About Me

THIS SITE IS UNDER CONSTRUCTION

Sunday, November 11, 2012

ភ្នំពេញ: ​ត្រី​រាជ​មួយ​ក្បាល ទំងន់ ២២០​គីឡូក្រាម ជាប់​ដាយ​ប្រជាពលរដ្ឋ នៅ​ដៃ​ទន្លេសាប នៅ​ច្រាំង​ចំរេះ ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ដែល​នៅក្បែរនោះ​ផងដែរ​។ ត្រី​រាជ​ដ៏​ធំ​នោះ បាន​ងាប់ ក្រោយពី​លើក​វា​ចេញ​ទឹក​។
​ត្រី​រាជ​ដ៏​កំរ​មាន​នោះ ត្រូវគេ​ប្រទះឃើញ កាលពី​ម៉ោង ១០ និង ៥០ នាទី​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​ចំណុច​ទន្លេសាប​(​គីឡូម៉ែត្រ​លេខ​៩) សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ​។

​អ្នក​នៅ​កន្លែង​ ភ្ញាក់ផ្អើល បាន​ឲ្យ​ដឹងថា ត្រី​រាជ​នេះ គឺ​ជាប់​ដាយ​លេខ​៤C នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩ ដែលមាន​ម្ចាស់​ដាយ​ឈ្មោះ អា​ថា​ន់ ជនជាតិ​វៀតណាម បាន​រា​យា​ការណ៍​ប្រាប់​មន្ត្រី​មូលដ្ឋាន រួច​ក៏​មន្ត្រី​មូលដ្ឋាន បាន​រាយការណ៍​បន្ត ទៅខាង​ជំនា​យ​ជលផល ឲ្យ​ចុះមក​យកទៅ​រដ្ឋបាល​ជលផល ដើម្បី​ធ្វើការ​បន្ត​។
​លុះដល់​ព្រឹក​ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១២ ទើប​ខាង​មន្ត្រីជលផល បាន​ដឹក​ត្រី​រាជ​ដ៏​កំរ​ខាងលើ យកមក​រដ្ឋបាល​ជល​ផល ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​ស្តុ​ប​ចំការមន​។​

​ពេលដែល​មានការ​ ភ្ញាក់ផ្អើល​នេះ ក៏មាន​ប្រជាពលរដ្ឋ ដែល​នៅក្បែរនោះ មានការ​សោកស្តាយ​ផងដែរ ដែលមាន​ត្រី​រាជ​ដ៏​កំរ​នេះ បាន​ងាប់ ព្រោះ​ត្រី​រាជ​នេះ មាន​ទំងន់​ដល់​ទៅ ២២០ គីឡូក្រាម ហើយ​មាន​ទំហំ​ធំ​ប៉ុន​មនុស្ស​ចាស់​ទៅហើយ​៕​

No comments:

CASINO





MOBILE MAGAZINE