​ដែល​មាន​ភាព​ឆាប់រហ័ស និង ជួយ​បន្ថយ​នូវ​ការឈឺចាប់ និង អារម្មណ៍​នៃ​ការ​លាក បាន​ក្នុង​កម្រិត​យ៉ាង​ធំ​។​


ទឹកឃ្មុំ គឺជា​ប្រភព​មួយ​ផ្សេង​ទៀត ផងដែរ​សម្រាប់​ការព្យាបាល​ការ​លាក បាន​ជា​ទូទៅ​។ អ្នក​អាច​នឹង​ចង់ ប្រើ​វា ជាមួយ​នឹង​ទឹក​ត្រជាក់​។ ជាដំបូង អ្នក​ត្រូវ​លាង​សំអាត កន្លែង​ដែល​រលាក​ជាមួយ​នឹង​ទឹក​ត្រជាក់ ហើយ​បន្ទាប់មក លាប​ទឹកឃ្មុំ​នៅ​ពីលើ​មុខរបួស នោះ​វា​នឹង​អាច​ធ្វើអោយ​អ្នក​មាន​ភាព​ស្រាកស្រាន្ត​ពី ការ​លាក​នេះ ៕

No comments:

CASINO





MOBILE MAGAZINE