About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, November 21, 2012

Cool Tips 7

120208_12វិធី​​ធ្វើ​​ឲ្យ​ឧបករណ៍​​ទាន់​​សម័យ​​ជានិច្ច​120425_12មិន ​ថា​អ្នក​មាន​ឧបករណ៍ iPod iPad ឬក៏ Android នោះ​ទេ ក្រុមហ៊ុន​នៅ​តែ​បន្ដ​អភិវឌ្ឍ software ថ្មី​ៗ​ជា​លំដាប់​ដើម្បី​ឲ្យ​ធ្វើ​ឲ្យ​ឧបករណ៍​របស់​អ្នក​មាន​ល្បឿន​លឿន និង​ផ្ដល់​រូប​រាង​ប្លែក​ៗ​សម្រាប់​ទាក់ទាញ​អ្នក​ប្រើ​ប្រាស់​។ ដើម្បី​តាម​ឲ្យ​ទាន់​នូវ​ការ​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​នេះ​ អ្នក​ត្រូវ​តែ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​អ៊ិនធឺណិត​ក្នុង​ការ​ស្វែងរក ​អ្វី​ដែល​ថ្មី​បំផុត​សម្រាប់​ឧបករណ៍​របស់​អ្នក​។ យ៉ាង​ណា​មិញ អ្នក​ប្រាកដ​ជា​វិល​វល់​ណាស់​ហើយ​ នៅ​ពេល​ដែល​ប្រព័ន្ធ​ដំណើរ​ការ​ថ្មី​ៗ​ តែងតែ​ផ្លាស់​ប្ដូរ​ និង​គួរ​ឲ្យ​ទាក់​ចិត្ដ​របស់​អ្នក​ជានិច្ច​ ដូច្នេះ​ ដើម្បី​ភាព​ទាន់​សម័យ​ និង​សម​ស្រប​នូវ​តម្រូវ​ការ​របស់​ខ្លួន​ អ្នក​ពិត​ជា​មិន​ចង់​ប្រើ​ឧបករណ៍​ដដែល​ទេ មែន​ទេ?
120425ការ​​រក្សា​​កម្រង​​ឯកសារ ​និង​​រូបភាព​​ដោយ​​មាន​​សុវត្ថិភាព​

មាន ​វិធី​ជាច្រើន​ដើម្បី​រក្សា​ទុក​នូវ​ឯកសារ ​និង​រូបភាព​នៅ​ក្នុង​កុំព្យូទ័រ​ ​ឬ​អង្គ​ចងចាំ​របស់​អ្នក។ មនុស្ស​ភាគ​ច្រើន​តែង​គិត​ថា​វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​ត្រូវ​រក្សា​វា​ទុក ​​នៅ​ក្នុង​កុំព្យូទ័រ​ ព្រោះ​កុំព្យូទ័រ​មាន​ទំហំ​អង្គ​ចង​ចាំ​ធំ​ អាច​រក្សា​ទុក​នូវ​ឯកសារ​បាន​ច្រើន​។ ខ្ញុំ​សូម​ផ្តល់​យោបល់​ឲ្យ​អ្នក​ប្រើ​ប្រាស់​នូវ​ External Hard disk​ វិញ ព្រោះ​ថា​នៅ​ក្នុង​ External Hard disk អ្នក​ក៏​អាច​រក្សា​ទុក​នូវ​បណ្តា​ឯកសារ​សំខាន់​ៗ ព្រម​ទាំង​អាច​រៀបចំ​វា​ទុក​ជា​ក្រុមៗ​តាម​លំដាប់ និង​កាល​បរិច្ឆេទ​ដែល​ជួយ​សម្រួល​នៅ​ពេល​អ្នក​ចង់​ស្វែងរក​ឯកសារ​ទាំង​នោះ​ មកប្រើម្តង​ទៀត។ ម្យ៉ាង​វិញ​ទៀត​ កុំព្យូទ័រ​ខ្លះ​មាន​ទំហំ​អង្គចង​ចាំ​តូច​ និង​ខ្លះ​ទៀត​ធំ ដូច្នេះ អ្នក​អាច​ប្រើ External Hard disk ដើម្បី​បន្ថែម​នូវ​ទំហំ​នៃ​ការ​រក្សា​ទុក​ឯកសារ និង​រូបភាព​របស់​អ្នក​៕ ​
120425​វិធី​ជួយ​ថ្ម​កុំព្យូទ័រ​របស់​អ្នក​ឲ្យ​ប្រើប្រាស់​បាន​យូរ
ជា ​ទូទៅ ​ប្រសិន​ជា​អ្នក​បាន​អនុវត្ត​តាម​ការ​អ្វី​ដែល​មាន​ក្នុង​សៀវភៅ​ណែនាំ​ កុំព្យូរទ័រ​ អ្នក​នឹង​អាច​ដឹង​ពី​វិធី​មួយ​ចំនួន​ដើម្បី​ឲ្យ​អ្នក​រក្សា​ថ្ម​ កុំព្យូទ័រ​បាន​យូរ។ ​នៅ​ពេល​អ្នក​ទិញ​កុំព្យូទ័រ​ថ្មី​ ជា​ដំបូង​បំផុត​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ គឺ​សាក​ថ្ម​ចោល​ឲ្យ​គ្រប់​ម៉ោង​កំណត់​។​ អ្នក​គួរ​តែ​យក​ចិត្ត​ទុកដាក់​ និង​ចងចាំ​ថា​ មិន​ត្រូវ​សាក​ថ្ម​កុំព្យូទ័រ​ទុក​ចោល​ក្នុង​រយៈពេល​យូរ​រាល់​គ្រប់​ពេលវេលា ​ទេ​។ ​ចំណុច​ចុង​ក្រោយ ចូរ​សាក​ថ្ម​ក្នុង​ពេល​មួយ​ដែល​ស័ក្ដិសម​។​ ខ្ញុំ​មាន​ន័យ​ថា ​គួរ​តែ​ព្យាយាម​ប្រើប្រាស់​ថ្ម​កុំព្យូទ័រ​នោះ​ឲ្យ​អស់​ សល់​ក្នុង​កម្រិត​​ត្រឹម​តែ​៥​ទៅ​១០​ភាគរយ ​ហើយ​ពេល​នោះ​អ្នក​អាច​ចាប់​ផ្តើម​សាក​ថ្ម​វា​ជា​ថ្មី​។​ ប៉ុន្តែ​បើ​អ្នក​សាក​វា ​គួរ​តែ​សាក​ឲ្យ​វា​ពេញ​១០០​ភាគរយ​ មិន​ត្រូវ​សាក​ដកៗ​ក្នុង​ពេល​កំពុង​តែ​សាក​នោះ​ទេ​៕
120425_12​វិធី​​ចុះ​​ហត្ថលេខា​​លើ​​ឯកសារ​​នៅ​​តាម​កុំព្យូទ័រ​

អ្នក ​ប្រាកដ​ជា​ធ្លាប់​ដឹង​ហើយ​ថា​ នៅ​ពេល​ដែល អ្នក​សរសេរ​លិខិត​ ដាក់​ពាក្យ​ធ្វើ​ការងារ ​សុំ​អាហា​រូបករណ៍ ឬ​បំពេញ​ទម្រង់​ឯកសារ​ផ្លូវ​ការ​ផ្សេង​ៗ​ លោក​អ្នក​ប្រាកដ​ជា​ត្រូវ​តម្រូវ​ឲ្យ​ចុះ​ហត្ថលេខា​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ លិខិត​ទាំង​នោះ​។ ​ចុះ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ ប្រសិន​បើ​គេ​តម្រូវ​ឲ្យ​ចុះ​ហត្ថលេខា​នៅ​លើ​កុំព្យូទ័រ​វិញ​នោះ? ដំបូង​ឡើយ ​អ្នក​គ្រាន់​តែ​ចុះ​ហត្ថលេខា​របស់​លោក​អ្នក​ឲ្យ​ច្បាស់​ និង​ដិត​ល្អ​នៅ​លើ​ក្រដាស​ស​មួយ​សន្លឹក រួច​យក​ក្រដាស​នោះ​ទៅ​ស្កេន​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​។ បន្ទាប់​មក​ លោក​អ្នក​អាច​ប្រើ​កម្មវិធី​ផ្សេង​ៗ​ដូច​ជា​ Photoshop ដើម្បី​គូរ​លើ​គំនូស​ហត្ថលេខា​ដែល​បាន​ស្កែន​នោះ​ឡើង​វិញ​ដើម្បី​ឲ្យ​វា​មើល ​ទៅ​កាន់​តែ​ច្បាស់ រួច​ហើយ​ save វាទុក។ ក្រោយ​មក លោក​អ្នក​គ្រាន់​តែ ​Copy ​ហត្ថលេខា​នោះ រួច​ហើយ paste លើ​ឯកសារ​ដែល​ត្រូវ​ប្រើ​គឺជា​ការ​ស្រេច​៕ ​
120425_12​​​វិធី​ថែរក្សា​​ភ្នែក​​កុំ​​ឲ្យ​ប៉ះពាល់​​ពី​​កុំព្យូទ័រ​
នៅ ​ពេល​ដែល​អ្នក​អង្គុយ​ប្រើ​កុំព្យូទ័រ​យូរ​ពេក ភ្នែក​របស់​អ្នក​ប្រាកដ​ជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​។ ប៉ុន្តែ​​អ្នក​នៅ​តែ​អាច​ថែ​រក្សា​ភ្នែក​របស់​អ្នក​ដោយ​វិធី​ជាច្រើន។ ជា​បឋម​ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​អាន​អត្ថបទ​នៅ​ក្នុង​កុំព្យូទ័រ​ អ្នក​គួរ​តែ​ពង្រីក​អក្សរ​ទាំង​នោះ​ឲ្យ​ធំ​ល្មម​ដែល​អ្នក​គិត​ថា​ វា​ងាយ​ស្រួល​ក្នុង​ការ​មើល។ សូម​កុំ​ព្យាយាម​សម្លឹង​ទៅ​លើ​អក្សរ​តូច​ៗ​ឲ្យ​សោះ ព្រោះ​ថា​វា​អាច​ផ្តល់​ជា​ផលប៉ះពាល់​ដល់​ភ្នែក។ អ្នក​គួរ​តែ​បង្វិល​ ឬ​បន្ទាប​អេក្រង់​កុំព្យូរទ័រ​របស់​អ្នក​ចុះ​ក្រោម​បន្តិច​ ជា​ជាង​ការ​ដាក់​ឲ្យ​អេក្រង់​នោះ​ស្មើ​នឹង​ភ្នែក​ដែល​អាច​ធ្វើ​ឲ្យ​ពន្លឺ​ជះ ​ពេញ​ទំហឹង​ចូល​មក​ក្នុង​ភ្នែក​។ អ្នក​គួរ​តែ​ចងចាំ​ថា​ ការងារ​គឺវា​សំខាន់​ ប៉ុន្តែ​សុខភាព​ភ្នែក​របស់​អ្នក​រឹត​តែ​សំខាន់​ទៀត​ ដូច្នោះ​ហើយ​អ្នក​គួរ​តែ​ឲ្យ​ភ្នែក​មាន​ពេល​សម្រាក​​បន្តិច ​ដោយ​ការ​បិទ​ភ្នែក​ប្រហែល​ជា​ប៉ុន្មាន​នាទី​មុន​នឹង​បន្ត​ការងារ​ទៀត៕

No comments:

CASINO





MOBILE MAGAZINE