ថ្ងៃរួមភេទខិតជិតមកដល់ហើយ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ?
លោកអ្នកនឹងអាចបាត់បង់ព្រហ្មចារី ភាពបរិសុទ្ធ បេះដូងឈឺចាប់ជូរចត់
ឆ្លងជម្ងឺកាមរោគ មានកូនមិនចង់បានជាដើម។
លោកអ្នកបានជ្រាបរួចមកហើយអំពីវ័យដែលត្រូវប្រឡូកក្នុងការរួមភេទ
លើកដំបូង វិធីបង្ការការមានផ្ទៃពោះដែលមិនចង់បាន
វិធីបង្ការការឆ្លងជម្ងឺកាមរោគ ការនិយាយគ្នា ការភ័យខ្លាច
ចំណង់ការថ្នាក់ថ្នម ការត្រៀមខ្លួនពេលស្នេហាគ្រាដំបូង។ល។
ប៉ុណ្ណេះមិនទាន់អស់នៅឡើយទេ នៅមានចំណុចផ្សេងៗទៀតដែលគួរយល់ដឹង
និងប្រតិបត្ដិមុនចូលប្រឡូកក្នុងឆាករួមភេទលើកដំបូងនេះ។
សូមកុំឱ្យដូចប្រយោគមួយឃ្លាដែលថា “សប្បាយក្លាយជាទុក្ខ”។
ការរៀនសូត្រ
នៅក្នុងជីវភាពផ្លូវភេទ
មនុស្សពេញវ័យជាច្រើនមានអនុស្សាវរីយ៍មិនអាចបំពេញបាន
ទៅណាមកណាជាមួយគ្នា កាន់ដៃគ្នា ដើរលេងត្រសង
ថើបបបោសអង្អែលយ៉ាងស្រើបស្រាលរកទីបំផុតគ្មាន ការចែចង់
និងរឿងអាថ៌កំបាំងផ្សេងទៀតយ៉ាងផ្អែមល្ហែមល្អូក ល្អឺនជាដើម។
សូមភ្លក្សរសជាតិកាមារម្មណ៍សន្សឹមៗ ថែទាំ
និងស្រោចទឹកដាក់ជីជាបណ្ដើរៗ។ ពោលទំនាក់ទំនងផ្លូវភេទ គឺជាភាព
សប្បាយរីករាយនៃផលកម្រៃរបស់បុគ្គលម្នាក់ៗ អ្នកណាធ្វើអ្នកនោះទទួល
តែវាមិនមែនជាកាយហត្ថកម្មអនាម័យ ឬជាសកម្មភាព
ខកចិត្ដដែលគ្រាន់តែបំពេញឡើងដូចគេដូចឯងដែលធ្លាប់ធ្វើនោះទេ។
ចំពោះសេចក្ដីសុខស្រួល ចំណេះដឹងនៃសមត្ថភាពមិនសូវជាចាំបាច់ប៉ុន្មានទេ
ប៉ុន្ដែត្រូវចេះកសាងទំនុកចិត្ដលើខ្លួនឯងឱ្យបានច្រើន
សម្រាប់ផ្ទៀងផ្ទូរជាមួយដៃគូស្នេហា។ មនុស្សភាគច្រើន
បានយកការសម្រេចកាមដោយខ្លួនឯង(ការលេងប្រដាប់ភេទខ្លួនឯង)
មករៀនសូត្រនៅឱកាសនេះ។
ការផ្សងព្រេង
ពេលរួមភេទលើកដំបូង
ប្រៀបបាននឹងលោតហក់ខ្លួនចូលទៅក្នុងភាពមិនដែលធ្លាប់ស្គាល់
និងមិនបានដឹងថានឹងមានអ្វីកើត ឡើងជាបន្ដបន្ទាប់នោះឡើយ។
ការរួមភេទគ្រាដំបូងខ្លះប្រព្រឹត្ដទៅបានល្អប្រសើរ
ខ្លះបានមធ្យមមានល្អមានមិនល្អ ខ្លះទៀតគ្មានបាន
លទ្ធផលគឺទទេសូន្យតែម្ដង។ ជារឿយៗ យុវនារី
ឬយុវបុរសច្រើនខកចិត្ដរាងចាលលែងចង់ប្រព្រឹត្ដទៀត
ទាំងដើម្បីសេចក្ដីសុខស្រួល ទាំងដើម្បីជាល្បែងលើគ្រែរបស់ពួកគេ។
ដូច្នេះត្រូវការពេលវេលាដើម្បីសម្របខ្លួនជាមួយដៃគូ
និងប្រើប្រាស់ឱកាសក្រោយទៀត ដើម្បីស្គាល់គ្នាឱ្យរិតតែច្បាស់។
បែបនេះមិនមែនជារឿងចម្លែកនោះទេ។
ការជួបគ្នាឬចង់ច្របាច់ចូលគ្នារវាងរឿងរ៉ាវពីរ និងគម្រោង
ពីរផ្សេងគ្នា ពិតជាត្រូវការការរៀបចំតម្រង់តម្រូវចៀសមិនផុតឡើយ។
ទោះបីជាការរួមភេទលើកដំបូងមិនពេញចិត្ដពេញថ្លើមក៏ដោយ
ក៏វាជាច្រកមួយឈានទៅកាន់មាគ៌ានៃការផ្សងព្រេងខាងផ្លូវភេទរបស់មនុស្ស
ពេញវ័យ។
ព្រហ្មចារី
ការបាត់បង់ភាពបរិសុទ្ធ ឬសន្ទះព្រហ្មចារី
ដែលកើតឡើងដោយការរួមភេទគ្រាដំបូង ដែលមានការស៊កបញ្ចូលលិង្គនោះ
ពិតជាពិបាកសម្រេចចិត្ដណាស់សម្រាប់មនុស្សភាគច្រើន
ទោះជាវ័យចាស់ក្ដីវ័យក្មេងក្ដី។
អ្នកខ្លះឆាប់រួសរាន់រំដោះខ្លួនចេញពីគំនាបដ៏រឹងមាំនោះ
និងធ្វើខ្លួនទទួលបាននូវសេរីភាព
អ្នកខ្លះទៀតប្រកាន់បានខ្ជាប់ខ្ជួននូវរនាំងប្រពៃណីនេះ។
អ្នកដែលរំលោភបំពានឈានមុខគេច្រើនតែជាមនុស្សប្រុស
ជាពិសេសយុវបុរសឬយុវជន។ រីឯយុវនារីច្រើនតែជាមនុស្សបណ្ដែតអារម្មណ៍
ឬជាអ្នករ៉ូម៉ែនទិក ហើយដែលពួកនាងចូលចិត្ដរក្សាព្រហ្មចារីភាព
ឬភាពបរិសុទ្ធ សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍។
ទាំងនេះគឺជាជម្រើសផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។
ម្យ៉ាងទៀតរហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានក្រិតក្រម ឬច្បាប់ទម្លាប់ណា
ដែលតម្រូវឱ្យយុវវ័យរួមភេទលើកដំបូងនៅ វ័យប៉ុន្មានពិតប្រាកដនៅឡើយទេ។
បុរាណខ្មែរបានតម្រូវ
និងអនុញ្ញាតឱ្យយុវវ័យចាប់ផ្ដើមរួមភេទលើកដំបូងក្រោយថ្ងៃក្រាបក្បាល
ដល់កន្ទេល(ថ្ងៃរៀបការ)។
ការរៀបការនៅប្រទេសកម្ពុជាច្រើនរៀបចំឡើងដោយការរៀបចំទុកដាក់ពីសំណាក់
ឪពុកម្ដាយ ឬអាណាព្យាបាល
ជួនកាលកម្លោះក្រមុំទាំងពីរនោះមិនធ្លាប់ស្គាល់គ្នាទៀតផង។
បើក្រឡេកមើលច្បាប់អាពាហ៍ពិពាហ៍នៃព្រះរាជាណាចក្រកម្ពុជា យុវជន
និងយុវនារីមានសិទ្ធិរៀបការចាប់ពីអាយុគម្រប់១៨ឆ្នាំឡើងទៅ។
តាមការស្រាវជ្រាវនៅតាមបណ្ដាប្រទេសជឿនលឿន ជាពិសេសនៅប្រទេសបារាំង
យុវវ័យចាប់ផ្ដើមរួមភេទដំបូងនៅអាយុ១៧ឆ្នាំជាមធ្យម។
បើតាមតួលេខទាំងនេះ បញ្ជាក់ថាយុវវ័យមិនត្រូវចាប់ផ្ដើមរួមភេទពេកទេ
ព្រោះពួកគាត់មានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំខ្លួន។
បើចង់ស្វែងយល់លម្អិតអំពី
សន្ទះព្រហ្មចារីនេះសូមអានអត្ថបទ“វិធីថែរក្សាព្រហ្មចារី”
ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦។
តើគួរនិយាយប្រាប់ឪពុកម្ដាយ ឬអាណាព្យាបាល?
ការហែករឿងអាថ៌កំបាំងដែលជាការសម្ងាត់
និងជាការអៀនខ្មាសផ្ទាល់ខ្លួនប្រាប់ឪពុកម្ដាយ ពិតជាពិបាកកើតមានឡើង
ណាស់ ហើយវាជាដំណាក់កាលមិនអាចកាត់ថ្លៃបានរបស់យុវវ័យ។
អ្វីៗទាំងអស់អាស្រ័យទៅលើឪពុកម្ដាយ និងទំនាក់ទំនងដែល
យុវវ័យមានចំពោះពួកគាត់។ បើសិនជាលោកអ្នកស្រុះស្រួលជាមួយពួកគាត់
នោះលោកអ្នកពិតជាងាយនិយាយប្រាប់ពួកគាត់។
លើសពីនេះទៅទៀតឪពុកម្ដាយអាចទូន្មានលោកអ្នក
និយាយប្រាប់លោកអ្នកនូវអ្វីៗជាបទពិសោធន៍
ដែលពួកគាត់ធ្លាប់ឆ្លងកាត់ស្នេហាគ្រាដំបូង
ព្រមទាំងពួកគាត់អាចប្រាប់អំពីវិធី
ឬមធ្យោបាយទប់ស្កាត់ការតាំងគភ៌ដែលមិនចង់បាន
និងមធ្យោបាយបង្ការការឆ្លងជម្ងឺ កាមរោគផងដែរ។ ផ្ទុយទៅវិញ
បើសិនជាលោកអ្នកមិនមានអារម្មណ៍ចង់ប្រាប់ពួកគាត់
ហើយនិងភ័យខ្លាចនឹងប្រតិកម្មរបស់ពួកគាត់ នោះ
សូមរក្សាអាថ៌កំបាំងដំណាក់កាលគ្រាដំបូងនៃជីវភាពផ្លូវភេទរបស់លោកអ្នក។
ប៉ុន្ដែលោកអ្នកក៏ត្រូវយកត្រចៀកស្ដាប់គេឯងខ្លះផង
ជាពិសេសអ្នកដែលនៅជុំវិញលោកអ្នក។ ក្រៅពីឪពុកម្ដាយ ឬអាណាព្យាបាល
លោកអ្នកអាចទុកចិត្ដ ឬនិយាយពិភាក្សាជាមួយឪពុកមា ឬម្ដាយមីង
បងប្រុសបងស្រីបង្កើត ឬបងប្រុសបងស្រីជីដូនមួយជាដើម។
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment