1- ភាពជឿជាក់៖
លោកអ្នកត្រូវតែជឿជាក់លើមនុស្សដែលលោកអ្នកកំពុងតែមានទំនាក់
ទំនងជាមួយ។ ជាធម្មតាទេ
កាលណាមនុស្សយើងចេះជឿជាក់គ្នាទៅវិញទៅមក
នោះគ្មានបញ្ហាអ្វីអាចមករំខាន និងបំផ្លាញទំនាក់ទំនងស្នេហាឡើយ។
ហើយការជឿជាក់នេះ
គឺជាចំណុចសំខាន់មួយដែលមនុស្សគ្រប់រូបត្រូវតែមាន។
ជាមួយគ្នានេះដែរ បើគេជឿជាក់មកលើយើង
យើងត្រូវតែមានភាពស្មោះត្រង់ បើមិនដូច្នោះទេ
គ្មានអ្នកណាអាចទ្រាំឱ្យយើងបោកប្រាសឡើយ។
2- ការគោរព៖ លោកអ្នកគួរតែគោរពគ្នាទៅវិញទៅមក។ ការគោរព
គឺបង្ហាញថា មនុស្សមានសិទ្ធិ
ដូចគ្នា គោរពដោយផ្ដល់កិត្តិយសឱ្យ
ផ្ដល់ក្ដីស្រឡាញ់ និងភាពកក់ក្ដៅទៅកាន់ដៃគូជានិច្ច។
មិនត្រូវមាក់ងាយចំពោះភាគីណាមួយឡើយ
បើទោះជាគេមានចំណេះដឹងតិចតួច មិនសូវឆ្លាតក៏ដោយ។
ហើយលោកអ្នកក៏មិនត្រូវបំពានលើរាងកាយរបស់គេដោយគ្មានការ
អនុញ្ញាតិឡើយ។
3- ការសម្រុះសម្រួល៖ មនុស្សពីរនាក់ដែលស្រឡាញ់គ្នា
ត្រូវចេះស្រុះស្រួលគ្នា បើទោះជួនកាលមានការឈ្លោះគ្នាក៏ដោយ។
មនុស្សណាក៏ចេះឈ្លោះគ្នាដែរ ប៉ុន្តែ
អ្នកទាំងពីរត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមក
មិនចេះចាប់កំហុសគ្នា និងចេះស្របតាមចិត្តគ្នាផងដែរ។
ក្នុងចំណោមអ្នកទាំងពីរ បើមានម្នាក់ធ្វើកំហុសអ្វីមួយ
ម្នាក់ទៀតត្រូវតែចេះកែតម្រូវ និងមិនត្រូវស្ដីឱ្យឡើយ។
4- ភាពអត់ធ្មត់៖
នេះជាចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗទាំងអស់។
ពេលមានបញ្ហាមួយកើតឡើង អ្នកទាំងពីរត្រូវតែអត់ធ្មត់
ខិតខំជំនះរាល់បញ្ហាទាំងពីរនាក់។ ធ្វើអ្វីតាមសម្រួល
និងមិនបង្ខំ។ ភាពអត់ធ្មត់នាំលោកអ្នកមកនូវសុភមង្គល
ភាពសម្បូរហូរហៀរ ទ្រព្យសម្បត្តិ និងភាពជោគជ័យក្នុងគ្រួសារ។
ចំណុចសំខាន់ៗទាំង 4
ខាងលើគ្រាន់តែជាចំណុចសំខាន់ដែលលោកអ្នកត្រូវតែមានជានិច្ច។
នៅពេលដែលអ្នកទាំងពីរចេះយោគយល់គ្នា ចេះអធ្យាស្រ័យឱ្យគ្នា
ស្រឡាញ់គ្នា ចេះថ្នាក់ថ្នមគ្នា
គឺពិតជានាំឱ្យស្នេហាកាន់តែបានយូរអង្វែង
និងផ្អែមល្ហែមជានិច្ចនិរន្ដរិ៍។
សូមជូនពរឱ្យលោកអ្នកមានទំនាក់ទំនងស្នេហាប្រកបដោយសុភមង្គល
និងភាពជោគជ័យតរៀងទៅ។
No comments:
Post a Comment