វិធិសាស្ត្របង្កើនជំនឿចិត្តនៅពេលធ្វើបទបង្ហាញពិតណាស់
ការជឿជាក់លើខ្លួនឯងកាន់តែខ្លាំង
ភាពជោគជ័យកាន់តែអាចប្រាកដខ្លួនឡើង។ ថ្វីដ្បិតតែពេលខ្លះ
អ្នកពិបាកក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួននៅពេលដែលអ្នកធ្វើ
បទបង្ហាញផ្សេងៗ ប៉ុន្ដែសូមកុំបារម្ភអី
ខ្ញុំសូមចែករំលែកវិធីសាស្រ្ដមួយចំនួនដើម្បីភាពជឿជាក់លើខ្លួន
ឯង។ ដំបូងអ្នកត្រូវយល់ច្បាស់ពីអត្ថន័យនៃបទបង្ហាញរបស់អ្នក
ហើយចាប់ផ្ដើមហ្វឹកហាត់និយាយទល់មុខនឹងកញ្ចក់ដើម្បីពិនិត្យមើលពី
កាយវិការ និងពាក្យពេចន៍។
បន្ទាប់មកកត់ត្រាទុករាល់ចំណុចសំខាន់ៗលើក្រដាសព្រាងសម្រាប់
ជាភាពងាយស្រួលក្នុងការធ្វើបទបង្ហាញដើម្បីចៀសវាងករណីភ្លេច
ភ្លាំង។ ចំណុចចុងក្រោយ អ្នកត្រូវរៀបឫកពានិយាយមួយៗ
និងមិនប្រញាប់ប្រញាល់ពេកនោះទេ។
ដើម្បីជួយដល់ការធ្វើបទបង្ហាញបានល្អ អ្នកត្រូវដកដង្ហើមវែងៗ
និងចាប់ផ្តើមបកស្រាយអំពីប្រធានបទជាមួយនឹងល្បឿនសមរម្យដែលងាយ
ស្រួលស្ដាប់៕
វិធីសាស្ត្រដាក់ពាក្យចូលរួមក្នុងកម្មវិធីសម្ដែងនៅប្រទេសកូរ៉េ ACCE
នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់កូនខ្មែរជំនាន់ក្រោយដែលបានរៀន តន្ត្រី និងសិល្បៈរបស់ខ្មែរ។ ACCE program គឺជាកម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងប្រទេសនៅក្នុងតំបន់អាស៊ាន ដែលកំពុងតែស្វែងរកបេក្ខជនជំនាញខាងផ្នែកតន្រ្តីបុរាណដើម្បីមាន ឱកាសចេញទៅសម្ដែងនៅប្រទេសកូរ៉េនាឆ្នាំក្រោយ។ ដើម្បីទទួលបាននូវឱកាសនេះ អ្នកត្រូវបំពេញលិខិតប្រវត្ដិរូបដែលគេប្រគល់ឲ្យ និងសរសេរតែងសេចក្ដី។ ដើម្បីជួយសម្រួលដល់កិច្ចការរបស់អ្នក សូមចូលទៅកាន់គេហទំព័រ www.grammarly.com។ បន្ទាប់មកយកក្រដាសពាក្យដែលគណៈកម្មាធិការប្រគល់ឲ្យទៅបញ្ជាក់ការ អនុញ្ញាតពីលោកសាស្រ្ដាចារ្យផ្នែកសិល្បៈតាមរយៈហត្ថលេខា និងលិខិតបញ្ជាក់ពីជំនាញ។ យកលិខិតទាំងនោះទៅស្កេនបញ្ចូលក្នុងកុំព្យូទ័ររួចផ្ញើទៅកាន់គណៈ កម្មាធិការនៅប្រទេសកូរ៉េ។ ចុងក្រោយ អ្នកត្រូវរៀបចំប្រវត្ដិរូបសង្ខេប ប្រវត្ដិការសិក្សា និងជំនាញផ្សេងៗតាមលក្ខណស្ដង់ដារគួរឲ្យទាក់ទាញបំផុត។ សូមទាក់ទងមកអ៊ីមែល chea_vannarath@yahoo.com សម្រាប់ការដាក់ពាក្យចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌នេះ៕

វិធីសាស្ត្រទប់កំហឹង
Positive Method Attitude ជាទ្រឹស្តីមួយដែលផ្តល់នូវជម្រើសដ៏ល្អជាច្រើនក្នុងការដោះ ស្រាយបញ្ហាដោយសន្តិភាពគ្មានការប៉ះពាល់ដល់អ្នកដទៃឡើយ។ នៅពេលដែលយើងខឹងសម្បានឹងអ្នកណាម្នាក់ ឬអ្វីមួយ មិនថាវាជារឿងតូចតាចប៉ុណ្ណាក៏ដោយ ក៏វាអាចប្រែក្លាយជារឿងធំប៉ុនមហាសមុទ្របានដែរ ប្រសិនបើយើងមិនចេះទប់អារម្មណ៍។ អ្នកត្រូវតែយល់ដឹងថា ការតតាំងយកចាញ់ឈ្នះគ្មានតម្លៃស្មើនឹងការដែលធ្វើឲ្យខ្លួនឯង សប្បាយរីករាយនោះទេ។ វិធីដោះស្រាយងាយៗដើម្បីរំសាយកំហឹងអ្នកត្រូវបន្ធូរអារម្មណ៍ និងដើរចេញពីទីនោះ។ បន្ទាប់មកអ្នកនឹងផ្សាំចំពោះចិត្ដអំណត់ និងពេញចិត្ដឲ្យអ្នកដទៃឈ្នះ។ សូមបញ្ជាក់ថា ការដើរចេញនៅពេលអ្នកខឹង និងផ្ដល់ឱកាសឲ្យអ្នកដទៃឈ្នះ ក៏ជួយឲ្យពួកគេកាត់បន្ថយកំហឹងតបត ព្រមទាំងចាប់ផ្ដើមស្រឡាញ់រាប់អានរូបអ្នកវិញដែរ។ ជាពិសេស អ្នកនឹងពេញចិត្ដក្នុងការចែករំលែកពិភពនៃក្ដីស្រឡាញ់ដល់អ្នកដទៃ ផងដែរ៕

វិធីសាស្រ្តក្នុងការជ្រើសរើសអ្នកដឹកនាំល្អ
នៅ ក្នុងសង្គមនាពេលបច្ចុប្បន្ន អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្ដូរ ដោយសារតែអ្នកគ្រប់គ្រងរបស់ប្រទេសនីមួយៗ ដែលហៅថា ប្រមុខដឹកនាំ។ ប្រមុខដឹកនាំជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះបញ្ហាក្នុង ប្រទេសទាំងមូល ដូចជា ការការពារ ដោះស្រាយបញ្ហា និងបញ្ហាអភិវឌ្ឍផ្សេងៗទៀត។ ដើម្បីជ្រើសរើសមនុស្សកំពូលម្នាក់ដែលនឹងមកកាន់តំណែងជាប្រមុខដឹក នាំប្រទេស ពិតជាមិនងាយស្រួលទេ ខណៈពេលដែលយើងមិនដឹងច្បាស់ថាបុគ្គលនោះជាអ្នកណានោះ។ វិធីដ៏ល្អបំផុតដែលយើងត្រូវចុចឲ្យចំទិសដៅនោះ គឺចំណេះវិជ្ជាភាពជោគជ័យ ទំនួលខុសត្រូវ សមត្ថភាព ទស្សនវិស័យ និងគោលនយោបាយជាតិរបស់បុគ្គលម្នាក់នោះ។ នៅពុំទាន់ឥតខ្ចោះនៅឡើយទេ ប៉ុន្ដែប្រមុខដឹកនាំដ៏អស្ចារ្យគឺជាប្រភេទមនុស្សដែលជាតិនិយម ព្រមទាំងផ្ដល់ជំនឿចិត្ដ និងទីពំនាក់យូរអង្វែងដល់ប្រជាពលរដ្ឋ។ ដូច្នេះ ប្រមុខដឹកនាំប្រទេស ត្រូវតែជាមនុស្សស្រឡាញ់ជាតិ និងមានជំនាញច្រើនដែលអាចដឹកនាំមាគ៌ាត្រូវ និងសុខសន្ដិភាព៕

វិធីសាស្ត្របង្កើនសមត្ថភាពដើម្បីរួមចំណែកជួយសង្គមមនុស្ស
ជាច្រើនប្រហែលជាសង្ស័យ និងចង់សួរថាតើអ្វីទៅជាការងារសហគមន៍?
គួរឲ្យចម្លែកទៀតនោះ ការងារសហគមន៍
តែងតែត្រូវបានបង្កើតឡើងជាទីកន្លែងដោយក្រុមចលនានិស្សិតដែលមាន
ឆន្ទៈចង់ជួយប្រទេសរបស់ពួកគេ។
ដើម្បីបំពេញការងារជាមួយសេវាកម្មសហគមន៍
យើងត្រូវតែអនុវត្ដតាមវិធីសាស្រ្ដ៤យ៉ាង ដូចជា ឆន្ទៈ ការប្ដេជ្ញា
ទំនួលខុសត្រូវ និងសមត្ថភាព។
មុនពេលអ្នកសម្រេចចិត្ដចូលរួមក្នុងកិច្ចការនេះ
អ្នកត្រូវសួរខ្លួនឯងថាតើអ្នកចង់ជួយសហគមន៍របស់អ្នកដែរឬទេ?
តើអ្នកមានពេលវេលាគ្រប់គ្រាន់ដែរឬទេ?
តើអ្នកជាមនុស្សទទួលខុសត្រូវចំពោះកិច្ចការទាំងអស់ដែរឬទេ?
ហើយតើមានសមត្ថភាពគ្រប់គ្រាន់ហើយឬនៅ?
ក្រោយពីឆ្លើយសំណួរទាំងនេះរួច
អ្នកអាចត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់ការងារសហគមន៍នេះ។
ដូច្នេះ អ្នកអាចទទួលបានបទពិសោធដើម្បីចុះជួយប្រជាពលរដ្ឋ
និងប្រទេសជាតិក្នុងនាមជាយុវជនស្ម័គ្រចិត្ដ៕
No comments:
Post a Comment