Sunday, November 25, 2012
កីឡាទាំង ៥ ដែលជួយឲ្យជីវិតផ្លូវភេទមានភាពប្រសើរឡើង
តើ ការលេងកីឡាធ្វើឲ្យរឿងលើគ្រែរបស់អ្នកមានភាពប្រសើរឡើងដោយរបៀបណា ? យើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានដឹងអំពីជោគជ័យនៃការរួមរក្សជាមួយ ដៃគូនៅខាងក្រៅនាពេលរាត្រី ប៉ុន្តែអ្នកដឹងទេជោគជ័យចំពោះការលេងកីឡាមួយ ក្នុងចំណោមកីឡាទាំងប្រាំអាចជួយឲ្យជីវិតផ្លូវភេទរបស់អ្នកមាន ភាពប្រសើរឡើងដែរឬទេ?
មានការអះអាងថា ការលេងកីឡាគឺអស្ចារ្យណាស់ ប្រសិនបើអ្នកចង់បង្កើនចំណង់ផ្លូវភេទរបស់អ្នក, ចង់ឈានដល់ចំណុចរឹងហើយក្តៅរោលរាល និង ចង់បន្ថយភាពតប់ប្រមល់នោះ។
ដូច្នេះប្រសិនបើអ្នកគិតថាអ្នកមិនរវីរវល់នឹងកីឡាបន្ទាប់ចេញពីរៀន នោះគឺអ្នកគិតខុសហើយ ផ្ទុយទៅវិញវាគឺជាពេលវេលាដែលអ្នកត្រូវទាញអាវកីឡាចេញមកក្រៅ រួចចេញទៅហាត់កីឡាប្រសិនបើអ្នកចង់បានជីវិតផ្លូវភេទកាន់តែ ប្រសើរឡើង។
កីឡាទី១ ដែលជួយឲ្យជីវិតផ្លូវភេទមានភាពប្រសើរឡើងគឺ កីឡា Pilates :
យើងដឹងថាយើងទាំងអស់គ្នាសុទ្ធតែចូលចិត្តសិចដែលមិនគួរឲ្យជឿ រួចហើយក៏ចាប់ផ្តើមបញ្ចេញក្បាច់ប្លែកៗជាច្រើន។ ប៉ុន្តែធាតុពិតជាក់ស្តែងគឺថា ក្បាច់រួមភេទនិមួយៗគឺសុទ្ធតែមានល្បិចរបស់វា។
នៅពេលដែល អ្នកនឿយហត់ និងបែកញើសបន្ទាប់ពីការងារ នោះការប្រើក្បាច់ដេកសំយ៉ុងជង្គង់រំលងលើក្បាលមើលទៅហាក់ដូចជា កិច្ចការមួយដែលមិនអាចទៅរួចនោះទេ។ ទោះជាយ៉ាងណា ការសាកល្បងក្បាច់ថ្មីៗនឹងធ្វើឲ្យជីវិតផ្លូវភេទរបស់អ្នកកាន់តែ ពុះកញ្ជ្រោល ហើយការឈានដល់ទីបំផុតនៃតម្រេកក៏កាន់តែមានសន្ទុះខ្លាំងក្លា។
ដូច្នេះដើម្បីធ្វើឲ្យប្រាកដថាអ្នកនឹងមិនខកចិត្ត (ហើយទម្លាក់ដៃគូរួមរក្សចុះក្រោមនៅពេលដែលទ្រដៃគូលែងរួចនោះ) អ្នកគួរតែកក់ម៉ោងហាត់កីឡា Pilates មួយហើយទើបបាន។ ការសិក្សាមួយបានរកឃើញថា មនុស្សពេញវ័យដែលហាត់កីឡា Pilates (ជាការហាត់ប្រាណមួយបែបដែលតម្រូវឲ្យបន្ទន់ជង្គង់ម្ខាងហើយជើង ម្ខាងទៀតត្រូវលាតឲ្យត្រង់ ចំណែកដៃក៏ដូច្នេះដែរត្រូវច្រត់ទៅដីម្ខាងរួមម្ខាងទៀតត្រូវ លាតសន្ធឹងទៅមុខឲ្យត្រង់) រយៈពេល ៦០ នាទីចំនួនពីរដងក្នុងពេល ១២ សប្តាហ៍ មានការបត់បែនដងខ្លួនបានយ៉ាងប្រសើរ, មានសាច់ដុំនៅក្បាលពោះកាន់តែរឹងប៉ឹង និង ធ្វើឲ្យក្បាលពោះរបស់ពួកគេកាន់តែមានថាមពល។
ទីពីរគឺកីឡា Bikram yoga :
ការហាត់កីឡា Bikram yoga នឹងធ្វើឲ្យជីវិតផ្លូវភេទរបស់អ្នកមានភាពអស្ចារ្យ ព្រោះលំហាត់ប្រាណបែប Hatha Yoga ដែលមានចំនួន ២៦ ក្បាច់នៅក្រោមសីតុណ្ហភាពយ៉ាងតិច ៤០អង្សា នេះនឹងធ្វើឲ្យរាងកាយរបស់អ្នកឡើងក្តៅ និង បែកញើស។
បើទោះបីជា ស្តាប់ទៅដូចជាមិនសូវទំនងបន្តិចក្តី ក៏ក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ថា ការបែកញើសគឺល្អទៅវិញទេ ព្រោះក្រពីងញើសបញ្ចេញអ័រម៉ូនមួយដែលគេហៅថា Androstadienone ដែលជួយឲ្យស្ត្រីកាន់តែមានអារម្មណ៍ពុះកញ្ជ្រោលនៅពេលដែលពួកនាង ធុំក្លិនញើស។
ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យកាលីហ្វ័រ ញ៉ាបានរកឃើញថា ស្ត្រីដែលហឺតយកអ័រម៉ូន Androstadienone បានបង្កើនកំរិតនៃចំណង់ផ្លូវភេទរបស់ខ្លួនរហូតដល់ទៅ ២០០ ភាគរយឯណោះ។ លំហាត់ប្រាណបែប Bikram yoga (ជាធម្មតាតម្រូវឲ្យហាត់ក្នុងបន្ទប់ក្រោមសីតុណ្ហភាព ៤០អង្សា និង មានរបៀបហាត់ចំនួន ២៦ ក្បាច់) ក៏នឹងជួយកាត់បន្ថយភាពធុញថប់ និង ជួយឲ្យអ្នកដេកលក់ស្កប់ស្កល់ផងដែរហើយលើសពីនេះវានឹងជួយជំរុញចំណង់ ផ្លូវភេទរបស់អ្នកឲ្យកាន់តែមានសន្ទុះខ្លាំងក្លា។
ទីបីគឺកីឡាវាយបាល់ទះលើឆ្នេរសមុទ្រ :
ការស្លៀកពាក់តឹងណែន និង ការឡើងសម្បុរដាំដែងខ្លាំងបានធ្វើឲ្យកីឡាវាយបាល់ទះលើឆ្នេរសមុទ្រ ក្លាយជាកីឡាមួយសិចស៊ីបំផុត។ ប៉ុន្តែកីឡាមួយនេះមិនត្រឹមតែជាកីឡាដែលគួរឲ្យចង់គយគន់ប៉ុណ្ណោះ ទេ តែវាថែមទាំងជួយជំរុញឲ្យជីវិតផ្លូវភេទកាន់តែប្រសើរឡើងផងដែរ។
នេះក៏ព្រោះតែនៅពេលដែលអ្នកលេងបាល់ទះលើឆ្នេរសមុទ្រគឺលេងនៅទីវាល ខាងក្រៅ ហើយការសិក្សានានាបានរកឃើញថា នៅពេលដែលដូស (Dose) វីតាមីន D ដែលបានមកពីកំដៅព្រះអាទិត្យមានការកើនឡើងនោះ កំរិតអ័រម៉ូនសិច Testosterone នឹងកើនឡើងផងដែរ។ ការចំណាយពេលក្រោមពន្លឺថ្ងៃតែមួយម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃវា នឹងធ្វើឲ្យអ័រម៉ូនសិចកើនឡើងយ៉ាងច្រើន។
ទីបួនគឺកីឡារត់ប្រណាំងត្រឹកៗ :
នៅពេលដែលអ្នកប្រទះឃើញអ្នករត់ប្រណាំងរត់ត្រឹកៗនៅក្បែរសួន ពួកគេជារឿយៗមើលទៅពុំសូវជាតប់ប្រមល់នោះទេ។ នេះក៏ព្រោះតែការរត់ត្រឹកៗគឺជាវិធីល្អបំផុតក្នុងការកម្ចាត់នូវ បញ្ហាដែលធ្វើឲ្យអ្នកធុញថប់ជាច្រើនដូចជា កំហឹង, ភាពតឹងតឹង និង ការភ័យរន្ធត់ជាដើម។
ភាពធុញថប់គឺជាឃាតករសម្លាប់អារម្មណ៍ ផ្លូវភេទដ៏ចម្បង ហើយប្រសិនបើអ្នកមានអារម្មណ៍ធុញថប់ខ្លាំងនោះអ្នកនឹងគ្មានអារម្មណ៍ គិតចង់រួមរក្សនោះទេ។ ដូចនេះហើយការចេញទៅក្រៅរត់ត្រឹកៗ ឬ រត់ប្រណាំងនឹងជួយកាត់បន្ថយអារម្មណ៍ធុញថប់ និងថែមទាំងជួយឲ្យចំណង់ផ្លូវភេទមានភាពប្រសើរឡើងវិញ។ ការរត់ត្រឹកៗមិនត្រឹមតែធ្វើឲ្យអ្នកបាត់ក្តីធុញថប់ប៉ុណ្ណោះទេ តែថែមទាំងជួយបញ្ចេញអ័រម៉ូន Endorphin នៅក្នុងរាងកាយដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អទៀតផង។
ទីប្រាំគឺកីឡាបាល់ទាត់ :
ការលេងកីឡាបាល់ទាត់អាចជួយបង្កើនអ័រម៉ូនសិច Testosterone រហូតដល់ ៣០ ភាគរយ ហើយការកើនឡើងអ័រម៉ូនមួយនេះនឹងជួយជំរុញចំណង់ផ្លូវភេទរបស់អ្នកឲ្យ កាន់តែខ្លាំងក្លា។ ប្រសិនបើអ្នកចង់បង្កើនចំណង់ភេទរបស់អ្នកឲ្យកាន់តែខ្លាំងថែមទៀត អ្នកគួរលេងកីឡានេះនៅទីលានក្នុងផ្ទះរបស់ខ្លួន ព្រោះវាត្រូវគេយល់ថាកំរិតអ័រម៉ូនសិច Testosterone នឹងកើនឡើងកាន់តែច្រើននៅពេលដែលអ្នកលេងបាល់ទាត់នៅលើទីលានរបស់ក្រុម ខ្លួនឯង៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment