About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, November 21, 2012

Cool Tips 8

120208_12ការ​​ផាត់​​មុខ​ស្ទីល​កូរ៉េ​​120418_12តើ ​មិត្ត​យុវតី​ទាំង​អស់​ចង់​តុបតែង​មុខ​ធម្មជាតិ​បែប​កូរ៉េ​មែន​ទេ​? ខ្ញុំ​សូម​ណែនាំ​វិធី​ងាយ​ៗ​ ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​ក្នុង​ការ​ផាត់​មុខ ស្រប​ទៅ​តាម​ស្ទីល​សម័យ​ថ្មី​របស់​អ្នក​។ ដំបូង អ្នក​ត្រូវ​លាប​ម្សៅ​ទ្រនាប់​ក្រមួន​នៅ​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​ល្អ រួច​សឹម​បាញ់​ទឹក​រ៉ែ​សុទ្ធ (mineral) ដើម្បី​ធ្វើ​ឲ្យ​ម្សៅ​កាន់​តែ​ចូល​ជ្រាប​។ ក្រោយ​មក​ យក​ម្សៅ​ផាត់​ដែល​មាន​ពណ៌​ស​ល្មម មក​ផាត់​តប់ថ្នមៗ​សព្វ​លើ​ផ្ទៃ​មុខ ប៉ុន្ដែ​ហាម​​ទាញ​ ឬ​អូសម្សៅ​នោះ​ ពីព្រោះ​វាអាច​នឹង​បណ្ដាល​ឲ្យ​ស្បែក​មុខ​របស់​អ្នក​ជ្រីវជ្រួញ​។ ដំណាក់​កាល​​បន្ទាប់ អ្នក​ត្រូវ​យក​ម្សៅផាត់​ថ្ពាល់​បែប​ក្រមួន​ពណ៌​ដិត​ល្មម​មក​ផាត់​ពី​ លើ​បន្ថែម​ទៀត​ ដោយ​យោង​ទៅ​តាម​ទម្រង់​នៃ​ចំណូល​ចិត្ដ​របស់​អ្នក​។​ សូម​បញ្ជាក់​ថា ការ​តុបតែង​នៅ​ត្រង់​​ភ្នែក និង​បបូរ​មាត់ ត្រូវ​តែ​មាន​​សភាព​ស្រាលៗ​បំផុត ដើម្បី​ធ្វើ​ឲ្យ​លេច​ចេញ​នូវ​ស្ទីល​កូរ៉េ​ធម្មជាតិ​។ ចុងក្រោយ ត្រូវ​ផាត់​ម្សៅផ្លេក​បន្ថែម​​ដើម្បី​បន្ដឹង និង​ផ្ដល់​ភាព​រលើប​រលោង​ដល់​សាច់​មុខ៕
120418គន្លឹះ​​ក្នុង​​ការ​​សិក្សា​​ថ្នាក់​មហាវិទ្យាល័យ​

នៅ ​សល់​តែ​ប៉ុន្មាន​ខែ​ទៀត​ទេ សិស្សានុសិស្ស​ថ្នាក់​ទី​១២ នឹង​ប្រឡង​បញ្ចប់​ទុតិយភូមិ​ដើម្បី​បន្ដ​ទៅ​​សាកល​វិទ្យាល័យ​។ តើ​អ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ឬនៅ? ខ្ញុំ​សូម​ចែករំលែក​បទពិសោធ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​មួយ​ចំនួន​។ ឈាន​ជើង​ចូល​ថ្នាក់​មហាវិទ្យាល័យ​ភ្លាម រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ​ គឺ​អ្នក​ត្រូវ​ពង្រឹង​ចំណេះ​វិជ្ជា​តាមរយៈ​ការ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ និង​ខិតខំ​សន្សំ​ពិន្ទុ​ឲ្យ​ខ្ពស់​ដើម្បី​ទទួល​បាន​នូវ​អាហារូបករណ៍​ទៅ​ សិក្សា​នៅ​បរទេស​។ ​​អ្នក​ក៏​មិន​ត្រូវ​ភ្លេច​ចូលរួម​ការងារ​សង្គម​ តាម​រយៈ​ការងារ​ស្ម័គ្រ​ចិត្ដខ្លី​ៗ​ ហើយ​ចេះ​ចាប់​យក​ឱកាស​នៃ​ការ​ផ្លាស់​ប្ដូរ​ការ​សិក្សា​នៅ​បរទេស​ដែល​ ឧបត្ថម្ភ​ដោយ​ស្ថាប័ន​នានា​។ នៅ​ពេល​ដែល​ទៅ​កាន់​ពិភព​ខាង​ក្រៅ ចាំបាច់​អ្នក​ត្រូវ​តែ​ចេះ​ភាសា​អង់គ្លេស​ កុំព្យូទ័រ​ និងការ​រៀបចំ​ស៊ីវី​(ប្រវត្ដិ​រូប​សង្ខេប​) ជាដើម​៕ ​
120418ការ​​ថែទាំ​​រាង​​ឲ្យ​​នៅ​តែ​ស្លីម​​ស្អាត​
ថ្វីដ្បិត ​តែ​គ្មាន​ពេល​ទំនេរ​ពី​ការ​សិក្សា​ ឬ​ការងារ​ក៏​ដោយ ក៏​មិត្ដ​នារី​ទាំង​អស់​កុំ​បណ្ដោយ​ឲ្យ​រូប​រាង​របស់​អ្នក​ប្រែ​ជា​ធាត់​ កន្ទ្រល​ដែល​ពិបាក​នឹង​ស៊ក​សម្លៀក​បំពាក់​អ្វី​ឲ្យ​ស័ក្ដិសម​ឲ្យ​សោះ​។ អ្នក​អាច​ទទួល​បាន​រាង​ដ៏​ស្រស់​ស្អាត​ដោយ​ត្រូវ​កាត់​បន្ថយ​ការ​ ទទួល​ទានអាហារ​ពេល​ព្រឹក និង​ពេល​ល្ងាច ឬ​ក៏​អាច​ជំនួស​ដោយ​ការ​ញ៉ាំ​ផ្លែ​ចេក​ ប៉ុន្ដែ​មិន​ត្រូវ​បង្អត់​អាហារ​ថ្ងៃ​ត្រង់​ឡើយ​ ពី​ព្រោះ​វា​ជា​អាហារ​ដ៏សំខាន់​។ អ្នក​អាច​ទទួលទាន​ទឹក​តែ​ក្ដៅ​ជា​ប្រចាំ​ ពីព្រោះ​ទឹក​តែ​ក្ដៅ​ជួយ​កាត់​សម្រក​ជាតិ​ខ្លាញ់​ ជា​ពិសេស​ខ្លាញ់​លើ​ក្បាល​ពោះ​។ សូម​មិត្ដ​នារី​សាក​ល្បង​អនុវត្ដ​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​ វា​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​នូវ​រូប​រាង​ស្រស់​ស្អាត​យ៉ាង​ឆាប់​រហ័ស​៕ ​
120418_12​ការ​​ថែ​ទាំ​​ស្បែក​​តាម​​បែប​​ធម្មជាតិ​
ភាព ​មមាញឹក​នឹង​ការ​សិក្សា ឬក៏​ការងារ​ និង​ធ្វើ​ដំណើរ​ក្រោម​កម្ដៅ​ព្រះ​អាទិត្យ​ អាច​ធ្វើ​ឲ្យ​ស្បែក​មិត្ដ​នារី​របស់​យើង​ប្រែ​ខ្មៅ​ស្រអាប់​។ សូម​កុំ​ព្រួយ​បារម្ភ​អី! ចូរ​សាក​ល្បង​អនុវត្ដ​វិធី​ងាយៗ​តាម​បែប​ធម្មជាតិ​ដើម្បី​ស្បែក​ស្រស់​ថ្លា ​ និង​មិន​ប៉ះពាល់​ដល់​សុខភាព​។  ជាដំបូង​ អ្នក​គ្រាន់​តែ​ស្វែង​រក​គ្រឿង​ផ្សំ​មួយ​ចំនួន​ដូច​ជា ​ម្សៅ​រមៀត ម្សៅ​ទឹក​ដោះ​គោ ទឹក​ឃ្មុំ និង​ក្រូច​ពោធិ៍​សាត់​។ បន្ទាប់​មក លាយ​ម្សៅ​រមៀត​ ម្សៅ​ទឹក​ដោះ​គោ និង​ទឹក​ឃ្មុំ​ចូល​គ្នា​ឲ្យ​បាន​សព្វ​ល្អ។ រឿង​សំខាន់​បំផុត​ទី​១ អ្នក​ត្រូវ​ងូត​ទឹក​សម្អាត​កាយ​ជាមុន​ រួច​សឹម​ប្រើ​ក្រូច​ពោធិ៍សាត់​មក​ខាត់​សម្អាត​ស្បែក​បន្ថែម​ដើម្បី​បើក​ រន្ធ​រោម និង​ជម្រះ​ធូលី​។ ​ទី​បំផុត​ អ្នក​គ្រាន់​តែ​យក​គ្រឿង​ផ្សំ​ដែល​លាយ​បញ្ចូល​គ្នា​ខាង​លើ​ មក​បំពោក​លាប​ឲ្យ​សព្វ​ពេញ​ខ្លួន​ រួច​ទុក​រយៈ​ពេល​១៥-២០​នាទី សឹមងូត​ទឹក​ជម្រះ​កាយ​ជា​ការស្រេច​៕
120418_12​​​អត្ថ​ប្រយោជន៍​​នៃ​ភាព​​ក្លាហាន​
ភាព ​ក្លាហាន ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប  ជា​ពិសេស​ មិត្ដៗ​យុវវ័យ​​ដែល​កំពុងតែ​ស្ថិត​ក្នុង​វ័យ​សិក្សា​។ តាម​រយៈ​បទពិសោធ​របស់​ខ្លួន​ខ្ញុំ ផ្ទាល់​ ភាព​ក្លាហាន​បាន​ជំរុញ​រូប​ខ្ញុំ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ ​និង​អាច​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​មិត្ដភក្ដិ ដទៃ​ទៀត តាម​រយៈ​ការ​ចូល​រួម​សកម្មភាព​ផ្សេង​ៗនៅ​សាលារៀន​។ លើស​ពី​នេះ​ទៅ​ទៀត តាម​រយៈ​ភាព​ក្លាហាន​ចង់​ដឹង​ ចង់​អនុវត្ដ​របស់​ខ្ញុំ ទើប​ខ្ញុំ​អាច​ទទួល​បាន​នូវ​បទ​ពិសោធ​ និង​ចំណេះ​ដឹង​បន្ថែម​។ ដូច​គ្នា​នេះ​ដែរ អ្នក​ត្រូវ​ពង្រឹង​ភាព​ក្លាហាន​ដើម្បី​អូសទាញ​ការ​ចូល​ចិត្ដ​ពី​អ្នក​ដទៃ​ និង​អាច​ចាប់​យក​ឱកាស​មាស ដែល​នាំ​ឲ្យ​រូប​អ្នក​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ឆាក​ជីវិត​៕​

No comments:

CASINO





MOBILE MAGAZINE