About Me

THIS SITE IS UNDER CONSTRUCTION

Friday, November 23, 2012

កសាង​ទំនាក់ទំនង​: បណ្តុះ​សេចក្តី​សុច្ចរិត​ជា​មិត្ត​១០០​ឆ្នាំ

សេចក្តី ​សុច្ចរិត​គឺជា​មិត្ត​ដ៏​ជិតស្និទ្ធិ​របស់អ្នក​។ វា​នឹង​មិន​ក្បត់​អ្នក​ឬ​ក៏​ធ្វើឲ្យ​អ្នក​ស្ថិតក្នុង​ស្ថានភា​ពលាក់​លៀម​ឡើយ ​។ វា​រក្សា​អត្ថិភាព​របស់​អ្នក​ឲ្យ​ត្រឹមត្រូវ​ជា​និច្ច​។ នៅពេល​ដែល​អ្នក​ដទៃ​រិះគន់​អ្នក​យ៉ាង​អយុត្តិធម៌​នោះ វា​ជួយ​ឲ្យ​អ្នក​រក្សា​ជំហរ​របស់​អ្នក​និង​ឆ្ពោះទៅមុខ​ដោយ​មិន​ខ្វាយខ្វល់​ នឹង​ការ​វាយបក​លើ​ការរិះគន់​ឡើយ​។ ប្រសិនបើ​ការរិះគន់​របស់​អ្នកដទៃ​មាន​ភាពត្រឹមត្រូវ​នោះ សេចក្តី​សុច្ចរិត​ជួយ​ឲ្យ​អ្នកទទួលយក​អ្វី​ដែល​ពួកគេ​និយាយ រៀន​អំពី​វា និង​រក្សា​អភិវឌ្ឍន៍​ខ្លួនឯង​ជា​និច្ច​។
លោក អា​ប្រា​ហាំ លីន​ខឹន (Abraham Lincoln) បាន​លើកឡើង​ថា “​នៅពេលដែល​ខ្ញុំ​ធ្វើ​ការដឹកនាំ​ប្រព័ន្ធ​រដ្ឋបាល​នេះ ខ្ញុំ​ចង់​មាន​មិត្ត​ម្នាក់​នៅ​ជាមួយ​ខ្ញុំ​។ ហើយ​មិត្ត​ម្នាក់​នោះ នៅក្នុង​ខ្លួន​ខ្ញុំ​”​។ អ្នក​ស្ទើរតែ​អាចនិយាយបាន​ថា សេចក្តី​សុច្ចរិត​របស់លោក លីន​ខឹន គឺជា​មិត្ត​ជិតស្និទ្ធិ​របស់លោក នៅពេលដែល​លោក​បំពេញ​តួនាទី​របស់​លោក ពីព្រោះ​លោក​បាន​ទទួលរង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​។ លោក Donald T. Phillips បាន​ពិ​ពណ៍​នា​នូវ​អ្វី​ដែល​លោក អា​ប្រា​ហាំ លីន​ខឹន បាន​ជួបប្រទះ​ដូចខាងក្រោម​៖


​លោក អា​ប្រា​ហាំ លីន​ខឹន ប្រហែល​ជា​មនុស្ស​ដែល​ទទួលរង​នូវ​ការនិយាយ​បង្កាច់ ការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​ការ​ស្អប់​ច្រើនជាង​អ្នក​ដែល​ធ្លាប់​ដឹកនាំ​ប្រព័ន្ធ​រដ្ឋបាល​របស់​ អាមេរិក​ណាៗ​ទាំងអស់​។ លោក​ត្រូវ​សារព័ត៌មាន​ក្នុង​សម័យ​នោះ ជេរ​ប្រមាថ​យ៉ាង​ចាស់ដៃ​ដោយ​ហៅ​គាត់​ថា​ជា ស្វា​បា​ប៊ូ​ន​ដ៏​ក្រឡិច ក្រឡុច មេធាវី​ដ៏​អន់ អ្នកកំប្លែង​មាយា​ថ​ថោក ជន​ផ្តាច់ការ ស្វា​ឪ និង​ងារ​អាក្រក់ៗ​ជាច្រើន​ទៀត​។ កាសែត Illinois State Register បានដាក់​ងារ​លោក​ថា “​ជា​អ្នកនយោបាយ​ដែល​ក្រឡិចក្រឡុច​និង​សម្បូរ​ពុតត្បុត​បំផុត ដែល​បាន​ធ្វើ​ឲ្យ​ការិយាល័យ​មួយ​របស់​អាមេរិក​ខូច​កេរ្តិ៍ឈ្មោះ​...”​។ ការរិះគន់​ដ៏​អយុត្តិធម៌​និង​ធ្ងន់ធ្ងរ​នេះ នៅតែ​បន្ត​យ៉ាង​ខ្លាំងក្លា​ដដែល ទោះបីជា​លោក លីន​ខឹន បាន​ឡើងកាន់​តំណែង​ជា​ផ្លូវការ​ក៏ដោយ​។ ការរិះគន់​នេះ មិនមែន​ចេញមក​ពី​បក្ស​ក្រៅ​អី​នោះ​ទេ ប៉ុន្តែ​វា​ចេញមក​ពី​សហជីព​រប​ស់លោក​ផ្ទាល់ ពី​ធម្មនុញ្ញ ពី​ក្រុម​មួយចំនួន​ក្នុង​គណបក្ស​សាធារណរដ្ឋ ហើយ​ជាពិសេស​នោះ ចេញមក​ពី​ខុទ្ទកាល័យ​របស់​លោក​ផ្ទាល់​។ ក្នុងនាម​ជា​ប្រធានាធិបតី​មួយរូប លោក លីន​ខឹន បាន​យល់ឃើញថា មិន​ថា​លោក​ធ្វើ​អ្វី​ឡើយ វា​តែងតែ​មាន​មនុស្ស​ដែល​នឹង​មិន​ពេញចិត្ត​ទង្វើ​នោះ​។​

ដោយសារតែ​រឿង​ទាំងនេះ លោក លីន​ខឹន បាន​ក្លាយ​ជា​បុរស​ដែល​ពោរពេញ​ដោយ​គោលការណ៍​។ លោក Thomas Jefferson បាន​លើក​ឡើង​យ៉ាង​ឈ្លាសវៃ​ថា “​ព្រះ​ជា​ម្ចាស់ បាន​ប្រទាន​បុរស​ដែល​ពោរពេញ​ដោយ​គោលការណ៍​មួយ​រូប​នេះ​ដល់​ពួក​យើង ដូច្នេះ​បុរស​នេះ នឹង​ជា​បុរស​ដ៏​សំខាន់​របស់​ពួកយើង​”៕

No comments:

CASINO





MOBILE MAGAZINE