Sunday, November 18, 2012
គ្រឹះនៃវប្បធម៌ខ្មែរ
វប្បធម៌-អរិយធម៌ខ្មែរបច្ចុប្បន្នដែលជា លទ្ធផលនៃការវិវត្តដ៏យូរលង់បានប្រសូតចេញពីមូលដ្ឋានគ្រឹះខ្មែរ-មន ឬមន-ខ្មែរ និងឥណ្ឌាដែលគេពុំអាចផ្តាច់ចេញពីគ្នាបានឡើយ ហើយភាពសំយោគដ៏ស្អិតរមួតនេះហើយ ដែលធ្វើឱ្យ វប្បធម៌-អរិយធម៌ជាតិខ្មែរមានភាពសម្បូរបែប និងត្រចេះត្រចង់ ។
តាមពិត មុនភាពសំយោគដើមនេះ ដែលផ្តើមឡើងនាសម័យប្រវត្តិសាស្ត្រ ឬមុននេះបន្តិច វប្បធម៌ខ្មែរមានលក្ខណៈជាតិខ្លួនមកហើយ ។ លក្ខណៈសម្បត្តិពិសេសនេះ ត្រូវបន្តដោយសហគមន៍ដែលស្ថិតក្នុងអម្បូរមន-ខ្មែរ នៅឥណ្ឌូចិន និងនៅម៉ាឡាយូ (មលាយូ) រហូតដល់សព្វថ្ងៃដែលរស់នៅតំបន់ខ្ពង់រាប ឬតាមតំបន់ព្រៃភ្នំ ហើយដែលពុំអាចទទូលឥទ្ធិពលពីឥណ្ឌា ចិន ឬអឺរ៉ុបនៅឡើយ ។
ដូចនេះ ប្រវត្តិវិទូ ឬអ្នកស្រាវជ្រាវខាងវប្បធម៌ខ្មែរមិនត្រូវបំភ្លេចនូវចក្ខុវិស័យចម្បង ដែលទាក់ទិននឹងកំណើតព្រមទាំងការវិវត្តនៃវប្បធម៌ខ្មែរនេះឡើយ ។ ពោលគឺពួកគេត្រូវស្គាល់អំពីប្រភពនៃវប្បធម៌-អរិយធម៌ដើមរបស់ ជនជាតិខ្មែរយ៉ាងជាក់ច្បាស់ ហើយមិនត្រូវបំភ្លេចនូវវិភាគទានដ៏ថ្លៃថ្លាពីប្រទេសឥណ្ឌាក្នុងការ សាងសង់នូវមូលដ្ឋានគ្រឹះរបស់សង្គមខ្មែរក្នុងអតីតកាលក៏ដូចក្នុង បច្ចុប្បន្នភាពដែរ ។
យ៉ាងណាមិញ ពួកគេក៏មិនត្រូវបំភ្លេចបំបាត់ដាននូវរាល់តួនាទីជាប្រវត្តិសាស្ត្រ របស់ជនជាតិខ្មែរ និងកុលសម្ព័ន្ធមន-ខ្មែរ ដែលកំពុងរស់នៅពាសពេញដេរដាសទូទាំងភូមិភាគអាស៊ីអាគ្នេយ៍នេះដែរ
ព្រោះថាជនជាតិខ្មែរគឺជាជនជាតិចាស់ ហើយមានសាវតារដ៏យូរ លង់មួយ ។
ជារួម គេត្រូវស្គាល់នូវវប្បធម៌ខ្មែរដើមដែលបានចាប់បដិសន្ធិឡើងច្រើន ពាន់លានឆ្នាំមុនការហូរចូលនៃវប្បធម៌ឥណ្ឌា អ្វីដែលគេហៅថាឥណ្ឌូ រូបនីយកម្ម និងការកាត់ផ្សំជាមួយអម្បូរចិនដែលធ្វើឱ្យសម្បុរស្បែកមានលក្ខណៈ ជ្រះបន្តិច ។
អ្វីដែល ទើបពោលខាងលើ គឺជាក្បួនខ្នាត ក្រឹត្យក្រមតែមួយគត់ប្រកដោយលក្ខណៈវិទ្យាសាស្ត្រដែលអាចជម្រុញ គ្រប់ការស្រាវជ្រាវរាវរកអំពីវប្បធម៌ខ្មែរឱ្យមានលក្ខណៈត្រឹមត្រូវ និងប្រសិទ្ធភាពខ្ពស់ ។ ជាការសោកស្តាយណាស់ដែលរហូតដល់សព្វថ្ងៃនេះ ការខ្វះខាតផ្នែកឯកសារក៏ដូចជាធនធានមនុស្ស និងសតិសម្បជញ្ញៈក្នុងការ សរសេរឯកសារស្រាវជ្រាវដែលមានអត្ថប្រយោជន៍ និងមានលក្ខណៈវិទ្យាសាស្ត្រ អន្តរជាតិដោយអ្នកនិពន្ធខ្មែរមួយចំនួននៅតែមាននៅឡើយ។ ដូចនេះហើយ ពួកគេមិនអាចឈានទៅរកសច្ចភាព ឬផ្តល់យុត្តិធម៌ជូនវិស័យវប្បធម៌ និងប្រជាជនខ្មែរនៅឡើយ ក្នុងខណៈដែលមានការបំភ្លៃ ឬបំភ័ន្តប្រវត្តិសាស្ត្រជាតិរបស់ខ្លួន ។ គឺក្នុងន័យនេះហើយដែលគេត្រូវតែបំពេញកង្វះខាតដោយបំប៉ននូវចំណេះដឹង ទូទៅឱ្យបានធំទូលំទូលាយឱ្យបានច្រើនជាអតិបរមា ដែលជាត្រីវិស័យចម្បងដើម្បីអភិវឌ្ឍការចេះដឹងសកលមួយប្រកបដោយសុភ វិនិច្ឆ័យដែលអ្នកប្រាជ្ញអាចទទូលស្គាល់ជាផ្លូវការបាន ។
សរុបសេចក្តី មក គ្រប់ការនិយាយអំពីវប្បធម៌ខ្មែរ គេត្រូវផ្តោតការយកចិត្តទុកដាក់លើទស្សនៈជាមូលដ្ឋានខាងលើនេះជាមុន សិន បើពុំដូច្នេះទេ គេនឹងមិនអាចនឹងឈោងទៅចាប់នូវគំនិតឧបសំយោគមួយដែលជាខ្លឹមសារ ស៊ីជម្រៅពិតរបស់ព្រលឹងជាតិយើងបានជាដាច់ខាត (ម.ត្រាណេ) ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment