About Me

THIS SITE IS UNDER CONSTRUCTION

Sunday, November 18, 2012

ស​ញ្ញា​ ​៦​​យ៉ា​ង​ ​ដែ​ល​​ប​ញ្ជា​ក់​​ថា​​មិ​ត្ត​​ប្រុ​ស​​អ្ន​ក​​ច​ង់​​រៀ​ប​កា​រ​​ជា​មួ​យ​​អ្ន​ក

 
តើអ្នកកំពុងឆ្ងល់មែនទេថា តើមិត្តប្រុសរបស់អ្នកនឹង ចង់រៀបការជាមួយនឹងអ្នកមែនដែរឬទេ? ជំនួស អោយការគេងផ្អៀងចុះផ្អៀងឡើង នៅលើគ្រែជាមួយនឹងការគិតនេះនោះ អ្នកអាចបន្តអាចនូវចំណុច ខាងក្រោមនេះ ថាតើសញ្ញាណាខ្លះ ដែលអាចបញ្ជាក់បានថា មិត្តប្រុសរបស់អ្នកពិតជា មានបំណងប៉ង ចង់រៀបការជាមួយនឹងអ្នកមែននោះ ។
១. គាត់សន្សំលុយ និង បណ្តាក់ទុនសម្រាប់មុខរបរថ្ងៃអនាគត
វាមានភាពខុសគ្នារវាង ការសន្សំលុយសម្រាប់វិស្សមកាល និង ការសន្សំលុយសម្រាប់ទន្សនះវិស័យ វែងឆ្ងាយសម្រាប់ការកសាងនូវគ្រួសារមួយ។ អ្នកនឹងអាច ស្វែងយល់ពីភាពខុសគ្នានេះបាន ដោយការ អង្កេតអោយបានឌិតដល់ទៅលើ ការចាយវាយរបស់មិត្តប្រុសអ្នក និង ទម្លាប់នៃការសន្សំលុយរបស់គាត់ ។ ប្រសិនបើមិត្តប្រុសរបស់អ្នក កំពុងសន្សំលុយដើម្បីទិញផ្ទះថ្មីមួយ, ចំណាយប្រាក់ទិញធានារ៉ាប់រ៉ង ឬ ទិញ របស់របរប្រើប្រាស់ក្នុងផ្ទះ នោះអ្នកនឹងអាច កំណត់បានថា គាត់កំពុងរៀបចំផែនការក្នុងថ្ងៃ អនាគត សម្រាប់អ្នកទាំងពីរហើយ។
២. គាត់និយាយជាមួយអ្នក អំពីរឿងយកកូន

នេះអាចជាសញ្ញាមួយយ៉ាងប្រាកដថា មិត្តប្រុសរបស់អ្នកពិតជាប្រាថ្នា ចង់រៀបការនឹងអ្នកមែន នៅក្នុងថ្ងៃអនាគត។ បុរសគឺហាក់ នឹងមិនសូវចូលចិត្តនិយាយពីបញ្ហា នៃក្រុមគ្រួសារ និង កូននោះទេ លុះត្រាតែ ពួកគេពិតជាប្រាកដពីទំនាក់ទំនង នឹង ការតាំងចិត្តចំពោះនារីណាម្នាក់។ ការពិតដែលថា គាត់កំពុងនិយាយ ជាមួយអ្នកអំពីកូន នោះវាមានន័យថា គាត់បានសុបិន្តពីវាជាច្រើនដងរួចមកហើយ។
៣. គាត់មាននូវក្រសែភ្នែកពោរពេញទៅដោយក្តីស្រម័យជាមួយនឹងអ្នក
សន្មត់ថា អ្នកស្ថិតនៅក្នុងមង្គលការរបស់មិត្តភក្តិអ្នក ហើយអ្នកកំពុងសម្លឹងមើល នាងដើរនៅក្នុង កម្មវិធីនេះដោយរីករាយ នឹងគិតថាថ្ងៃណាមួយអ្នកនឹងមានថ្ងៃនេះដែរ។ ហើយប្រសិនបើពេលនោះ មិត្តប្រុសអ្នក ចាប់ដៃអ្នក ឬ ញាក់ភ្នែកដាក់អ្នកដោយសេចក្តីស្រលាញ់ ដូចជាការស្នើរសុំ នោះវាអាចនឹង បង្ហាញជាក់បានថា គាត់ក៏ចង់ឃើញអ្នកសិ្ថតនៅក្នុងសំលៀកបំពាក់ កូនក្រមុំដ៏ស្រស់ស្អាតបែបនេះ សម្រាប់ រូបគាត់ផងដែរ ។
៤. គាត់បានណែនាំអ្នកទៅកាន់សមាជិកគ្រួសាររបស់គាត់ស្ទើរតែទាំងអស់
មនុស្សប្រុស គឺហាក់នឹងមិនសូវ ចង់ណែនាំមិត្តស្រីរបស់ខ្លួនទៅកាន់ ក្រុមគ្រួសាររបស់ពួកគេទេ ដរាប ណា ពួកគេពិតជាបានតាំងចិត្តថា នឹងជ្រើសរើសយកនាងមែននោះ។ ប្រសិនបើអ្នកបានស្គាល់សមាជិក ក្នុងក្រុមគ្រួសាររបស់គាត់ស្ទើរតែទាំងអស់ហើយនោះ ឬ ក៏អ្នកតែងតែមានវត្តមាននៅក្នុង កម្មវិធីរបស់ ការជួបជុំរបស់គ្រួសារគាត់ នោះវាកាន់តែបញ្ជាក់បានច្បាស់ទៀតថា គាត់ពិតជាបានកំណត់គោលដៅ នឹងក្លាយជាស្វាមីអ្នក ក្នុងពេលមិនយូរមិនឆាប់នេះទេ ។
៥. គាត់មិនដែលសម្លឹងមើលស្រីផ្សេងដោយក្រសែភ្នែកទាក់ទាញនោះទេ
បុរសដែលមិនសូវយកចិត្តទុកដាក់ នឹងទំនាក់ទំនងរបស់គេនិងងដៃគូ អាចនឹងមានក្រសែភ្នែករេចុះ រេឡើង និង អាចនឹងសម្លឹងទៅកាន់ស្រីផ្សេងដោយ ក្រសែភ្នែកទាក់ទាញនៅពេលដែលមិត្តស្រី របស់ ពួកគេ មិនបាននៅក្បែរខ្លួន។ ប្រសិនបើមិត្តប្រុសអ្នក ហាក់ដូចជាមិនមាននូវ ចំណង់ចំណូលចិត្ត ចំពោះស្រី ផ្សេងទៀតទេ នោះអ្នកមិនត្រឹមតែអាចចាកចេញពីភាពមន្ទិលសង្ស័យ និង ធូរស្បើយ ក្នុងអារម្មណ៍នោះទេ ប៉ុន្តែអ្នកនឹង ទទួលបាននូវសញ្ញាយ៉ាងច្បាស់ថា គាត់មិនខ្វល់នឹងនរណា ទាំងអស់ ក្រៅពីអ្នក។
៦. គាត់បង្ហាញនូវសេចក្តីស្រលាញ់ចំពោះអ្នក ក្នុងទីសាធារណៈ
តើមិត្តប្រុសរបស់អ្នក មានបានបង្ហាញនូវសេចក្តីស្រលាញ់ចំពោះអ្នក នៅចំពោះមុខមិត្តភក្តិរបស់គាត់ ឬ មនុស្សដទៃទៀតនោះទេ? តើគាត់មានបញ្ចេញនូវកាយវិការជិតស្និទ្ធចំពោះអ្នក ដូចជាការ កាន់ដៃ, ថើបអ្នកយ៉ាងលឿន ឬ ឱបអ្នកនៅក្នុងទីសាធារណៈដែរឬទេ? ប្រសិនបើគាត់បានធ្វើដូច្នេះមែន នោះវាមានន័យថា គាត់នឹងមិនខ្លាចនូវការ បង្ហាញប្រាប់ពិភពលោកថា អ្នកគឺជាមិត្តស្រីតែម្នាក់របស់គាត់ ។ នេះគឺជាសញ្ញាដ៏ល្អមួយ ដែលគាត់ចង់ស្រែកប្រាប់ពិភពលោកនេះថា គាត់ពិតជាស្រលាញ់អ្នក ហើយវាត្រឹមតែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេលដែលគាត់ត្រូវរៀបការនឹងការ ៕

No comments:

CASINO





MOBILE MAGAZINE