គន្លឹះក្នុងការរៀនហែលទឹកឲ្យឆាប់ចេះសូម
កុំបោះបង់បើអ្នកតែងតែរៀនហែលទឹកមិនបានសម្រេច
សាកល្បងម្តងទៀតជាមួយនឹងវិធីសាស្រ្តរបស់ខ្ញុំ
អ្នកប្រហែលជាអាចធ្វើវាបាន។
ដំបូងអ្នកគួរតែជម្នះនូវអារម្មណ៍ខ្លាចទឹករបស់អ្នក
ហើយសាកល្បងចុះទៅក្នុងអាងហែលទឹកដែលរាក់ល្មម។
បន្ធូរអារម្មណ៍ហើយចាំថាដងខ្លួនរបស់មនុស្សគឺតែងតែអណ្តែតនៅលើ
ផ្ទៃទឹកបើសិនជាយើងអាចធ្វើកាយវិការត្រូវនិងការបណ្តែតខ្លួនលើ
ទឹក។ បន្ទាប់មក
អត់ដង្ហើមហើយផ្តេកខ្លួនរបស់អ្នកទៅលើផ្ទៃទឹកដោយអារម្មណ៍។
អ្នកត្រូវតែព្យាយាមបន្ធូរអាម្មណ៍បណ្តែតខ្លូនលើទឹកឲ្យត្រង់
ខ្លួនដូចអ្នកកំពុងគេងនៅលើគ្រែ។
ដូច្នេះអ្នកគ្រាន់តែប្រើដៃកាយទឹកហើយរុញខ្លួនរបស់អ្នកទៅមុខ
នោះអ្នក រៀនហែលទឹកបានដោយជោគជ័យហើយ៕
គន្លឹះថែរក្សាភ្នែករបស់អ្នក
ការ ពាក់វ៉ែនតាការពារកម្តៅថ្ងៃគឺកត្តាសំខាន់បំផុត ព្រោះកម្ពុជាជាប្រទេសដែលក្តៅ ដូច្នេះភ្នែករបស់អ្នកអាចនឹងរងនូវការប៉ះពាល់ពីកាំរស្មីព្រះ អាទិត្យគ្រប់ពេល។ ម្យ៉ាងទៀតវ៉ែនតាការពារពន្លឺក៏អាចជួយការពារធូលីដីផងដែរនៅ រាល់ពេលដែលយើងជិះម៉ូតូ។ បើសិនជាអ្នកនៅក្នុងករណីប្រើប្រាស់កុំព្យូទ័រច្រើន អ្នកគួរតែប្រាកដថាអ្នកមានត្រៀមថ្នាំដាក់ភ្នែកនៅជិតអ្នកជា និច្ចសម្រាប់ប្រើប្រាស់ ហើយអ្នកត្រូវផ្តល់ការសម្រាកដល់ភ្នែករៀងរាល់៣០នាទីម្តង ដោយបិទភ្នែកពី៣០វិនាទីទៅ១នាទី។ មិនត្រឹមតែប៉ុណ្ណោះអ្នកគួរតែមានកូនរុក្ខជាតិឬផ្ទាំងអ្វីមួយ ដែលមានពណ៌បៃតងនៅលើតុធ្វើការ។ ជាងនេះទៀត សូមកុំភ្លេចទៅពិនិត្យភ្នែកឲ្យបានញឹកញាប់ផង៕

គន្លឹះការពារកុំឲ្យគេងខកពេលព្រលឹម
មនុស្សជាច្រើនប្រហែលជាកំពុងតែមានបញ្ហាជាមួយនិងការគេងខកឬ ពិបាកក្រោកពីដំណេកនាពេលព្រឹក ដែលជាកត្តាធ្វើឲ្យខកម៉ោងទៅសាលារៀនឬធ្វើការរឿយៗ។ ខ្ញុំសូមណែនាំវិធីមួយចំនួនដែលអាចឲ្យអ្នកជៀសផុតពីការគេងទ្រមក់ ។ ទីមួយគឺអ្នកចាំបាច់ទម្លាប់គេងពីព្រលប់ ភា្ញក់ពីព្រលឹម ឬអ្នកគួរចងចាំថា អ្នកអាចមានពេលគេងយ៉ាងហោចណាស់ពី៦ទៅ៧ម៉ោងក្នុងមួយយប់។ បន្ទាប់មកគឺការកំណត់នាឡិការោទ៍ ហើយបើអាចធ្វើទៅបានអ្នកគួរតែជ្រើសយកនាឡិការោទ៍ឬទូរស័ព្ទដៃ ណាដែលមានសំឡេងខ្លាំង ហើយដាក់នាឡិការរោរិ៍នោះនៅឲ្យឆ្ងាយពីគ្រែគេងរបស់អ្នក ដូច្នេះនៅពេលដែលអ្នកក្រោកពីគ្រែទៅបិទសំឡេងរោទ៍ អ្នកនឹងអាចជម្នះនូវភាពខ្ជិលច្រអូសរបស់អ្នកបានហើយ៕

គន្លឹះបង្កើតស្ទីលផ្ទាល់ខ្លួន
តើ អ្នកនឹងមានអារម្មណ៍បែបណានៅពេលដែលអ្នកជួបមនុស្សកំពុងតែប្រើ របស់ដូចគ្នាបេះបិទនឹងអ្នក? ដល់ពេលដែលអ្នកគួរតែបង្កើតស្ទីលផ្ទាល់ខ្លួនមួយហើយ ដើម្បីឲ្យវាក្លាយជារូបតំណាងខ្លួនរបស់អ្នកដែលអ្នកដទៃគ្មាន។ ការបង្កើតស្ទីលផ្ទាល់ខ្លួនគឺមិនមានន័យថាអ្នកធ្វើអ្វីមួយដែល ប្លែកខុសពីគេបែបអវិជ្ជមាននោះទេ ប៉ុន្តែវាជាសញ្ញាផ្ទាល់ខ្លួនដែលឡូយនិងប្លែកពីគេ។ អីចឹងហើយអ្នកគួរតែចាប់ផ្តើមគិតការបង្កើតស្ទីលផ្ទាល់ខ្លួនដែល ចាប់ផ្តើមសួរខ្លួនឯងថា ខ្លួនចូលចិត្តអ្វីជាងគេ។ អ្នកអាចព្យាយាមគូសវាចេញមក និងធ្វើជាស្លាកសម្រាប់បិទរបស់ដែលអ្នកប្រើប្រាស់ផ្សេងៗ។ គួរចងចាំថា ស្ទីលអ្នកគឺតំណាងពីខ្លួនរបស់អ្នក ដែលវាត្រូវតែឡូយជានិច្ច៕

គន្លឹះនៃការរក្សាក្លិនខ្លួនឲ្យក្រអូប
ពេលខ្លះទោះបីជាយើងខំប្រឹងប្រើប្រាស់ទឹកអប់ជាប្រចាំ
តែអ្នកនៅតែមានក្លិនខ្លូនមិនល្អ។
ខ្ញុំសូមណែនាំអ្នកនូវវិធីមួយចំនួនដែលអាចជួយឲ្យអស់ក្លិនអា
ក្រក់។ អ្នកត្រូវប្រាដកថា អ្នកសម្អាតខ្លួនរបស់អ្នកជាប្រចាំ
យ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃដោយប្រើប្រាស់សាប៊ូ។
ពេលខ្លះទឹកអប់មិនអាចជួយបានទេបើសិនជាអ្នកមានក្លិនខ្លួនមិន
ល្អពីធម្មជាតិ ជាពិសេសគឺក្លៀក និងញើស។
ដូច្នេះក្រៅពីប្រើទឹកអប់អ្នកគួរតែប្រើគ្រឿងក្រអូបនិងការពារ
ក្លិនផ្សេងទៀតដូចជា រ៉ូអនលាបក្លៀក ឬឡេលាបស្បែក។
អ្នកគួរយល់ដឹងពីការប្រើទឹកអប់ឲ្យបានត្រឹមត្រូវផងដែរ។
បើអ្នកចង់ឲ្យទឹកអប់ជាប់ក្លិនបានយូរ អ្នកគួរបាញ់វានៅ៣ចំណុច
គឺភ្លៅ កដៃ និងក្បាល
វានឹងជួយឲ្យក្លិនរបស់វានៅជាមួយអ្នកពេញមួយថ្ងៃ៕
No comments:
Post a Comment