របៀបសំពះរបស់ខ្មែរក្នុង
នាមយើងជាកូនខ្មែរ យើងត្រូវយល់ដឹងឲ្យច្បាស់ពីរបៀបសំពះ
ព្រោះការសំពះជាអត្តសញ្ញាណដើម្បីសម្គាល់ជាតិខ្មែរយើង
និងបញ្ជាក់ពីការគួរសម និងការគោរពគ្នាទៅវិញទៅមក។
ការសំពះមាន៥ យ៉ាង៖ ទី១
ការសំពះត្រឹមដើមទ្រូងសម្រាប់អ្នកមានវ័យប្រហាក់ប្រហែលគ្នា
និងឋានៈស្មើគ្នា(មិត្តភក្តិ)។ ទី២ ការសំពះត្រឹមមាត់
សម្រាប់អ្នកដែលមានវ័យចាស់ជាង (បង ចៅហ្វាយនាយ មន្ត្រី)។ ទី៣
ការសំពះត្រឹមចុងច្រមុះ សម្រាប់ជីដូនជីតា គ្រូអាចារ្យ
ម្តាយឪពុក។ ទី៤ ការសំពះត្រឹមប្រជុំចិញ្ចើម
គឺសម្រាប់សំពះព្រះភិក្ខុសង្ឃ ព្រះមហាក្សត្រ។ ទី៥
ការសំពះមេដៃត្រឹមប្រជុំចិញ្ចើម គឺជាការសំពះ ការបន់ស្រន់
បួងសួង ចំពោះទេវតា និងអ្នកតា៕
ជាតិកាហេ្វអ៊ីនជួយថាមពល
តើអ្នកធ្លាប់ទទួលទានកាហ្វេអ៊ីនដែរទេ? ខ្ញុំសូមណែនាំនូវគុណប្រយោជន៍ និងគុណវិបត្តិមួយចំនួនចំពោះវា។ ការទទួលទានកាហ្វេ ឬតែបន្តិចបន្តួចមុនពេលហាត់ប្រាណ អាចជួយបង្កើនប្រសិទ្ធភាពនៃដំណើរគ្លុយកូសតាមសរសៃឈាមទៅកាន់ សាច់ដុំ។ បើអ្នកទទួលទាន នៅក្រោយពេលហាត់ប្រាណវិញ វាអាចជួសជុលផ្នែកដែលសឹករបស់រាងកាយ។ ក្រៅពីនេះ កាហ្វេអ៊ីន ថែមទាំងមានគុណសម្បត្តិ ជួយជំរុញខួរក្បាល និងបង្កើនសមាធិផងដែរ។ ប៉ុន្តែអ្នកគួរប្រយ័ត្ន ព្រោះការទទួលទានភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីនពេលអ្នកកំពុងតែពិបាកចិត្ត ឬតានតឹង អ្នកកាន់តែនៅមិនសុខថែមទៀត។ ខ្ញុំសូមណែនាំឲ្យ អ្នកទទួលទានភេសជ្ជះនេះនៅពេលតែអ្នកចង់កាត់បន្ថយភាពងងុយគេង ឬនៅពេលធ្វើកិច្ចការផ្ទះពេលយប់បានហើយ។ អ្នកមិនគួរទទួលទានកាហ្វេឲ្យលើសពី ២-៣កែវ ក្នុង១ថ្ងៃទេ ហើយត្រូវកាត់បន្ថយក្រែមទឹកដោះគោ ស្ករស ឬទឹកស៊ីរ៉ូខ្លះ ដើម្បីការពារមិនឲ្យអ្នកធាត់៕

បរិភោគត្រសក់ស្រូវជួយប្រឆាំងភាពតានតឹង
ជំងឺតប់ប្រមល់ឬតានតឹងអារម្មណ៍ងាយនឹងកើតទ្បើងណាស់ គ្រាន់តែអ្នកចេញក្រៅ ទៅប៉ះផ្សែងពុលដោយសាររថយន្តស្ទះនៅលើផ្លូវក៏បណ្តាលឲ្យអ្នកធុញ ថប់ដែរ។ សម្រាប់សិស្សានុសិស្ស រួមទាំងនាងខ្ញុំ ប្រាកដជាមានភាពតានតឹងដោយសារ ការសិក្សារាល់ថ្ងៃ។ តាមការចាប់អារម្មណ៍ និងការសាកល្បងរបស់នាងខ្ញុំផ្ទាល់ បរិភោគត្រសក់ស្រូវ អាចជួយកាត់បន្ថយនូវសភាពតានតឹងទាំងនោះ ហើយធ្វើឲ្យយើងមានអារម្មណ៍រីករាយ ព្រមទាំងគេងលក់ស្រួលទៀតផង។ បើអ្នកចាប់អារម្មណ៍ សូមសាកល្បងមើលចុះ!

ពិសាទឹកដោះគោជួយឲ្យអាយុវែង
ទោះ បីនៅមានបញ្ហាដែលត្រូវពិភាក្សាគ្នាជាបន្តបន្ទាប់ពីប្រយោជន៍ របស់ទឹកដោះគោ ថាល្អចំពោះរាងកាយពិតមែនឬអត់ក៏ដោយ ប៉ុន្តែតាមរបាយការណ៍ចុងក្រោយដែលនាងខ្ញុំរកឃើញ បានសន្និដ្ឋានថា ការពិសាទឹកដោះគោជាប្រចាំនឹងជួយបង្កើនអាយុរបស់យើង បានដល់២៥ភាគរយ។ ចំពោះគុណប្រយោជន៍ទឹកដោះគោត្រឹមតែ១កែវក្នុង១ថ្ងៃ វាមិនត្រឹមតែផ្តល់ បរិមាណកាល់ស្យូមគ្រប់គ្រាន់ដល់តម្រូវការនៃរាងកាយទេ ប៉ុន្តែវាអាចជួយបំប៉នបេះដូង ហើយជួយក្នុងការផលិតអ័រម៉ូនម្យ៉ាងដែលជួយស្តារកោសិកាបង្កើន ប្រព័ន្ធប្រឆាំងមេរោគ ហើយជួយបំពេញ ផ្នែកដែលសឹករបស់សព៌ាង្គកាយ ហើយវាអាចជួយឲ្យស្បែកស្អាត មានភាពស្រស់ថ្លាថែមទៀតផង។ សម្រាប់ក្មេងជំទង់ និងមនុស្សធំ ខ្ញុំសូមណែនាំឲ្យផឹកទឹកដោះគោគ្មានខ្លាញ់ ដើម្បីកាត់បន្ថយបញ្ហាកកផ្តុំរបស់ខ្លាញ់។ ចំណែកក្មេងតូចៗ គួរទទួលទានទឹកដោះគោសុទ្ធស្រស់ៗ ប្រសើរជាង៕

ទទួលទានសូកូឡាជាមួយផ្លែឆឺររី
តើអ្នកចូលចិត្តទទួលទានសូកូឡាជាមួយផ្លែឈើផ្សេងៗទេ?
តើអ្នកធ្លាប់សាកល្បងសូកូឡាជាមួយផ្លែCherry ទេ?
សូកូទ្បាមានសារធាតុខាថេឈីន (Catechin)
ដែលជួយរំលាយជាតិខ្លាញ់នៅក្នុងសរសៃឈាម ប៉ុន្តែខាថេឈីន
មិនអាចដំណើរការបានទេ ប្រសិនបើមិនបានទទួលនូវសារធាតុជំរុញ។
ដូច្នេះ សម្រាប់អ្នកដែលចង់ឲ្យបេះដូងមានសុខភាពរឹងមាំ
ខ្ញុំសូមណែនាំឲ្យទទួលទានសូកូឡាខ្មៅរួមជាមួយនឹងផ្លែឆឺររី
(Cherry) ទើបជាការប្រសើរ
ព្រោះវានឹងទៅជួយជំរុញឲ្យសារធាតុខាថេឈីនធ្វើការបានកាន់តែ
ល្អឡើង។ បើអ្នកចូលចិត្តផ្លែCherry សូមសាកល្បងមើល៕
No comments:
Post a Comment