About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, November 21, 2012

សម្គាល់​រាន​ទេវតា​ខ្មែរ​ដែល​ប្រជា​ពលរដ្ឋ​តែង​តែ​យល់​ច្រឡំ

121010_11


ប្រវត្ដិសាស្ដ្រ ​ដ៏​រុង​រឿង​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ពិត​ជា​ល្បី​រន្ទឺ​ដែល​កូន​ខ្មែរ​គ្រប់​រូប​មិន​អាច​បំភ្លេច​បាន​។ ប៉ុន្ដែ​ជា​អកុសល​ ខណៈ​ពេល​ដែល​ខ្មែរ​ជួប​ប្រទះ​ភ្នក់​ភ្លើង​សង្គ្រាម​ជាច្រើន​លើក​ច្រើន​សា ហើយ​វប្បធម៌​បរទេស​ជិត​ខាង​បាន​ហូរ​ចូល​មក​នោះ ដែល​ធ្វើ​ឲ្យ​កូន​ខ្មែរ​ពិបាក​បែង​ចែក​ថា​មួយ​ណា​ជា​របស់​ខ្មែរ ហើយ​មួយ​ណា​ជា​របស់​បរទេស​។
អ្វី​ដែល​ប្រជាពលរដ្ឋ​តែងតែ​យល់​ច្រឡំ​ថា ​វា ជា​វត្ថុ​តំណាង​របស់​ខ្មែរ និង​ឱន​ក្បាល​គោរព​រៀង​រាល់​ថ្ងៃ បែរ​ជា​របស់​ប្រទេស​ជិត​ខាង​ទៅ​វិញ​។ ជាក់​ស្ដែង រាន​ទេវតា​ គឺជា​វត្ថុ​មួយ​ក្នុង​ចំណោម​របស់​របរ​ដទៃ​ទៀត​ដែល​យុវវ័យ​គួរ​តែ​ដឹង​ឲ្យ​ ច្បាស់​មុន​នឹង​សម្រេច​ចិត្ដ​ទិញ​មក​គោរព​បូជា។
ពាក់ព័ន្ធ​នឹង​ការ​ យល់​ច្រឡំ​នេះ លោក​ អុត​ សុខុម​ អាយុ​៤៥​ឆ្នាំ ជា​ជាង​ធ្វើ​រាន​ទេវតា បាន​ឲ្យ​ដឹង​ថា៖
«គោល​បំណង​ដែល​ខ្ញុំ​បង្កើត​រាន​ទេវតា​តម្លៃ​រហូត​ដល់​៥ពាន់​ដុល្លារ​នេះ ពីព្រោះ​ខ្ញុំ​ចង់​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​ និង​ទុក​ជា​កេរដំណែល​ដើម្បី​បង្ហាញ​ដល់​បរទេស​អំពី​អត្ដ​សញ្ញាណ​របស់​យើង​ ហើយ អ្វី​ដែល​សំខាន់​ គឺ​ការ​ទប់​ស្កាត់​លំហូរ​ចូល​រាន​ទេវតា​មក​ពី​​បរទេស និង​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ងាក​មក​ប្រើ​រាន​ទេវតា​របស់​ខ្មែរ​យើង​វិញ​»។
លោក បាន​លើក​ឡើង​ថា ដើម្បី​បែង​ចែក​ថា​តើ​មួយ​ណា​ជា​រាន​ទេវតា​របស់​ខ្មែរ​ពិត​ៗ​ ហើយ​អាច​សម្គាល់​ត្រង់​៤​ចំណុច​ ដូចជា កំពូល ម៉ូដ ពណ៌​ និង​ជើង​។
លោក បាន​រៀបរាប់​ប្រាប់​ថា កំពូល​រាន​ទេវតា​ខ្មែរ មាន​រាង​ដូច​កំពូល​ព្រះ​បរម​រាជ​វាំង ព្រះវិហារ​ និង​ប្រាសាទ​ចាស់​ទ្រុឌទ្រោម​មួយ​ចំនួន​។ រីឯ​ពណ៌​របស់​វា​ មាន​ពណ៌​សាច់​ លាយ​បៃតង ពោល​គឺ​ ស្រដៀង​នឹង​ព្រះ​បរម​រាជវាំង​នា​ពេល​បច្ចុប្បន្ន​នេះ​អ៊ីចឹង​។ ម្យ៉ាង​វិញ​ទៀត ម៉ូដ និង​ជើង​រាន​ទេវតា​ខ្មែរ​ មាន​រាង​បួន​ជ្រុង​ ហើយ​រំលេច​ទៅ​ដោយ​ម៉ូដ​សម្បក​ឈូក​ និង​ជើង​គ្រុឌ​។​
យ៉ាង​ណា​មិញ យើង​នៅ​តែ​អាច​សម្គាល់​រាន​ទេវតា​ថៃ​តាម​រយៈ​កំពូល​របស់​វា​មាន​រាង​មូល​ និង​មាន​គន្លាក់​៨​ជ្រុង​ដែល​មិន​សូវ​ស្រួច​ទេ​។ ពណ៌​របស់​វា​ មាន​ភាព​ឆើត​ឆាយ​ និង​រំលេច​ដោយ​ពន្លឺ​ភ្លឹប​ភ្លែត​។ រីឯ​ជើង​ក្រោម​វិញ មាន​នាគ​៤​ ហើយ​ម៉ូដ​រាង​៤​ជ្រុង​លយ​ចេញ​មក​ក្រៅ​។
ជា​ចុង​ក្រោយ​ លោក សុខុម បាន​ផ្ដែផ្ដាំ​ដល់​យុវវ័យ​ខ្មែរ​គ្រប់​រូប​ថា ក្នុង​នាម​ជា​កូន​ខ្មែរ យើង​គួរ​តែ​ប្រើ​រាន​ទេវតា​របស់​ខ្មែរ ដើម្បី​លើក​កម្ពស់​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​យើង​ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បាត់បង់​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​។
គួរ​រំឭក​ថា ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កំណត់​ចំណាំ​មួយ​ណា​ជា​រាន​ទេវតា​ខ្មែរ អ្នក​អាច​រក​ទិញ​នៅ​ម្ដុំ​រង្វង់​មូល​ចោម​ចៅ​ ឬ​នៅ​ជិត​សាកល​វិទ្យាល័យ​បញ្ញាសាស្ដ្រ​សាខា​ធំ៕

No comments:

CASINO





MOBILE MAGAZINE