Sunday, November 18, 2012
វិធីតុបតែងមុខ អោយដូចតារាចម្រៀង ថៃល័រ ស្វីហ្វ
តើអ្នកធ្លាប់បានទស្សនាបទចម្រៀង របស់តារាចម្រៀងថៃល័រស្វីហ្វ ដែរឬទេ ? នាងគឺជាតារាចម្រៀង ម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាតទាក់ទាញ តាមបែបធម្មជាតិ ដោយសារតែការតុបតែងមុខរបស់ នាង។ អ្នកប្រហែលជាធ្លាប់ស្រម័យ ចង់បានសម្រស់ដូចជានាងអញ្ចឹងហើយមើលទៅ ! សម្រាប់ សុភាព នារីទាំងឡាយណា ដែលមានទម្រង់មុខរាងពងក្រពើ នោះអ្នកអាចសាកល្បងអនុវត្តនូវ គន្លឹះផាត់មុខ ខាងក្រោមនេះ ដើម្បីជួយអោយអ្នកមើលទៅស្រស់ស្អាត ដូចជាថៃល័រស្វីហ្វបាន៖
· ជាដំបូង អ្នកត្រូវធ្វើការសម្អាតមុខ និង យកចេញនូវគ្រឿងសម្អាងដែលអ្នកបានលាបពីមុនមក អោយបានស្អាតល្អ។
· បន្ទាប់មក ធ្វើការលាបក្រែមផ្តល់សំណើមដែលមានជាតិ SPF ទៅលើផ្ទៃមុខរបស់អ្នក។ ហើយអ្នក ក៏ត្រូវលាបវាផងដែរ នៅលើត្របកភ្នែក។ ព្យាយាមប្រើនូវក្រែមផ្តល់សំណើម ជំនួស ឬ បន្ថែមទៅលើម្ស៉ៅទ្រនាប់។
· លាបក្រែមការពារ ឬ វ៉ាសេឡីននៅលើបបូរមាត់របស់អ្នក។
· តារាចម្រៀងថៃល័រ ស្វីហ្វ តែងមើលទៅ ឃើញគ្មានស្លាកស្នាម នៅលើមុខ។ អ្នកអាចចាប់ផ្តើម ដោយការលាប នូវក្រែមបំបាត់ស្លាកស្នាម និង ម្ស៉ៅទ្រនាប់ ដើម្បីជួយលើកពណ៌សំបុរស្បែក និង បិទបាំងនូវ ស្លាកស្នាម ឬ ចំណុចបញ្ហាណាមួយ ដែលមាននៅលើមុខរបស់អ្នក។ ចូរប្រាកដថា ម្ស៉ៅទ្រនាប់នោះ សាកសមទៅនឹងពណ៌ស្បែកពីធម្មជាតិរបស់អ្នក ហើយម្ស៉ៅបំបាត់ស្លាកស្នាម របស់អ្នក មានពណ៌បៃតងព្រឿងៗបន្តិច ដែលវាអាចជួយបិទបាំងនូវ ចំណុចក្រហមនៅលើ មុខបាន ។
·
ចូរប្រាកដថា រោមចិញ្ចើមរបស់អ្នក មានភាពស្រស់ស្អាត និង បានដក ឬ កោរអោយមានទ្រង់ទ្រាយ ល្អ សាកសមទៅនឹងទម្រង់មុខរបស់អ្នក។ សម្រាប់រោមចិញ្ចើម ដែលក្រាស់ស្រាប់ នោះអ្នកគ្រាន់ តែ ប្រើខ្មៅដៃគូសចិញ្ចើម ឬ ម្ស៉ៅផាត់ភ្នែក មកគូសស្រាលៗ ដើម្បីធ្វើអោយវាមើលទៅ ស្រស់ ស្អាតតាមបែបធម្មជាតិ។
· ប្រើខ្មៅដៃគូរត្រេភ្នែក ពណ៌ត្នោត ដោយគូរខ្សែត្រេភ្នែក នៅខាងលើត្របកភ្នែករបស់អ្នក។ អ្នកគួរ ធ្វើការគូរត្រេភ្នែកអោយដិតបន្តិច ដោយការគូរវាពីក្នុងចេញទៅក្រៅ ។
· បង្កើតនូវសម្រស់ភ្នែកទាក់ទាញ ដោយការប្រើម្ស៉ៅផាត់ភ្នែក ដែលមានពណ៌ទឹកប្រាក់ភ្លឺផ្លេកៗ និង ផាត់ស្រមោលភ្នែក ពណ៌ប្រផេះឌិត។ ធ្វើការផាត់ពណ៌ប្រផេះនៅលើត្របកភ្នែករបស់អ្នក និង បន្ទាប់មក ធ្វើការលាយពណ៌ទឹកប្រាក់ នៅត្រង់ចិញ្ចើមរបស់អ្នក។ ពណ៌ទឹកប្រាក់ គួរត្រូវបានមើល ឃើញច្បាស់ជាងពណ៌ ប្រផេះ។
· លាបម៉ាស្ការ៉ា ទៅលើរោមភ្នែកខាងលើ និង ខាងក្រោម។ ម៉ាស្ការ៉ាពណ៌ខ្មៅ គឺប្រសើរបំផុត ហើយ បន្ទាប់មក អ្នកត្រូវប្រើ ស្និតសម្រាប់សិតរោមភ្នែក ដោយត្រូវសិតវាថ្នមៗ ។
· លាបម្ស៉ៅផាត់ថ្ពាល់ពណ៌ផ្កាឈូក និង លាយជាមួយពណ៌ទឹកក្រូច នៅលើចំណុចប៉ោងនៃ ថ្ពាល់របស់អ្នក។
· ជាចុងបញ្ចប់ នោះអ្នកត្រូវលាបក្រែមរលោង នៅលើបបូរមាត់របស់អ្នក រួចជាការស្រេច៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment