Sunday, November 18, 2012
ទ្រឹស្តីដែលអ្នកត្រូវចាំដើម្បីកុំអោយខ្លួនឆាប់ចាស់
ចាស់គឺជាពាក្យដែលមនុស្សយើងខ្លាច។យើងចង់អោយសាច់ចាំល្អនិងមើល ទៅក្មេងជានិច្ច។ប៉ុន្តែជាធម្មជាតិ មនុស្សកើតមកគឺមិនអាចចៀសផុតឡើយពីការចាស់និងស្លាប់នៅពេលចុង ក្រោយ។ទោះបីជាយ៉ាងក៏ដោយចុះ អ្នកអាចធ្វើបានដើម្បីពន្យឺតដំណើរការចាាស់នេះ។ បើអ្នកមិនចង់ឆាប់ចាស់ទេ ចូរចងចាំមតិដ៏មានប្រយោជន៍ទាំងនេះ:
· អ្នកដែលចេះសម្របខ្លួន និងមានចក្ខុវិស័យវិជ្ជមានសម្រាប់ជីវិតច្រើនតែមានអាយុវែង
· ការគិត និងស្ត្រេសច្រើនមិនមែនអាចប៉ះពាល់លើសុខភាពតែមួយមុខទេ ប៉ុន្តែវាក៏ធ្វើអោយអ្នកឆាប់ចាស់ដែរ។
· ចូររៀននិយាយថាបាទចំពោះអ្វីដែលអ្នកចង់បានក្នុងជីវិត និងទេចំពោះអ្វីដែលអ្នកមិនចង់បាន។
· ការលេងសើចសប្បាយច្រើនពិតជាជួយបង្កើនអាយុ។
· ដាល គាមេហ្គី (Dale Camegie) និយាយថា “៨៥%នៃអ្វីដែលអ្នកកំពុងតែបារម្ភគឺមិនកើតឡើងនោះទេ”
ដូច្នេះចូរឈប់ព្រួយបារម្ភអំពីអ្វីដែលអ្នកមិនបានផ្លាស់ប្តូរបាន ទៅ តែចូរយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកអាចផ្លាស់ប្តូរវិញ។ ហើយប្រសិនបើអ្នកពិតជាចង់ផ្លាស់ប្តូរអ្វីៗក្នុងជីវិតផ្ទាល់ខ្លួន និងបរិដ្ឋានជុំវិញខ្លួនមែន ចូរចាប់ផ្តើមនូវជំហ៊ានដែលសំខាន់ៗ។ ការដែលមានបំណង់នឹងធ្វើអ្វីមួយវិជ្ជមានសម្រាប់អំពើល្អវាល្អជៀស ជាងគ្រាន់តែនិយាយ។
· ឈប់ជក់បារី រាលការជក់បារីមួយដើមៗអាចកាត់អាយុអ្នករហូតដល់ ១៥នាទី។ ការជក់បារីអាចមានផលអាក្រក់ទៅលើស្បែក តាមរយៈការកាត់បន្ថយជីវិជាតិសំខាន់ៗដូចជាវីតាមីន C។ កង្វះវីតាមីន C ធ្វើអោយស្បែក ឆ្អឹង ការផលិតថាមពល និងប្រព័ន្ធភាពស៊ាំចុះខ្សោយ។
· ហាត់ប្រាណជាទៀងទាត់ ប៉ុន្តែកុំហាត់ខ្លាំងពេក
· អាការៈធាត់ហួសអាចបន្ថយអាយុរហូតដល់ ១០ឆ្នាំ
· អាហារបំប៉នជាអ័រម៉ូន DHEA អាចជួយកាត់បន្ថយការរលាក និងការចាស់របស់រាងកាយបាន ប៉ុន្តែមិនត្រូវបន្ថែមអ័រម៉ូនទៀតទេលុះត្រាតែអ្នកត្រូវការប្រើវា ។
· រៀនវិធីសមាធិដើម្បីអោយទទួលបាននូវប្រសិទ្ធភាពទប់ស្កាត់ការចាស់តាមវ័យ។
· កាត់បន្ថយការប៉ះពាល់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចច្រើនពេក។
· កាត់បន្ថយការប្រឈមនឹងថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីដែលពុល។ ចូរញ៉ាំអាហារ និងផឹកអាហារអ័រកានិចអោយបានច្រើនតាមតែអាចធ្វើទៅបាន។
· ការប៉ះពាល់នឹងពន្លឺថ្ងៃច្រើនអាចប៉ះពាល់ដល់ស្បែក ប៉ុន្តែអ្នកពិតជាត្រូវការពន្លឺព្រះអាទិត្យដើម្បីបង្កើតវីតាមីន D សម្រាប់ជួយដល់សុខភាពឆ្អឹង។ ពន្លឺព្រះអាទិត្យជួយធ្វើអោយអ្នកមានអារម្មណ៍ល្អបានមួយកម្រិតដែរ។
· មិនត្រូវញ៉ាំច្រើនពេកទេ។ ជាទូទៅ នៅប្រទេសលោកខាងលិច ប្រជាជនមាននិន្នាការញ៉ាំអាហារច្រើនជាងតម្រូវការរាងកាយរហូតដល់ ៤០%ឯណោះ។
· ដេកអោយបានគ្រប់គ្រាន់ព្រោះវាជាមធ្យោបាយដ៏ងាយស្រួលបំផុតដើម្បីអោយមើលទៅក្មេងជាងវ័យ
· កាត់បន្ថយអាការៈស្ត្រេស៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment