About Me

THIS SITE IS UNDER CONSTRUCTION

Saturday, November 24, 2012

គ្រឿង​តុបតែង​កាយ​៦​យ៉ាង ដែល​អ្នក​មិន​ត្រូវ​ពាក់​វា​នៅ​កន្លែងធ្វើការ

ការ​ធ្វើ​ខ្លួន អោយ​មើល​ទៅ​សាក​សម នឹង​កិច្ច​ការងារ នៅក្នុង​ការិយាល័យ​មួយ គឺ​មិនមែន​ជា​ភាព​ងាយ ស្រួល ដូច​អ្វី ដែល​អ្នក​បានលឺ​នោះទេ​។ ស្ត្រី​ដែល​មាន​អាជីព​ជំនាញ​ម្នាក់ គួរតែ​ស្លៀកពាក់ នូវ​សំលៀក បំពាក់​ណា ដែល​អាច​ធ្វើ​ទៅ​មើល អោយ​នាង​មាន​ភាព​ឆ្លាត​វៃ​, ក្លៀវក្លា និង មាន​ភាព​ល្អ​ឆើតឆាយ​។ សំលៀក​បំពាក់ និង គ្រឿង​តុបតែង​កាយ គឺ​អាច​បញ្ជាក់បាន​ជាច្រើន អំពី​អត្តចរិត​ផ្ទាល់ខ្លួន របស់​អ្នក​។ នៅ​កន្លែងធ្វើការ វា​នឹង​កាន់តែ​មាន​សារៈសំខាន់ សម្រាប់​អ្នក ដើម្បី​ធ្វើអោយ​អ្នក​ទទួលបាន​នូវ ចំណាប់ អារម្មណ៍​ជាពិសេស ចំពោះ​មុខរបរ​អាជីព​របស់​អ្នក តាមរយៈ​រូបរាង ដែល​នឹង​អាច បញ្ជាក់​អោយ​អ្នក ដទៃ ឃើញ​យ៉ាង​ច្បាស់ ពី​ចរិត​ឬ​ក​ពារ​របស់​អ្នក​បាន​ផងដែរ​។ ដូច្នេះ សូម​ធ្វើការ​ពិនិត្យ​នូវ បញ្ជី​នៃ​គ្រឿង​តុ​ប តែង​កាយ​មួយចំនួន ដែល​អ្នក​មិន​ត្រូវ ពាក់​វា​ទៅ​ធ្វើការ​នោះទេ ៖


១. ក្រវិល​ដែលមាន​រំយោល​ធំ​ធ្លាក់ វែង​អន្លាយ​

ពួកវា គឺ​មិន​សាក​សម សម្រាប់​អ្នក ក្នុង​ការពា​ក់វា នៅ​កន្លែងធ្វើការ​នោះទេ​។ ជំនួស​មកវិញ អ្នក​ត្រូវ ពាក់​ក្រវិល​ណា ដែល​មាន​ទំហំ​តូច​ល្មម និង ស្រស់ស្អាត ដូចជា​ប្រភេទ ក្រវិល​កឹ​បតូចៗ ជាដើម​។​


២. ខ្សែក​ដែល​មាន​បន្តោង​ធំ​
មិន​ថា អ្នក​ចូលចិត្ត​ពាក់​គ្រឿងអលង្កា ប្រភេទ​នេះ​ខ្លាំង​យ៉ាងណា​ក៏ដោយ អ្នក​មិន​ត្រូវ​ពាក់​វា នៅ កន្លែង ធ្វើការ​នោះ​ទេ​។​ជា​ការល្អ អ្នក​មិន​ចាំបាច់​ពាក់​ខ្សែ ក៏​បាន​ដែរ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក មិន​ចង់​អោយ​ក អ្នក មើលទៅ​ឃើញ​ទទេ​ស្អាត នោះ​អ្នក​អាច ពាក់​នូវ​ប្រភេទ​ខ្សែក ដែល​ស្រាល និង ធ្វើ​ពី​មាស​ស្តើង ឬ អាច ប្រើ​នូវ ខ្សែក​ប្រភេទ​អង្កាំ​គជ់ ដែល​ស្រស់​ឆើត​ឆាយ និង ជា​ជម្រើស​ដ៏​ល្អ​បំផុត ។​


៣. នាឡិកាដៃ​ដែលមាន​ចំរុះ​ពណ៌​
នៅពេល​ដែល​អ្នក​ត្រូវ​ពាក់​នាឡិកាដៃ ទៅ​កន្លែង​ធ្វើការ នោះ​ប្រភេទ​នាឡិកាដៃ​សាមញ្ញ​មួយ គឺអាច នឹង​ធ្វើអោយ​អ្នក​មាន​ភាពស្រស់ស្អាត និង ថ្លៃថ្នូរ​បាន​ហើយ​។ អ្នក​មិន​ចាំបាច់ ជ្រើសរើស​ពាក់​នូវ ប្រភេទ ម៉ាក​នាឡិកា​ដែល​កំពុង ពេញនិយម​បំផុត​នោះទេ ។ គឺថា អ្នក​គ្រាន់តែ​ជ្រើសរើស នូវ​ម៉ូត​ដ៏​សាក​សម និង សាមញ្ញ​មួយ នោះ​អ្នកនឹង​ទទួលបាន នូវ​ការមើលឃើញ​ទៅ​ដូច​ជា អ្នក​អាជីព​ជំនាញ​មួយ​បាន​ហើយ ។


៤. ខ្សែក្រវ៉ាត់​ដែលមាន​ចំរុះ​ពណ៌​
អ្នក​ត្រូវ​រក្សា​នូវ ការមើលឃើញ​ជា​ទូទៅ​របស់​អ្នក អោយ​មើល​ទៅ​សាក​សម​នឹង​ជំនាញ​របស់​អ្នក​។ អ្នក​មិន​ត្រូវ ព្យាយាម​សាកល្បង ប្រើ​នូវ​ប្រភេទ​ខ្សែក្រវ៉ាត់​ដូច តារាចម្រៀង​នៅលើ​ឆាក ដែល​មាន​ច្រើន ពណ៌​នោះទេ វា នឹង​បង្កើត​នូវ​ចំណុច​ទាក់ទាញ​មិនល្អ មួយ​ចំពោះ​អ្នក​។ ដូច្នេះ អ្នក​ត្រូវ​មានការ​ប្រុងប្រយ័ត្ន  និង ជ្រើសរើស​យក​នូវ ខ្សែក្រវ៉ាត់​ស្បែក​ដ៏​សាមញ្ញ​មួយ មក​ប្រើ​បាន​ហើយ​។​


៥. ស្បែកជើង​សម្រាប់​ពាក់​ទៅ​ចូលរួម ក្នុង​កម្មវិធី​ជប់លៀង​
ការជ្រើសរើស​ស្បែកជើង យក​មក​ពាក់ គឺ​អាច​កំណត់​បាន​ថា ខ្លួន​អ្នក​ជា​អ្នកណា​។ សំលៀក​បំពាក់ ដែល​ល្អ​សាក​សម​បំផុត សម្រាប់​ជំនាញ​អាជីព​ការងារ​អ្នក អាច​នឹង​ត្រូវ​បំផ្លាញ ដោយសារ​ជម្រើស​មិន សាក​សម ក្នុង​ការយក​ស្បែកជើង​យក​មក​ពាក់​ជាមួយ​វា​។ ដូច្នេះ អ្នក​ត្រូវ​ជ្រើសរើស​យក​ស្បែកជើង ប្រភេទ​សមរម្យ​មួយ ជាង​ការពា​ក់នូវ ស្បែកជើង​សម្រែក​ដែល​កំពុង​ពេញនិយម ឬ ស្បែកជើងកែងចោត ដែល​មាន​លក្ខណៈ​ស៊ិច​ស៊ី​ជ្រុល ។​

No comments:

CASINO





MOBILE MAGAZINE