Sunday, November 18, 2012
សែនស្តេចយមរាជ
ជំនឿសាសានរបស់ប្រជាជនកម្ពុជា គឺមានច្រើន ដែលពេលខ្លះយើងឃើញថា មានពិធីមួយចំនួនមានអ្នកខ្លះស្គាល់ និងអ្នកមិនស្គាស់ មិនដែលបានដឹងពីមុនឡើយ ហើយពេលឃើញពិធីដែលគេកុំពុងធ្វើក៏មិនដឹងថា គេធ្វើដើម្បីអី្វដែរ។ នៅក្នុងពេលនេះ គេហទំព័រ ដំណឹង សូមបង្ហាញនូវពីធីសែនព្រេនមួយ ដែលត្រូវបានគេហៅថា សែនស្តេចយមរាជ សម្រាប់ពិធីនេះ អ្នកដែលសែន គឺ អ្នកដែលកើតនៅក្នុងឆ្នាំ រកា និងឆ្នាំ ច ដែលគេមានជំនឿថា ពីជាតិមុនពួកគេជាកូនរបស់ស្តេចយមរាជ ដូច្នេះ ក្នុងពិធីបុណ្យធំៗ ដូចជា ចូលឆ្នាំខែ្មរ ចូលឆ្នាំចិន បុណ្យភ្ជុំបិណ្ឌ ពួកគេត្រូវរំលឹកដល់អ្នកមានគុណដែលជាបិតារបស់ខ្លួននោះ គឺត្រូវរៀបចំសែនបញ្ជូនទៅដល់គាត់ និងសូមឲ្យគាត់ផ្តល់ពរជ័យដល់ខ្លួនឲ្យបានសេចក្តីសុខ រួមទាំងមានទ្រព្យសម្បត្តិផងដែរ។
ការសែនប្រព្រឹត្តទៅនៅវេលាព្រឹក ដែលព្រះអាទិត្យមិនទាន់រះ ហើយគ្រឿងសំណែនរួមមានៈ
១ : មាន់ស្ងោរ ១( ឆ្មូល ) ២ : នំតែលាវ ១ កព្ចាប់
៣ : ផ្លែឈើ ៥ មុខ ៤ : ស្រាស ១ ពែងតូច
៥ : ជម ៤ ៦: ស្លាធម៏ ១ គូ
៧ : ទឹកឃ្មុំ ១ ពែងតូច ៨ : ទៀនក្រហម ១ គូ
៩ : ធូប ៥ ១០ : ផ្កាឈូក ៥ ដើម
១១ : សុធម៏ ១ គូ ១២ : ទឹកតែ ១ ពែង
១៣: ទឹកក្រូច ២ ដបតួចៗ ១៤ :ម្លួ ៥ ស្លា ៥ បារី ៥
១៦: ក្រដាស់អ្នកតា ១ ដុំ ១៧ : នំឡើង ១គួ
ពេលសែនត្រូវសូត្រធម៏ : នមោពុទ្ធស្ស: នមោធម្មស្ស: នមោសង្ឈស្ស: ចំនួន ៣ ដង រួចយើងនិយាយថា: សូមអព្ចើាញស្តេចយមរាជមកសែបសោយនូវសំនែនទាំងអស់នេះហើយសូមជួយបើកផ្លូវឲ្យ កុងម៉ាជីដូនជីតា នឹងញាតិការទាំ៧សណ្តានផងចុះ រួចប្រទានពរដល់យើងខ្ញុំទាំងអស់គ្នាដែលជាប្តីប្រពន្ធនឹង ឪពុក ម្តាយ អោយបានសុខសប្បាយ នឹងមានសុភ:មង្គុលក្នុងគ្រួសារ មានលាភតេជ:ជោគជ័យជាពិសេសមានទ្រព្យសម្បត្តិហូរហៀរកុំបីខាន ។
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment