About Me

THIS SITE IS UNDER CONSTRUCTION

Sunday, November 25, 2012

​បុរស​ដែល​ញៀន​សុរា​-​បារី​ប្រឈមមុខ​នឹង​ករណី​អសមត្ថភាព​ផ្លូវភេទ​

ក្រៅ​ពី​ហេតុផល​សុខភាព​ដែល​កើតមានឡើង​ចំពោះ​បុរស នាំឲ្យ​កើត​មាន​ករណី​អសមត្ថភាព​ផ្លូវភេទ​នោះ ក៏​មាន​កត្តា​ជាច្រើន​យ៉ាង​ទៀត ដែល​បុរស​ភេទ​បាន​ទទួលយក​ដោយ​មិនដឹង​ខ្លួន រហូតដល់​បាត់បង់​សមត្ថភាព​រួម​ភេទ​សម្ព័ន្ធ​បន្តិច​ម្ដងៗ​តែម្ដង ។ គួបផ្សំ​នឹង​វ័យ​កាន់តែ​ចាស់​ផង​ទៀត ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​ជក់បារី​ក៏​នឹង​រុញច្រាន​បុរស​ភេទ​ឲ្យ ធ្លាក់​ទៅក្នុង​សភាព​បែប​នេះ​ទៅ ។​
៙ ការជក់បារី​
បារី​មាន​ជាតិ​នីកូទីន (Nicotine) បង្ក​ឲ្យ​កើត​មាន​ជំងឺសួត បេះដូង និង​ជំងឺ​សរសៃឈាម ។ ពិសេស​សរសៃឈាម​នេះ​តែម្ដង ដែល​មិន​អាច​ឲ្យ​ឈាម​ធ្វើ​ចលនា​បាន​ដូច​ប្រក្រតី ក្នុងនោះ​អាច​បណ្ដាល​ឲ្យ​ស្ទះ​សរសៃឈាម​ខួរក្បាល ហើយ​ជា​ពិស​ស​មិនអាច បញ្ជូន​ឈាម​ហូរ​
ទៅដល់​សរសៃឈាម​នៃ​លិង្គ ។ ដោយសារតែ​ហេតុនេះហើយ ទើប​បានជា​មាន​ការប៉ះពាល់​ដល់​ភាព​ងើប​រឹង (​ខឹង​ឆ្កើត​) របស់​លិង្គ​ហើយក៏​មិន​អាច​សម្រេច​បំណង​ក្នុងការ​រួមរ័ក​បាន​ធម្មតា​ដូច កាលពី​មុន​តទៅទៀត​ទេ ។ ល្កឹក​ណា​អ្នក​ជក់បារី​ត្រូវតែ​បញ្ឈប់​ការជក់បារី​តទៅទៀត​តែ​ប៉ុណ្ណោះ​ទើប អាចមាន​លទ្ធភាព​ស្ដារ​សម្បទា​បាន​មក​វិញ ។ ម្យ៉ាងវិញទៀត​អ្នក​ជក់បារី​ក៏​តែងតែ​កើត​មាន​អា​ការៈស្ត្រេស​នៅក្នុង​ខ្លួន ច្រើនណាស់ ហើយ​អា​ការៈស្ត្រេស​នោះ​ទៀតសោត ដែល​នាំ​ឲ្យ​បុរស​កាន់តែ​ឃ្លាតឆ្ងាយ​ពី​ការនឹកឃើញ​ការរួមរ័ក ហើយក៏​មិន​បាន​ធ្វើ​លំ​ហាត់​លិង្គ​របស់​ខ្លួន​ទៀត​ដែរ ។ នេះ​ជា​ហេតុផល​បន្ថែមទៀត ដែល​នាំ​ឲ្យ​លិង្គ​ទន់រ​ងៀក​មិន​ដំណើរការ ។​
កត្តា​ទាំង​ពីរ​យ៉ាង​បូក​បញ្ចូល​គ្នា​នេះ (​ជក់បារី​-​ស្ត្រេ​ស​) ពិតជា​នឹង​ធ្វើ​ឲ្យ​បុរស​បាត់បង់​ចំណង់​ភេទ​កាន់តែ​ច្រើន​ទៅហើយ​លិង្គ​ក៏ ក្លាយទៅជា​អសមត្ថភាព (​លិង្គ​ងាប់​) បើទោះជា​ព្យាបាល​ពង្រឹង​មាឌ ដើម្បី​សំរេចការ​សេពកាម​ក៏​មិនអាច​ដំណើរការ​ងាយស្រួល​ដែរ ។​

៙ ការសេព​គ្រឿង​ស្រវឹង​
និយាយឲ្យចំ​ការផឹកស្រា ។ ប៉ុន្តែ​គ្រឿង​ស្រវឹង​ក៏​អាច​រាប់​ទាំង​ភេសជ្ជៈ​ផ្សេងៗ​ទៀត ដែល​មាន​ជាតិ​អាល់កុល​តែម្ដង ។ សូម​ជ្រាបថា អាល់កុល​វា​នឹង​បំផ្លាញ​សរសៃឈាម​ទាំងស្រុង ហើយ​ការ​ងើប​រឹង (​បះ​ឆ្កឺត​) នៃ​លិង្គ​ក៏​អាស្រ័យ​ដោយសារ​សរសៃឈាម​ចេញ​សរសៃឈាម ចូល​របស់​លិង្គ​នោះដែរ ។ នៅពេល​ដែល​ប្រព័ន្ធ​សរសៃឈាម​ទាំងអស់​នោះ​រង​ក្ដី​អន្តរាយ ហើយក៏​មិន​ខុស​អ្វី​ពី​ការធ្វើ​ឲ្យ​លិង្គ​ត្រូវ​បាត់បង់​សមត្ថភាព​អស់​ដោយ មិន​អាច​សម្រេច​តណ្ហា​នោះបានទេ ។​
ការសេព​គ្រឿង​ស្រវឹង​ជាប្រចាំ​ហើយ​ក្នុង​រយៈពេល​ដ៏ យូរលង់​ពេក​នោះ​ក៏​បណ្ដាលឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ថ្លើម ។ ដូច្នេះ​ទើប​បានជា​អ័រម៉ូន​ភេទ​របស់​បុរស​ក៏​បាត់បង់​តុល្យភាព​ជាមួយនឹង ការបំផ្លាញ​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ឲ្យ​ធ្លាក់ចុះ​អន់​ខ្សោយ​ផ្នែក​ភេទ សម្ព័ន្ធ​កាន់តែខ្លាំង​ទៅ ។​
ក្រៅ​ពី​កត្តា​ទាំង​ពីរ​ដូច​បាន​លើកយក​មក​អធិប្បាយ​ពី​ខាងលើ​នេះ​ក៏​នៅ​មាន កត្តា​មួយ​ផ្សេង​ទៀត​ដែល​បុរស​ភេទ​ទទួលយក​ដោយ​ខ្វះ​ការយល់ដឹង ប៉ុន្តែ​បែ​ជា​មានបទពិសោធន៍​ទៅ​វិញ​ជាមួយ​នឹង​អសមត្ថភាព​ផ្លូវភេទ​នោះ​គឺ គ្រឿងញៀន ។​
គ្រឿងញៀន​ដែល​ចង់​លើក​យកមក​និយាយ​នេះ​គឺ ការប្រើប្រាស់​កញ្ឆា ថ្នាំ​កូកាអ៊ីន ថ្នាំ​ហេ​រ៉ូ​អ៊ីន ថ្នាំ​សំយោគ​ប្រភេទ​គ្រឿងញៀន ជក់ ចាក់​ម្ជុល លេប យ៉ាងណាក្ដី​សុទ្ធតែ​បង្ក​ឲ្យ​កើត​មាន​អាការៈ​ងាប់លិង្គ (​លិង្គ​មិន​ដំណើរការ​) ដែល​មិន​អាច​ទទួលយក​ការ​រួមភេទ​សម្ព័ន្ធ​បានទេ ៕

No comments:

CASINO





MOBILE MAGAZINE