Sunday, November 18, 2012
ហេតុអ្វីស្ត្រីមានអារម្មណ៍ពោរពេញដោយសេចក្តីស្រលាញ់ច្រើនជាងប្រុសក្រោយពីរួមភេទរួច?
មានការនិយាយគ្នាតិចតួចអំពីអ័រម៉ូនអុកស៊ីតូស៊ីនដែលគេស្គាល់ ថាជាអ័រម៉ូនថ្នាក់ថ្នម ព្រមទាំងត្រូវបានបញ្ចេញក្នុងពេលរួមភេទ និងអាចមានឥទ្ធិពលទៅលើទំនាក់ទំនង និងជីវិតផ្លូវដែលយើងមិនអាចនឹងនឹកស្មានដល់។
តើអ័រម៉ូនអុកស៊ីតូស៊ីនគឺជាអ្វី?
បើយើងនិយាយជាគោលទៅ វាគ្រាន់តែជាអ័រម៉ូនមួយក្នុងចំណោមអ័រម៉ូនដែលរាងកាយផលិតចេញតែ ប៉ុណ្ណោះ។ ទាំងបុរស និស្ត្រីសុទ្ធតែមានអ័រម៉ូននេះ ហើយមុខងារដ៏ពិតប្រាកដរបស់វាតែម្តងនោះគឺនៅមិនទាន់យល់ច្បាស់ នៅឡើយទេ ប៉ុន្តែគេគ្រាន់តែដឹងថា វានឹងកើនក្នុងពេលឈានដល់ចំនុចកំពូល (ទាំងបុរស និងស្ត្រី) និងក្នុងពេលសម្រាលកូន។ បេវឺលី វីផល (Dr. Beverly Whipple) លេខាទូទៅរបស់សមាគមន៍ពិភពលោកសម្រាប់សុខភាពផ្លូវភេទ (Secretary General of the World Association for Sexual Health) អ័រម៉ូននេះត្រូវបានបញ្ចេញទៅក្នុងចរន្តឈាមដើម្បីភ្ញោចទៅលើសុដន់ ឬក៏ទ្វាមាស។
តើគឺគាត់ ឬក៏អុកស៊ីតូស៊ីនដែលខ្ញុំត្រូវបានទាក់ទាញ?
អុកស៊ីតូស៊ីនត្រូវបានគេរកឃើញថា ជួយបង្កើនការជឿជាក់ និងធ្វើអោយយើងមានអារម្មណ៍ចង់ទំនាក់ទំនងជាមួយមនុស្សជាច្រើន។ ប៉ុន្តែតើមានអ្វីកើតឡើងប្រសិនបើអុកស៊ីតូស៊ីនត្រូវបញ្ចេញ ក្នុងពេលរួមភេទដែលធ្វើអោយយើងមានអារម្មណ៍ចង់ទំនាក់ទំនងជាមួយមនុស្ស ដែលយើងមិនត្រូវការ?
ទំនាក់ទំនងអុកស៊ីតូស៊ីនមិនមែន កើតឡើងតែលើការគិតអំពីទំនាក់ទំនងដែលមិនល្អនោះទេ ពេលខ្លះវាក៏អាចបញ្ជាក់អំពីអារម្មណ៍ក្រោយពីរួមភេទផងដែរ។ មួយវិញទៀតអ្នកគ្រាន់តែអង្គុយមើលដៃគូរ ហើយគិតថា គាត់បានធ្វើអោយអ្នកសប្បាយចិត្តយ៉ាងខ្លាំង។ ហើយរឿងនេះទំនងជាកើតមានក្រោយពីរួមភេទចប់ទៀត។
ហេតុអ្វីបានជារឿងនេះកើតឡើង?
ស៊ូសាន គូឈីស្កា (Susan Kuchinska) ដែលសរសេរអំពីអុកស៊ីតូស៊ីន និងសៀវភៅ Love Chemistry: How Oxytocin Lets us Trust, Love and Mate បាននិយាយថា “អុកស៊ីតូស៊ីនហាក់បីដូចជាត្រូវបានបង្កើតឡើងពីធម្មជាតិសម្រាប់ ធ្វើអោយបុរស និងស្ត្រីមានអារម្មណ៍ស្រលាញ់គ្នាក្រោយពីរួមភេទរួច ដូច្នេះទើបពួកគេរស់នៅជាមួយគ្នារហូតដល់មានកូនបាន។ ដូច្នេះវាគឺជាដំណើរការរាងកាយធម្មតារបស់បុរស និងស្ត្រីទេ។ ប៉ុន្តែអ័រម៉ូន Estrogen ហាក់បីដូចជាបង្កើនឥទ្ធិពលនៃអារម្មណ៍ស្ងប់ស្ងាត់ និងទំនាក់ទំនងរបស់អុកស៊ីតូស៊ីន ប៉ុន្តែអ័រម៉ូន Testosterone របស់បុរសវិញបែរជាគ្មានសកម្មភាពអ្វីសោះ។ នោះហើយគឺជាមូលហេតុដែលស្ត្រីមានអារម្មណ៍ថាពោរពេញដោយ សេចក្តីស្រលាញ់ខ្លាំងជាបុរសក្រោយពីរួមភេទរួច”។
ក្នុង គេហទំព័រ www.oxytocin.org មានការសិក្សាមួយបានរកឃើញថា អុកស៊ីតូស៊ីនក៏អាចបញ្ចេញមកដើម្បីរ៉ាប់រងទៅលើអារម្មណ៍ដ៏ ខ្លាំងក្លាបានដែរ។ ការសិក្សានេះមានស្ត្រីជាច្រើនត្រូវបានគេសួរអោយរំលឹកឡើងវិញនូវ ការចងចាំនូវទំនាក់ទំនងវិជ្ជមាន និងអវិជ្ជមានរបស់ពួកគេ។
ចំពោះលទ្ធផលឃើញថា ភាគច្រើនមានការកើនឡើង ឬតូចចុះតិចតួចចំពោះកម្រិតអុកស៊ីតូស៊ីន ប៉ុន្តែចំពោះស្ត្រីដែលមានកើនឡើងនូវចំនួនអុកស៊ីតូស៊ីនផ្នែក ទំនាក់ទំនងវិជ្ជមានឃើញថាទំនាក់ទំនងពួកគេមានភាពល្អប្រសើរជាទូទៅតែ ម្តង។ ចំណែកឯស្ត្រីដែលមានកម្រិតអុកស៊ីតូស៊ីនតិចព្រមទាំងចងចាំនូវ ទំនាក់ទំនងអវិជ្ជមាននោះត្រូវបានប្រាប់អោយដឹងថា ទំនាក់ទំនងរបស់ពួកគេពោរពេញទៅដោយភាពថប់អារម្មណ៍។ ដូច្នេះគួរតែមានការស្រាវជ្រាវបន្ថែមទៀត ប៉ុន្តែរឿងនេះអាចបញ្ជាក់បានថា អុកស៊ីតូស៊ីនដើរតួជាផ្នែកមួយអាចធ្វើអោយទំនាក់ទំនងរបស់មនុស្ស ពីរនាក់ល្អ ឬមិនល្អបាន៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment