About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, November 21, 2012

Cool Tips 1

120208_12 វិធី​កាត់​បន្ថយភាព​តប់​ប្រមល់ការងារ ការ​សិក្សា និង​ជីវភាព​ប្រចាំ​ថ្ងៃ​ សុទ្ធ​តែ​ជា​កត្ដា​ប្រឈម​នឹង​អារម្មណ៍​ធុញ​ថប់ និង​តប់​ប្រមល់​។ ​ខ្ញុំ​បាទ​សូម​ចែក​រំលែក​នូវ​វិធីសាស្រ្ដ​ងាយៗ និង​ល្អ​បំផុត​ដើម្បី​បំបាត់​បញ្ហា​ខាង​លើ​ សូមធ្វើ​ចលនា​ដង្ហើម ស្ដាប់​តន្រ្ដី​ និង​ស្វែងរក​ទី​កន្លែង​សមរម្យ​ដើម្បី​ស្រែក​បន្ធូរ​អារម្មណ៍។ សូម​ចាប់​ផ្ដើម​បន្ធូរ​ខ្យល់​ដង្ហើម​ចេញ​ពី​ពោះ​មក​ខាង​ក្រៅមួយ​ៗ ជា​ជាង​ព្យាយាម​ពើង​ស្មា​ដក​ដង្ហើម​ធំ​ៗ​​។​ អ្នក​អាច​ស្ដាប់​តន្រ្ដី​តាម​ចំណូល​ចិត្ដ​ទាំង​ចង្វាក់​ញាក់ និង​លន្លង់​លន្លោច​។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​អាច​ទៅ​រួច អ្នក​អាច​រក​ទី​កន្លែង​ខ្ពស់ និង​ស្ងាត់​ល្អ​ ដើម្បី​ស្រែក​ឲ្យ​អស់​ពី​ពោះ​។ វិធីសាស្រ្ដ​ខាង​លើ​នេះ អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​ការ​កាត់​បន្ថយ​ភាព​តប់​ប្រមល់​៕

120208_12​​វិធី​បង្កើត​ចំណង​មិត្ដភាព​ជាមួយ​អ្នក​ខាង​ក្រៅ

មនុស្ស ​មួយ​ចំនួន​ ទំនង​ជា​រស់​នៅ​ឯកោ ​ស្ងប់ស្ងាត់​ និង​មិន​សូវ​ចាប់​អារម្មណ៍​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន។ ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​ពួក​គេ​ឃ្លាត​ឆ្ងាយ​ពី​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ និង​សង្គម ដូច្នេះ​ខ្ញុំ​ចង់​លើក​ឡើង​នូវ​ចំណុច​ខ្លះៗ​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា នេះ។​ ព្យាយាម​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​មិត្ដភក្ដិ និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ថ្វី​ដ្បិត​តែ​មមា​ញឹក​ក្នុង​ការ​សិក្សា ឬក៏​ការងារ​ក្ដី​។ វិធី​ទំនាក់​ទំនង​ដ៏​ល្អ​ក្រៅ​ពី​ការ​ជជែក​គ្នា​ផ្ទាល់​មាត់ គឺ​ការ​ផ្ញើ​សារ​អេឡិច​ត្រូនិក និង​ទូរស័ព្ទ​ជាដើម​។ ម្យ៉ាង​វិញ​ទៀត អ្នក​គួរ​តែ​ចៀស​វាង​ពី​ទង្វើ​ឆ្មើងឆ្មៃ និង​អំនួត​ក្អេង​ក្អាង​ ប៉ុន្ដែ​គួរ​តែ​រួសរាយ និង​រក្សា​ស្នាម​ញញឹម​ ពីព្រោះ​វា​អាច​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​បាន​យ៉ាង​ងាយ​៕

120620វិធីសាស្រ្ត​ជោគជ័យ​ក្នុង​ការ​សិក្សា

មនុស្ស ​គ្រប់​រូប សុទ្ធ​តែ​មាន​ខួរ​ក្បាល និង​ប្រព័ន្ធ​ប្រសាទ​ដូច​គ្នា​។ ​តើ​ហេតុ​អ្វី​បាន​ជា​មាន​សិស្ស និស្សិត​​ខ្លះ​រៀន​ឆាប់​ចេះ ​និង​អាច​ដោះស្រាយ​សំណួរ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង​សិស្ស​ដទៃ? ជឿ​ ឬ​ក៏​មិន​ជឿ យ៉ាង​ហោច​ណាស់ អ្នក​ត្រូវ​តែ​អនុវត្ដ​ឲ្យ​បាន​៥​ចំណុច​ដូច​ខាង​ក្រោម​នេះ។ ទី​មួយ​ អ្នក​ត្រូវ​ចេះ​កំណត់​គោលដៅ​​ឲ្យ​បាន​ច្បាស់​លាស់​ថា​តើ​អ្នក​ចង់​បាន​អ្វី​ នៅ​ទី​បញ្ចប់​។ ទី​ពីរ​ អ្នក​គួរ​តែ​រៀបចំ​គម្រោង​​ និង​កាល​វិភាគ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ជួយ​ក្រើន​រំឭក​រូប​អ្នក​ជា​និច្ច​។ ទី​បី​ ការ​ប្រកាន់​ភ្ជាប់​នូវ​ការ​អនុវត្ដ​អ្វី​ដែល​អ្នក​គ្រោង​ទុក គឺជា​កត្ដា​សំខាន់​បំផុត​។ ទីបួន​ អ្នក​អាច​តាម​ដាន​ព័ត៌មាន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ដើម្បី​ជា​ចំណេះ​ដឹង ជាក់​ស្ដែង​ក្នុង​សង្គម​។ ចុង​ក្រោយ​ ត្រៀម​លក្ខណ​សម្បត្ដិ​ និង​សម្ភារ​ពាក់​ព័ន្ធ​ដើម្បី​ចាប់​​ឱកាស​ប្រឡង​ជាប់​៕

120208_12 120208_12វិធី​ថែ​រក្សា​រាង​ឲ្យ​នៅ​តែ​ស្អាត​ជា​និច្ច​សុភាព ​នារី​ទាំង​អស់​ អាច​ថែរក្សា​រាង​ដ៏​ស្រស់​ស្អាត​ឲ្យ​គង់​វង្ស​ តាម​រយៈ​ការ​កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ អ្នក​ត្រូវ​កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ និង​ល្ងាច​ ឬក៏​អាច​ជំនួស​ដោយ​ផ្លែ​ចេក​។ ប៉ុន្ដែ​ អ្នក​មិន​ត្រូវ​បង្អត់​អាហារ​ថ្ងៃ​ត្រង់​ជា​ដាច់​ខាត ពីព្រោះ​វា​ជា​អាហារ​ដ៏​សំខាន់​បំផុត​។ ក្រៅពី​កាត់​បន្ថយ​របប​អាហារ​ អ្នក​អាច​បរិភោគ​ទឹក​តែ​ក្ដៅ​ជា​ប្រចាំ​ ពីព្រោះ​វា​អាច​ជួយ​សម្រក​សារធាតុ​ខ្លាញ់​ចេញ​ពី​ក្នុង​ខ្លួន​។ សូម​មិត្ដ​នារី​សាក​ល្បង​អនុវត្ដ​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​ វា​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​នូវ​រូប​រាង​ស្រស់​ស្អាត​យ៉ាង​ឆាប់​រហ័ស៕

120627​​វិធី​ធ្វើ​ឲ្យ​ទឹក​មុខស្រស់​ថ្លា

ទោះបីជា ​អ្នក​ធ្វើ​ការងារ​ហត់នឿយ​យ៉ាង​ណា​ក៏ដោយ អ្នក​ត្រូវ​តែ​ព្យាយាម​គេង​ឲ្យ​បាន​គ្រប់គ្រាន់​១០​ម៉ោង​ក្នុង​១​ថ្ងៃ។​ ការ​ធ្វើ​របៀប​នេះ ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឲ្យ​ទឹក​មុខ​របស់​យើង​និង​នៅ​តែ​ស្រស់​ថ្លា​ជានិច្ច។ ការ​គេង​បាន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​រាងកាយ និង​ខួរ​ក្បាល​មាន​ភាព​ស្រស់ស្រាយ ​និង​រឹងមាំ ដូច្នេះ​ទឹក​មុខ​របស់​អ្នក​ក៏​ស្រស់ស្រាយ​ដូចគ្នា។​ ផ្ទុយ​ទៅ​វិញ​ បើ​សិន​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់ ​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ ​គិត​យឺត ខ្មៅ​ក្រោម​ភ្នែក និង​មាន​ទឹក​មុខ​ស្លេក​ស្លាំង​ជា​ដើម៕  ​​

វិធី​ឈរ​ឲ្យ​បាន​ត្រង់​ខ្លួន បង្កើន​ទំនុក​ចិត្តដំបូង ​អ្នក​ត្រូវ​តែ​ព្យាយាម​ហាត់​ឈរ​ឲ្យ​ត្រង់​ខ្លួន ផ្អែក​ទៅ​នឹង​ជញ្ជាំង​ឲ្យ​បាន​ពី​១០​ទៅ​១៥​នាទី​ក្នុង​១​ថ្ងៃ រហូត​ក្លាយ​ជា​ទម្លាប់។ នៅ​ពេល​ដែល​អ្នក​ឈរ​បាន​ត្រង់​ដង​ខ្លួន ​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​មាន​រាង​ស្វែល ​ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​នឹង​ជួយ​បង្កើន​​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ដែរ។ ​ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ពត់​ពែន ​កោង​ខ្លួន​របស់​អ្នក ត្រូវ​ព្យាយាម​កែ​តម្រូវ​រហូត​ដល់​ក្លាយ​ជា​ទម្លាប់៕

120208_12វិធី​ផាត់​មុខ​តាម​បែបធម្មជាតិ​របស់យុវតីសម័យថ្មី

តើ ​មិត្ត​យុវតី​ទាំង​អស់​ចង់​តុបតែង​មុខ​បែប​ធម្មជាតិ​ដែរ​ឬ​ទេ​? ខ្ញុំ​សូម​ណែ​នាំ​វិធី​ងាយៗ​ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​ក្នុង​ការ ផាត់​មុខ​ស្រប​តាម​ស្ទីល​​យុវវ័យ​សម័យ​ថ្មី​។ ​ដំបូង​ឡើយ អ្នក​ត្រូវ​លាប​ម្សៅ​ទ្រនាប់​ក្រមួន​នៅ​លើ​ផ្ទៃ​មុខ​ឲ្យ​បាន​សព្វ​ល្អ​។ ក្រោយ​មក​ ប្រើ​ផ្សៅ Flora ដែល​មាន​ពណ៌​ស​ល្មម មក​ផាត់​តប់​ថ្នម​ៗ​លើ​ស្បែក​មុខ​។ ​នៅ​ពេល​ម្សៅ​ចូល​សព្វ​ល្អ​ហើយ អ្នក​ត្រូវ​យក​ម្សៅ​ក្រមួន​ពណ៌​ដិត​ល្មម​មក​ផាត់​ពី​លើ​បន្ថែម​ទៀត​ទៅ​តាម ទម្រង់​ដែល​អ្នក​ចូល​ចិត្ដ​។ សូម​បញ្ជាក់​ថា ការ​តុប​តែង​នៅ​ត្រង់​រង្វង់​ភ្នែក និង​បបូរ​មាត់​ ត្រូវ​តែ​មាន​សភាព​ស្រាល​បំផុត ដើម្បី​រំលេច​សម្រស់​ធម្មជាតិ​៕ ​​

វិធី​ស្លៀក​ពាក់​​ឲ្យ​​បាន​​ស្អាតសម្លៀក ​បំពាក់​ជា​គ្រឿង​តុបតែង​ចម្បង​ដែល​ជួយ​បង្កើន​សម្រស់​រាងកាយ។ អ្នក​គួរ​ស្លៀកសម្លៀក​បំពាក់​ណា​ដែល​អ៊ុត​បាន​រៀបរយ និង​តម្រូវ​តាម​រាងកាយ​អ្នក។ ប្រសិន​បើ​អ្នក​ជា​សិស្ស​ត្រូវ​ស្លៀក​ពាក់​ជា​ឯកសណ្ឋាន​ជា​សិស្ស ហើយ​ឯកសណ្ឋាន​ទំាង​នោះ​ត្រូវ​តែ​អ៊ុត​ឲ្យ​បាន​រៀបរយ។ បើ​ចូល​រួម​ក្នុង​កម្មវិធី​ជប់លៀង​ផ្សេងៗ សម្លៀក​បំពាក់​របស់​លោក​អ្នក​ត្រូវ​តែ​មាន​ផាសុកភាព​ មាន​ក្លិន​ក្រ​អូប​ ហើយ​ត្រូវ​តែ​រៀប​ចំ​ឲ្យ​បាន​សម​តាម​កម្មវិធី ដែល​អ្នក​ចូល​រួម​។​ សម្លៀក​បំពាក់​ប្រភេទ​នេះ​នឹង​ជួយ​លើក​សម្រស់​អ្នក​ឲ្យ​មើល​ទៅ​ក្មេង ​និង​ស្រស់​ស្អាត​ជាង​មុន។ ជឿជាក់​ថា​ ​វិធី​ខាង​លើ​ពិត​ជា​មិន​ពិបាក​រហូត​ដល់​អ្នក​មិន​អាច​ធ្វើ​បាន​នោះ​ទេ៕
120208_12វិធី​ថែរក្សា​ស្បែក​ពី​កម្ដៅ​ថ្ងៃ​ជាមួយ​ផ្លែ​ឪឡឹក

ដោយ ​សារ​តែ​កម្ដៅ​ផែនដី​កំពុង​តែ​កើន​ឡើង​ជា​លំដាប់ វា​អាច​បំផ្លាញ​ដល់​សុខភាព​ស្បែក​របស់​យើង។​ ​ដូច្នេះ ខ្ញុំ​សូម​បង្ហាញ​វិធី​សាមញ្ញ​ងាយៗ​តាម​ធម្មជាតិ​ដើម្បី​ស្រោច​ស្រង់​ស្បែក ​របស់​អ្នក​នៅ​ពេល​រង​ការ​ខូច​ខាត​ពី​កម្ដៅ​ព្រះ​អាទិត្យ​។ ដំបូង​ឡើយ អ្នក​ត្រូវ​ប្រើ​ផ្លែ​ឪឡឹក​មួយ​ចម្រៀក​ និង​ទឹក​ឃ្មុំ​មួយ​ស្រាប​ព្រា​កាហ្វេ​ រួចក្រឡុក​បញ្ចូល​គ្នា​។ មុន​ពេល​យក​ល្បាយ​ខាង​លើ​មក​លាប​លើ​ផ្ទៃ​មុខ​របស់​អ្នក​ អ្នក​ត្រូវ​លុប​លាង​មុខ​ជាមួយ​ទឹក​ស្អាត​ និង​យក​សំឡី​ផ្សើម​ទឹក​ក្ដៅ​ឧណ្ហៗ​ដើម្បី​ជូត​ស្អាត​ធូលី​។ ក្រោយ​ពី​លាប​បំពោក​លើ​ផ្ទៃ​មុខ​ អ្នក​ត្រូវ​ទុក​រយៈ​ពេល​ពី​១៥​ទៅ​២០​នាទី​ រួម​សឹម​លាង​សម្អាត​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ម្ដង​ទៀត ជា​ការ​ស្រេច​៕
120620_12វិធីកម្សាន្ត​ជាមួយ​ឧបករណ៍ iPod Nanoដោយ ​សារ​តែ​មាន​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេក​វិទ្យា​ មនុស្ស​ភាគ​ច្រើន​ឈ្លក់​វង្វង​នឹង​សម្ភារ​និយម។​ ប្រសិន​បើ​យើង​មាន​iPod Nano​ នៅ​ក្នុង​ដៃ​ វា​កាន់​តែ​ផ្ដល់​ភាព​ឡូយ​ឆាយ​មួយ​កម្រិត​ទៀត។​ iPod Nano ផ្ដល់​ភាព​ទំនើប​ក្នុង​ការ​គ្រប់គ្រង​តន្រ្ដី​ ដោយ​គ្រាន់​តែ​អូស​បន្ដិច​ដើម្បី​ស្ដាប់​ចម្រៀង​ និង​បង្ហាញ​ចំណង​ជើង​នៃ​បទ​ចម្រៀង​នីមួយ​ៗ​។ ​ iPod Nano អាច​ទៅ​ទីកន្លែង​ណា​ជាមួយ​អ្នក​បាន​គ្រប់​ពេល​វេលា​មិន​ថា កន្លែង​ការងារ ឬក៏​ហាត់​ប្រាណ​នោះ​ទេ​។ នៅ​ពេល​ដែល​អ្នក​ពាក់​វា អ្នក​អាច​គ្រប់គ្រង​តន្រី្ត​ដោយ​គ្រាន់​តែ​ប៉ះវា​ ឬ​ក៏​អូស​តាម​ម្រាម​ដៃ​ប៉ុណ្ណោះ​។ ដូច្នេះ អ្នក​មិន​ចំាបាច់​ពិបាក​រាវ​រក​ទេ ជា​ពិសេស សម្រាប់​ការ​ធ្វើ​លំហាត់​ប្រាណ​របស់​អ្នក៕

No comments:

CASINO





MOBILE MAGAZINE