Monday, November 12, 2012
អ្នកជំនាញ បកស្រាយថា ពាក្យចចាមអារ៉ាម មានបាតុភូតងងឹតបី យប់ជាប់គ្នា ជាការប្រឌិត របស់អ្នកវិទ្យាសាស្ត្រ
បន្ទាប់ពីមានព័ត៌មាន ជាពាក្យចចាមអារ៉ាមថា អង្គការណាសាបានរកឃើញថា នឹងមានបាតុភូតងងឹតបីថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ខាងមុខនេះ អង្គការណាសា បានចេញមុខ មកបកស្រាយបញ្ហានេះថា វាមិនមែនជាការពិតនោះទេ។
អង្គការដែលមានជំនាញផ្នែកលំហអាកាសកំពូលមួយនេះបានលើកឡើងថា ព័ត៌មាននេះ មិនមែនជា ការពិតនោះទេ វាជាការប្រឌិតរបស់អ្នកវិទ្យាសាស្ត្រ ដែលពុំមានលក្ខណៈច្បាស់លាស់។ កាលពីមុន មានការលើកឡើងថា បាតុភូតងងឹតផែនដីទាំងមូលនឹងកើតមានឡើង ក្នុងអំឡុងថ្ងៃទី២៣ ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១២ខាងមុខ។ ព័ត៌មានប្រឌិតនេះ បានបន្ថែមថា វាមិនមែនថ្ងៃចុងក្រោយរបស់ផែន ដីនោះទេ តែវាជាពេលមួយដែលព្រះអាទិត្យ និងផែនដី ស្ថិតនៅក្នុងជួរតែមួយ ជាលើកដំបូងជាហេតុនាំ ឲ្យផែនដីមិនអាចទទួលយកពន្លឺរបស់ព្រះអាទិត្យទាំងស្រុងតែម្តង។
តាមការបកស្រាយបានបញ្ជាក់ថា ការពិតពាក្យថាស្របគ្នាក្នុងពេលនេះ មានន័យថា ព្រះអាទិត្យ នឹងស្ថិតនៅស្របគ្នានឹងចំណុចកណ្តាល នៃចក្រវាឡ ឬហៅថា ហ្គាឡាក់ស៊ី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ខាងមុខ។ ចំពោះបាតុភូតនេះ ប្រាកដជាកើតមានឡើងពិតប្រាកដមែន ហើយវាតែងតែកើតមានជារៀងរាល់ឆ្នាំក្នុងពេលវេលាប្រហាក់ប្រហែលគ្នា។ ប៉ុន្តែបញ្ហានេះ ពុំមានបង្កជាបញ្ហាអ្វីដល់ផែនដីរបស់យើងនោះទេ មិនថាជារឿងអាក្រក់ ឬរឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ។ ចំណុចកណ្តាលនៃហ្គាឡាក់ស៊ីស្ថិតនៅ ចម្ងាយប្រមាណជា ២៨ពាន់ឆ្នាំពន្លឺ ដែលស្មើនឹង ១៦៥.០០០សែនកោដម៉ាយ៍ឯណោះ។
សំណួរសួរថា តើនឹងមានអ្វីកើតឡើងក្នុងឆ្នាំ២០១២នេះ នៅមិនទាន់មានចម្លើយណាមួយទាក់ទងនឹង បញ្ហានេះ នៅឡើយទេ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment