Sunday, November 18, 2012
ក្រេបចន្ទទឹកឃ្មុំមានតាំងពីពេលណាមក?
ពាក្យក្រេបទឹកឃ្មុំនេះ ប្រិយមិត្តពិតជាដឹងថាវាមានន័យ ឬអត្ថន័យដូចម្តេចហើយប៉ុន្តែប្រិយមិត្តខ្លះពិតជាមិនដឹងថាវា មានប្រវត្តិដូចម្តេចនោះទេ។ សម្រាប់ពាក្យថាHoneymoon (ក្របចន្ទទឹកឃ្មុំ) លេចចេញជាដំបូងនៅសតវត្សទី ១៦ ដែលពេលនោះគឺគេសំដៅគឺការប្រគល់ភាពបរិសុទ្ឋឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែសម្រាប់នៅទ្វីបអឺរ៉ុបភាកខាងជើងវិញ ការក្រេបចន្ទទឹកឃ្មុំគឺសំដៅទៅលើការទទួលទានស្រាទឹកឃ្មុំ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលមួយខែដំបូងនៃជីវិតអាពាហ៍ពិពាហ៍ដែលប្រពៃណីនេះកើតឡើង នៅក្នុងយុគសម័យព្រះចៅអាលធីឡា ស្ថិតក្នុងឆ្នាំ ៤៣៣-៤៥៣ មុនគ.ស ដែលកាលនោះគេចាប់ពង្រត់កូនក្រមុំនឹងនាំគ្នាផឹកស្រាទឹកឃ្មុំ រហូតដល់នាងមានផ្ទៃពោះ ទើបរៀបការ ។ ប៉ុន្តែនៅលោកខាងលិចវិញការក្រេបទឹកឃ្មុំជាលើកដំបូងនៅសតវត្សទី ១៩ នៅចក្រភពអង់គ្លេសដែលពេលនោះកូនក្រមុំជាមួយនឹងមិត្តភក្តិ ឬក្រុមគ្រួសារធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬសាច់ញាតិណាដែលមានធុរៈមិនអាចចូលរួមពិធីមង្គលការរបស់ពួកគេហើយ ទំនៀមទម្លាប់នេះ ក៏បានរីកសាយភាយពាសពេញទ្វីបអឺរ៉ុប ក្នុងឆ្នាំ ១៨២០ ។ រហូតមកដល់ចុងសតវត្សទី១៩ ដោយយល់ឃើញថាការក្រេបចន្ទទឹកឃ្មុំគឺជាឱកាសដ៏ល្អសម្រាប់គូស្នេហ៍ចំណាយ ពេលនៅជាមួយគ្នា ក្នុងបរិយាកាលដ៍រ៉ូមែនទិក នឹងផ្អែមល្អែមនោះ ទំនៀមទម្លាប់នេះក៏ត្រូវបានគេប្រកាន់ភ្ជាប់ជារៀងរហូតមកដល់សព្វ ថ្ងៃ ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment