About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, November 21, 2012

Cool Tips 10

120613_12គន្លឹះ​ជ្រើសរើស​គូ​ជីវិត ​ការ ​ជ្រើសរើស​គូ​ជីវិត​ជា​រឿង​មួយ​ដ៏​សំខាន់ សម្រាប់​មនុស្ស​គ្រប់​រូប។ សម្រាប់​រូប​នាង​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ត្រូវ​តែ​គិត​គូរ​ឲ្យ​បាន​គ្រប់​ជ្រុង ជ្រោយ​ដើម្បី​ធានា​ថា បុរស​ម្នាក់​នោះ​ជា​មនុស្ស ដែល​អាច​ផ្តល់​សុភមង្គល​ដល់​រូប​នាង​ខ្ញុំ និង​រស់​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត។ បុរស​ដែល​នាង​ខ្ញុំ​ចង់​បាន​ជា​គូ​អនាគត​ត្រូវ​មាន​ចំណុច​វិនិច្ឆ័យ​ដូច​តទៅ ​ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ (ថ្នាក់​អនុបណ្ឌិត ឬ​បណ្ឌិត) មាន​ការ​យោគយល់ និង​អំណត់​អត់​ធន មាន​អត្ថចរិត​ស្លូតបូត​ស្មោះត្រង់ មាន​ភាព​រួស​រាយ​រាក់​ទាក់ ចេះ​គោរព​ចាស់​ទុំ ចេះ​គោរព​ស្រឡាញ់​រូប​ខ្ញុំ និង​ក្រុម​គ្រួសារ ព្រម​ទាំង​ស្លៀក​ពាក់​សមរម្យ៕

ការ​ជ្រើសរើស​ទីកន្លែង​រៀបចំ​ពិធី

អាពាហ៍ពិពាហ៍ ​ជា​ព្រឹត្ដិការណ៍​ដ៏​សំខាន់​បំផុត​ចំពោះ​ស្រ្ដី​ខ្មែរ​ទាំង​ អស់ ដូច្នេះ​ការ​ជ្រើសរើស​កន្លែង​រៀបចំ​ពិធី​ពិត​ជា​មាន​អន្ថន័យ​ចាំបាច់ ព្រម​ទាំង​អាច​បង្ហាញ​ពី​ភាព​ស៊ីវីល័យ​នៅ​ក្នុង​សង្គម​ផង​ដែរ​។ ទី​តាំង​រៀបចំ​ពិធី​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ គួរ​តែ​នៅ​តាម​តំបន់​ឆ្នេរ​ខ្សាច់​ពណ៌​ស​ស្អាត​ ដែល​មាន​ទេសភាព​ល្អ​ត្រកាល ខ្យល់​អាកាស​បរិសុទ្ធ ជាមួយ​នឹង​រស​ជាតិ​អាហារ​សមុទ្រ​ដ៏​ឈ្ងុយ​ឆ្ងាញ់​។ អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​ ពិត​ជា​អាច​ផ្ដល់​នូវ​អនុស្សាវរីយ៍​ និង​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ ដិត​ជាប់​ក្រអៅ​បេះដូង​របស់​នាង​ខ្ញុំ​គ្រប់​ពេល​វេលា​៕

អត្ថប្រយោជន៍​របស់​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍
ប្រាកដ ​ណាស់ ​សម្លៀក​បំពាក់​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​នូវ​លក្ខណ​សម្បត្ដិ​ និង​ភាព​ថ្លៃថ្នូរ​របស់​ស្រ្ដី​គ្រប់ៗ​រូប​។ សម្លៀក​បំពាក់​ស្អាត​សមរម្យ​ អាច​ជួយ​លើក​មុខ​លើក​មាត់​មិត្ដ​នារី​នៅ​ក្នុង​ជំនុំ​ចំណោម​មហាជន​ហើយ​ យើង​ទាំង​អស់​គ្នា​នឹង​ទទួល​បាន​ការ​កោត​សរសើរ​រួម​ទាំង​មោទនភាព​យ៉ាង​ជឿ​ ជាក់​ផង​ដែរ​។ មួយ​វិញ​ទៀត សម្លៀក​បំពាក់​ដែល​ស័ក្ដិសម ត្រូវ​តែ​រចនា​ឡើង​ស្រប​ទៅ​តាម​កម្មវិធី​ និង​ឱកាស​ផ្សេង​ៗ​។ យ៉ាង​ណា​មិញ ចំពោះ​សម្លៀក​បំពាក់​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​របស់​នាង​ខ្ញុំ​ គួរ​តែ​មាន​ការ​រចនា​ម៉ូដ​ទាន់​សម័យ ផ្លាស់​ប្ដូរ​តាម​កាលៈទេសៈ​ ឬក៏​កម្មវិធី​ខុស​ៗ​គ្នា រីឯ​គ្រឿង​អលង្ការ​ត្រូវ​តែ​ស័ក្ដិសម​នឹង​សម្លៀក​បំពាក់​៕

អត្ថ​ប្រយោជន៍​របស់​ហ្វេសប៊ុក
​ មាន​វិធី​មួយ​សម្រាប់​ប្រកាស​ប្រាប់​ភ្ញៀវ ជា​ពិសេស​គឺ​មិត្តភក្តិ​រួម​Facebook របស់​អ្នក​មក​ចូល​រួម​ក្នុង​កម្មវិធី​ពិសេស និង​មិន​បាច់​ចំណាយ​ថវិកា។ សូម​ចូល​ទៅ​កាន់ Facebook និង Twitter ដើម្បី​ចែកចាយ​នូវ​ព័ត៌មាន​ពិសេស​របស់​អ្នក។ បើ​អ្នក​មិន​ចង់​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​បោះពុម្ព​លិខិត​អញ្ជើញ​ទេ សូម​បង្កើត​នូវ​ទំព័រ​ដ៏​មាន​អត្ថន័យ​មួយ​នៅ​លើ Facebook របស់​អ្នក ដើម្បី​បញ្ជាក់​ថា តើ​អ្នក​ណា​ខ្លះ​អាច​ចូលរួម​បាន ហើយ​វា​ជា​វិធី​មួយ​ដើម្បី​ប្រាប់​ទៅ​ពិភពលោក​ថា អ្នក​អស្ចារ្យ​ប៉ុន​ណា៕

គន្លឹះ​ងាយ​ស្រួល​រៀបចំ​ពិធី​ពិសេស​ថ្ងៃ ​សំខាន់​របស់​អ្នក​ជិត​ចូល​មក​ដល់​ហើយ តើ​អ្នក​មាន​គម្រោង​ធ្វើ​អ្វីខ្លះ? អ្នក​នឹង​គិត​គូរ​ពី​សក់ ក្រចក និង​ជ្រើស​រើស​យក​សម្លៀក​បំពាក់​ស្អាត​ៗ​សម្រាប់​ពិធី​ដ៏​ពិសេស​នេះ។ អ្នក​អាច​នឹង​មាន​ពេលវេលា​ដ៏​ស្តួច​ស្តើង​ក្នុង​ការ​ដើរ​ទិញ​ទំនិញ​។​ ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ការ​នោះ​គឺ ការ​ជួយ​ពី​ញាតិ មិត្តភក្តិ។​ សូម​ផ្ទេរ​ការ​ងារ​ទាំង​នោះ​ទៅ​ពួក​គេ ដូចជា ​ទិញ​របស់​របរ​សម្រាប់​រៀបចំ​អាពាហ៍​ពិពាហ៍​របស់​អ្នក​ដែល​មាន​ដូច​ជា​ ​កុម្មង់​ម្ហូប​អា​ហារ កក់​ហាង ​កក់ផ្នួង បោះ​លិខិត​អញ្ជើញ ​និង​ធ្វើ​ការងារ​ផ្សេងៗ​ទៀត​សម្រាប់​ពិ​ធី​៕​

No comments:

CASINO





MOBILE MAGAZINE