About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, November 21, 2012

គន្លឹះ​អស្ចារ្យ​ទាំង​ ៥

គន្លឹះរក្សាសេចក្ដីស្រឡាញ់ពីស្វាមី
«មុខ ​ក្រញូវ​ម្ល៉េះ​ញញឹម​ដាក់​ប្រពន្ធ​បន្តិច​មក»​គ្រាន់​តែ​ប៉ុណ្ណឹង​ស្វាមី​ ជាទី​ស្រឡាញ់​របស់​អ្នក​នឹង​រសាយ​អស់​អារម្មណ៍​មួហ្មង​ទៅ​ហើយ​។ ក្នុង​នាម​ជា​ភរិយា​ល្អ អ្នក​គួរ​តែ​ចេះ យល់​ចិត្ដ​របស់​ស្វាមី និង​ផ្ដល់​សិទ្ធិ​អទិភាព​ដល់​គាត់​ក្នុង​ការ​សម្រេច​ចិត្ដ​ធ្វើ​អ្វី​មួយ​ ដែល​មិន មែន​ជា​ពាក្យ​បង្គាប់​បញ្ជា​ពី​ភរិយា។ រីឯ​បញ្ហា​លុយ​កាក់​វិញ នៅ​ពេល​គាត់​ប្រគល់​ឲ្យ​អ្នក ដើម្បី​ទុក​ដាក់ អ្នក​គួរ​តែ​ស្មោះត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​លើក​ទឹក​ចិត្ដ​គាត់​តាម​រយៈ របស់​របរ​តប​ស្នង​ផ្សេងៗ៕
​គន្លឹះ​ដោះស្រាយ​បញ្ហា​ក្នុង​ពេល មាន​ទំនាស់

ចាន ​ក្នុង​រាវ​រមែង​អី​ប៉ះទង្គិច​គ្នា ហើយ​មនុស្ស​យើង​ក៏ ដូច្នោះ​ដែរ។ ប៉ុន្ដែ​អ្នក​មិន​បំពក់​ភ្នក់​ភ្លើង​ឲ្យ​ឆេះ​សន្ធោរ   សន្ធៅ​ដោយ​សារ​តែ​រងើក​ភ្លើង​តូច​មួយ​នោះ​ទេ។ នៅ​ពេល មាន​ទំនាស់​ណា​មួយ​រវាង​ស្វាមី​និង​ភរិយា ភាគី​  នីមួយៗ​ត្រូវ​ចេះ​ស្វែងយល់​ពី​ប្រភព​នៃ​ទំនាស់ ហើយ​រិះគិត​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ដោយ​ចៀសវាង ប្រើ​វិធី​កំហឹង។  ហិង្សា​មិន​អាច​ដោះស្រាយ​បញ្ហា​ក្នុង គ្រួសារ​បាន​ឡើយ ដូច្នេះ​អ្នក​ត្រូវ​តែ​នាំ​គ្នា​រិះរក​វិធី​ផ្លូវ កណ្ដាល​ណា​មួយ ទើប​អាច​ទទួល​បាន​ជោគជ័យ ទាំង​សង​ខាង៕
​គន្លឹះ​ថែ​ទាំ​សុខភាព​ក្នុង​ពេល​មាន​គភ៌ស្រី្ត ​មាន​ផ្ទៃ​ពោះ គួរ​តែ​ថែ​សុខភាព​ឲ្យ​បាន​ទៀង ទាត់​ព្រោះ​វា​មាន​ផលវិជ្ជមាន​ដល់​ម្តាយ​ផ្ទាល់​និង កូន​ក្នុង​ផ្ទៃ។ ស្រ្តី​មាន​ផ្ទៃ​ពោះ​គួរ​តែ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​និង​ ថ្នាំ​ជីវជាតិ​ដែក​ដែល​គ្រូពេទ្យ​បាន​ផ្ដល់​ជូន ទទួល​ទាន​ត្រី​ឲ្យ​បាន​ច្រើន​ជាង​សាច់​ផ្សេងៗ។ អ្វី​ដែល​អ្នក​គួរ​តែ​ប្រយ័ត្ន​ប្រយែង​អ្នក​ត្រូវ​កាត់​បន្ថយ​ការ​រួម​ភេទ ពីព្រោះ​វា អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ហើយ​ព្យាយាម​ទប់ កំហឹង​ដែល​អាច​ធ្វើ​ឲ្យ​កូន​ខ្លាច និង​តម​ការងារ​ណា​ធ្ងន់ៗ​ដែល​អាច​ប៉ះពាល់​ដល់​គភ៌៕
គន្លឹះរៀបចំ​ផែនការ​គ្រួសារ
ផ្ដើម ​គិត​គូ​អំពី​គ្រួសារ អ្នក​គួរ​តែ​ត្រូវ​ផ្ដើម​រៀបចំ​ផែន​ការ​សម្រាប់​គ្រួសារ​របស់​អ្នក​ផង​ដែរ។ ដំបូង​ឡើយ អ្នក​នឹក​ដល់​កំណើត​កូន​មុន​គេ ថា​តើ​អ្នក​ចង់​បាន​កូន​ប៉ុន្មាន​នាក់ នៅ​ពេល ណា មាន​គម្រោង​សន្សំ​ប្រាក់​សម្រាប់​ទិញ​ផ្ទះ ផ្ទាល់​ខ្លួន។ អ្នក​ត្រូវ​មាន​កាតព្វកិច្ច​រៀងៗ​ខ្លួន  ក្នុង​ការ​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ដែល​មិន​អាច​ពឹង​អាស្រ័យ​តែ​លើ​ស្វាមី​ឡើយ។ ចំណុច​សំខាន់ អ្នក​ត្រូវ​ត្រៀម​ថវិកា​ខ្លះ​ទុក​ជូន​ឪពុក​ម្ដាយ​ទាំង​សង​ខាង នៅ​ពេល​ដែល​ពួក​គាត់​មាន​ទុក្ខធុរៈ​បន្ទាន់៕
​គន្លឹះ​ទាក់ទាញ​ការ​ស្រឡាញ់​ពី​ម្ដាយ​ក្មេកកូន ​ប្រសា​ស្រី ត្រូវ​ចេះ​ឆ្លៀត​ពេល​វេលា​មមាញឹក​ពី​ការងារ​មក​ជួយ​កិច្ចការ​ផ្ទះ របស់​ម្ដាយ​ក្មេក ពីព្រោះ​ទី​មួយ វា​អាច​សម្រាល​បន្ទុក​របស់​គាត់​ខ្លះ ហើយ​ម្យ៉ាង​ទៀត គាត់​កាន់​តែ​ពេញ​ចិត្ដ​រូប​អ្នក។ នៅ​ក្នុង​ករណី​ដែល​គាត់​ស្ដី​បន្ទោស​ពី​បញ្ហា​អ្វី​មួយ ជា​ទូទៅ អ្នក​ត្រូវ​ស្ដាប់​ការ​ទូន្មាន​របស់​គាត់​ដោយ​បង្ហាញ​ទឹក​មុខ​ស្វាគមន៍​ ជានិច្ច និង​មិន​ត្រូវ​ឆ្លើយឆ្លង​ជាមួយ​គាត់​ឡើយ។ សំខាន់​បំផុត អ្នក​ត្រូវ​ជួយ​រាល់​កិច្ចការ និង​ទុក្ខធុរៈ​ផ្សេងៗ​របស់​គាត់​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​រួច។

No comments:

CASINO





MOBILE MAGAZINE