លក្ខណៈទូទៅនៃពណ៌សក់
ពណ៌សក់ដែលធម្មជាតិបានផ្ដល់ឱ្យមិនមានពណ៌ដូចៗគ្នាទេ សម្រាប់ពូជសាសន៍នីមួយៗ។ ធម្មជាតិបានផ្ដល់ពណ៌សក់ឱ្យជន ជាតិអាស៊ីភាគច្រើន គឺមានពណ៌សក់ខ្មៅក្រិប។ ចំពោះពូជសាសន៍អឺរ៉ុបវិញ ដូចជាជនជាតិអាមេរិក បារាំង អ៊ីតាលីជាដើម មានពណ៌ សក់ទង់ដែង លឿង ក្រហម ឬសព្រឿងៗ តាំងពីកំណើត។ មិនថាពូជសាសន៍អឺរ៉ុប ឬជនជាតិអាស៊ី ឱ្យតែមានស្កូវនៅក្រោមអាយុ ៣៥ឆ្នាំ គេចាត់ទុកថាជាសក់ស្កូវមុនអាយុ។
មូលហេតុសក់ស្កូវមុនអាយុ
កាលណានិយាយពីសក់ គឺគេនឹកឃើញទៅដល់ស្បែកភ្លាម ដែលពណ៌សម្បុរស្បែកអាស្រ័យទៅលើកោសិកាស្បែកម្យ៉ាង ឈ្មោះថា មេឡាណូសាយ។ មានន័យថា កោសិកាស្បែកមេឡាណូសាយនេះ ឱ្យពណ៌ទាំងស្បែក ទាំងសក់ដូចគ្នា។ ម្យ៉ាងទៀតលោក អ្នកដែលមានសក់ពណ៌ខ្មៅ ឬសក់ពណ៌ផ្សេងទៀត ដូចជាក្រហមស្លេក មានតាំងពីកំណើតមក គឺអាស្រ័យទៅតាមហ្សែនដែលមាននៅ ក្នុងខ្លួនរបស់បុគ្គលម្នាក់ៗ។ ដូចនេះគេអាចកំណត់ពីមូលហេតុសក់ស្កូវមុនអាយុបានមួយចំនួនគឺ ៖
- មេតាប៉ូលីស ៖ ការប្រែប្រួលរបស់ មេតាប៉ូសលីស ដែលបំប្លែងសារធាតុប្រូតេអ៊ីន ជាតិស្ករ ជាតិខ្លាញ់ និងបំប្លែងសារធាតុ ផ្សេងៗទៀតនៅក្នុងខ្លួន បណ្ដាលឱ្យពណ៌សក់មានការប្រែប្រួលខុសពីពណ៌សក់ធម្មជាតិ។
- ការប្រើប្រាស់ឱសថ ៖ ការទទួលទាន ឱសថមួយចំនួន ដូចជាឱសថព្យាបាលជម្ងឺមហារីក ជម្ងឺគ្រុនចាញ់ ឬប្រើប្រាស់ឱសថ ដើម្បីបន្ថយសម្ពាធឈាម ក៏ជាកត្ដាធ្វើឱ្យសក់មានការស្លក់ពណ៌បន្ដិចម្ដងៗ រហូតសក់ប្រែពណ៌ទៅជាស្កូវ។
- ការកង្វះវីតាមីន ៖ ភាពកង្វះវីតាមីនមួយចំនួន ដូចជាកង្វះវីតាមីនបេ១២ កង្វះជាតិដែកជាដើម ក៏ជាមូលហេតុធ្វើឱ្យសក់ ស្លក់ពណ៌ដែរ។
- បញ្ហាលើស្បែក ៖ ស្បែកមានជម្ងឺ ដូចជាកើតឃ្លង់ល្ពៅនៅលើស្បែក នៅត្រង់កន្លែងណាធ្វើឱ្យស្បែកកន្លែងនោះប្រែ ពណ៌ទៅជាសស្លែត ដោយសារកោសិកាស្បែកមេឡាណូសាយមកពាក់ព័ន្ធ ហើយបណ្ដាលឱ្យស្បែក និងសក់ប្រែពណ៌សក់ខុសពីធម្ម ជាតិ។
ដោយសារដឹងពីមូលហេតុមួយចំនួននៃសក់ស្កូវមុនអាយុ គេក៏អាចទប់ស្កាត់កុំឱ្យកើតឡើងបានដែរ។ លោកអ្នកមិនត្រូវ បណ្ដាលឱ្យមានកង្វះជាតិដែក និងជាតិស្ករនៅក្នុងខ្លួនទេ។ មិនត្រូវទទួលទានឱសថណាដែលប៉ះពាល់ដល់សរសៃសក់ធ្វើឱ្យមានការប្រែ ប្រួលពណ៌សក់ឡើយ ហើយត្រូវទទួលទានអាហារដែលមានវីតាមីន និងប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់។ ត្រូវការពារស្បែកកុំឱ្យមានបញ្ហា ដូចជាកើតឃ្លង់ល្ពៅ កើតជម្ងឺឬរោគសើស្បែកផ្សេងៗ។ ព្រោះវាអាចធ្វើឱ្យកោសិកាស្បែកមេឡាណូសាយមានពាក់ព័ន្ធបណ្ដាលឱ្យ ស្បែកស្លក់ពណ៌សក់ក៏ដូចជាធ្វើឱ្យសក់មានការប្រែប្រួលពណ៌ដែរ។
សក់ស្កូវមុនអាយុជាបញ្ហាមួយដែលធ្វើឱ្យលោកអ្នកមានការពិបាក ចិត្ដ ព្រោះធ្វើឱ្យបាត់បង់នូវសោភ័ណភាព។ បើលោក អ្នកមានបញ្ហាសក់ស្កូវ គេពិបាកនឹងធ្វើការព្យាបាល។ ដូចនេះវិធីដែលល្អប្រសើរ គឺលោកអ្នកត្រូវចេះបង្ការជាមុន ដើម្បីចៀសវាង សក់ស្កូវមុនអាយុ។
No comments:
Post a Comment