About Me

THIS SITE IS UNDER CONSTRUCTION

Sunday, November 25, 2012

10​យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​លង់​ស្នេហ៍​មនុស្ស​ស្រី​​ក្នុង​រយៈ​ពេល​ 10​វិ​នា​ទី


នៅ​ពេល​​ដែល​​អ្នក​​ណាត់​​ជួប​​គូ​ស្នេហ៍​​ថ្ងៃ​​ដំបូង​​​មាន​​ដែល​​ធ្លាប់​​ឆ្ងល់​​ថា​ ​បុរសៗ​​ គេ​​គិត​​យ៉ាង​​ម៉េច​​ទាក់​​ទង​​​នឹង​​​ខ្លួន​​​អ្នក?​​​ នេះគឺ​​ជា​​ចំណុច​​ទាំង​​ ១០​​​ ប្រការ​​ដែល​​មនុស្ស​​ប្រុស​​សម្លឹង​​មើល​​និង​​​ប្រើ​​សម្រាប់​​វាយ​​តម្លៃ​​នារីៗ​​ រយៈ​​ពេល ​​១០​​​ វិនាទី​​ដំបូង​​ក្នុង​​ថ្ងៃ​​ណាត់​​ជួប​​គ្នា​​ដំ​បូង។​​
១.​  ជំ​នឿ​ចិត្ត​
មនុស្ស​ប្រុស​ភាគ​ច្រើន​​តែង​សម្លឹង​មើល​ភាព​ជឿជាក់​នៅក្នុង​ខ្លួន​មនុស្សស្រី​ ជា​ចំណុច​ទី ​១ ​ហើយ​ដែល​គេ​​អាច​សង្កេត​បាន​តាម​រយៈ​​ការ​​រាក់​ទាក់ ​ ទឺក​​សម្លេង ​ និង​ការ​ប្រើក្​រសែភ្នែក។​បើសិន​​ជាអ្នក​​អាច​និយាយ​បាន​​តាម​របៀប​ធម្មជាតិ​ដោយ​គ្មាន​ការ​ខ្មាស់​អៀន​​ ឫ​ភ័យ​តក់​ស្លុត ​នោះ​មាន​ន័យ​ថាអ្នក​បាន​ឈ្នះ​ចិត្ត​គេ​​ពាក់​​កណ្តាល​ទៅ​ហើយ។​
២. ​ ភាព ​Perfect​
មនុស្ស​ស្រី​ដែល​មើល​ទៅល្អ​ស្អាត​​គ្រប់​​លក្ខណៈ ​​​មិន​​ថាជា​​ការ​តែងខ្លួន​  តែងមុខ  តែងមាត់  សម្លៀកបំពាក់ ​ ស្បែកជើង  កាបូប  ហើយ​មើល​ទៅ​មាន​ Style​​ គឹ​ជា​នារី​ដែល​បុរសៗ​តែង​ស្រមៃ​ចង់បាន។​​តែ​ក៏​កុំ​បណ្តោយ​ ខ្លួន​ដោយ​ការ​តែង​ខ្លួន​ឲ្យ​ជ្រុល​ហួស​ហេតុ​ពេក​ដែរ​ ព្រោះ​គេ​អាច​នឹង​គិត​ថា ​អ្នក​ជា​នារី​ចិត្ត​រាយមាយ​បាន។​
៣.  ភាព​សិច​ស៊ី
​ប្រាក​ដ​ណាស់!​ បុរសៗ​តែង​តែ​សម្លឺង​រក​ភាព​សិច​ស៊ី​ពី​នារី​ជាប្រចាំ​តែ​ភាពសិចស៊ី​​មិន​សំដៅ​តែនៅ​លើ ​រូបរាង​​ មុខមាត់​ ឫ​សម្លៀក​បំពាក់​និង​ការ​ប្រើ​ក្រសែ​ភ្នែក​ផង​ដែរ។​​អ្នក​ធ្លាប់​ឭ​បុរសៗ​និយាយ​ដែរ​ឫ​តែ​ថា​​គេ​ស្រលាញ់​​អ្នក​នេះ​ត្រង់​ចំណុច​នេះ ​អ្នក​នោះត្រង់​ចំណុច​នោះ។​​​ចំណុច​ដែល​គេ​និយាយ​នោះ​ហើយ​​គឹជា​​ភាព​សិចស៊ី​របស់​អ្នក។​​បើ​ទោះ​ជា​មិន​ស្អាត​ដូច​ Kate ​Beckinsale​​ តួ​ស្រី​ក្នុង​រឿង​ Click ​និង​ Perl​ Harbor​ ក៏​ដោយ​គឺគ្រាន់​តែអ្នក​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ស្តី​​ បញ្ចេញ​កាយ​វិការ​រួសរាយ​ សម្លឺង​មើល​កែវ​ភ្នែក​គេ ​ហើយ​ញញឺម​ប្រឺម​ៗ​ នោះអ្នក​អាច​ក្លាយ​ជា​នារី​​ដែល​គេ​កំពុង​ស្វែង​រក​ដោយ​មិន​​ដឺង​ខ្លួន​ក៏ថា​បាន។​
៤.  នៅ​ទំនេរ​ ឫទេ?​
មនុស្ស​ភាព​ច្រើន​​តែង​លួច​សង្កេត​ថា ​មនុស្ស​ស្រី​ដែល​ខ្លួន​​ស្រលាញ់​​មាន​ម្ចាស់​ចិត្ត​ហើយ​​ ឫ​នៅ​ហើយ​អាច​​ដឺង​​បាន​នៅ​ពេល​ដែល​​មាន​មនុស្ស​ប្រុស​ ដែល​មាន​មុខ​មាត់​ស្អាត​បាត​ណា​ម្នាក់​ដើរ​កាត់​ មនុស្ស​ស្រី​ដែល​​មាន​សង្សារ​រួច​ហើយ​​និង​ងាក​មើល​តែ​មួយ​ភ្លែត​នោះ​ទេ​ តែ​សម្រាប់​នារី​ដែល​នៅ​ទំនេរ​​អាច​​នឺង​ងាក​មើល​​ចង់​​បាក់​ចង្កេះ។​
​៥.  និស្ស័យ​ហួង​ហែង​
ក្នុង​ករណី​អ្នក​កំពុង​ញុំា​អាហារ​ជាមួយ​បុរស​​ស្រាប់​តែ​មាន​នារី​មា្នក់​ដែល​អ្នក​មិន​ស្គាល់​​ដើរ​ចូល​មក​រាក់ទាក់​​ជា​មួយ​គេ​​ហើយ​ធ្វើ​ជា​មើល​​មិ​ន​​ឃើញ​​អ្នក។​​បើសិន​ជាអ្នក​ធ្វើខ្លូន​ខឺង​សម្បារ​ ហើយ​ប្រើ​ក្រសែភ្នែក​​សម្លឹង​​សម្លក់​​គេ​នោះ​​ បុរស​ គេ​ប្រាកដ​ជា​សប្បាយ​ចិត្ត​ជា​មួយ​អ្នក​ជាក់​ជាមិ​ន​ខាន។​​​តែបើសិន​ជា​អ្នក​នៅស្ងៀម​​ធ្វើ​​ខ្លួន​​សុភាព​​ អ្នក​អាច​នឹងធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ល្អ​​ ដែល​ទាក់​ចិត្ត​គេ ​ដោយ​មិន​ងាយ​នឺង​ភ្លេច។​
៦.  ខ្សែ​ភ្នែក​ចាំ​តែ​ចាប់​កំហុស
​នៅពេល​​ដែល​​អ្នក​ត្រូវ​បាន​ណែននាំ​ឲ្យ​ស្គាល់​មនុស្ស​ប្រុស​​ណាម្នាក់​ចូរ​កុំ​ប្រើក្រសែភ្នែក​​ សម្លឺង​មើល​គេ​​តាំង​​ពី​​​​ក្បាល​ដល់​ចុង​ជើង​ ព្រោះ​បុរស​គេ​មិន​ចូល​ចិត្ត​នោះ​ទេ ​នៅ​ពេល​ត្រូវ​បាន​សម្លឺង​មើល​ដោយ​ក្រសែភ្នែក​​បែបនេះ។​
៧.  ភាព​រាក់ទាក់​
បុរស​ភាគ​ច្រើន​​តែង​តែស្វែង​រក​​ភាព​រួសរាយ​​ សប្បាយៗ​​ ងាយៗ ​តែ​មាន​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ខ្លួន​​នារី​ ព្រោះនេះអាច​​នឺង​ធ្វើឲ្យ​​គេ​​មាន​​អារម្មណ៍​​មិន​តឺង​តែង​ នៅ​ពេល​ណាត់ជួប​អ្នក​ជា​លើក​ដំបូង។​
៨.  រូប​រាង​
រូប​រាង​ខាង​ក្រៅ​​ជា​ចំណុច​មួយ​ដ៏សំ​ខាន់។​​បើ​ទោះ​ជា​អ្នក​មិន​បាន​​សិចស៊ី​ដូច​ Pamela​ Anderson​​ ឫមាន​​មុខ​មាត់​គួរ​ឲ្យ​ស្រលាញ់​​ដូច​តួ​ស្រី​ជប៉ុន​ក៏​ដោយ ​តែបើមាន​ជំនឿជឿជាក់​​លើរូប​រាង​​ខ្លួន​ឯង​ហើយ​ កាយ​វិការ​​ដែល​អ្នក​សំដែង​ចេញ​​មក​ និង​មើល​ទៅល្អ​ស្អាត​ ហើយ​អាច​បន្ថែម ​Degree​​មន្ត​ស្នេហ៍​របស់​​អ្នក​​បាន​មួយ​កំរិត​ទៀត។​
៩.  ពូ​កែ​រអ៊ូ​រទាំ​
មនុស្ស​ប្រុស​ចូល​ចិត្ត​សង្កេត​មើល​ថា ​តើ​អ្នក​ជា​មនុស្ស​ពូកែ​រអ៊ូ​រទាំ​​ដែរ​ឫ​​ក៏​អត់​តាម​រយៈ​កាយវិការ​​និង​សំដី​​សំដៅ​ដូច​ជា​ចូល​ចិត្ត​ប្តូរ​កៅអី​​​អង្គុយ​ញឺកញាប់​ដែរ​​ឫ​​ទេ ​​ ឫ​​និយាយ​ត្អូញ​ត្អែរ​ថាថ្ងៃ​នេះ​ជួប​បញ្ហា​​ច្រើនជា​​ដើម​។​​​​​​​ចូរ​ចង​ចាំ​ថា​​នេះ​ជា​ថ្ងៃ​ណាត់​ជួប​ដំបូង​របស់​អ្នក​និង​គេ!​
១០.  កុំ​រំ​ភើប​ខ្លាំង​ពេក​
នៅពេល​ដែល​អ្នក​បាន​ជួប​បុរស​ដែល​ត្រូវ​ចិត្ត​​ ទាំង​ស្អាត​ សង្ហា ​ហើយ​មាន​ទៀត​នោះ​​ ចូរ​អ្នក​កុំ​រំភើប​រហូត​​ដល់​បង្ហាញ​ចែញ​មក​ក្រៅ ​ព្រោះវាអាច​​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា ​អ្នក​ប្រហែល​ជា​ទើប​នឺង​ឆ្លង​កាត់​ការ​​ខូច​​ចិត្ត​មក​ថ្មីៗ​​ ហើយ​កំពុង​ស្វែង​រក​សរ​សរ​​ ដើម្បី​ធ្វើ​ជា​បង្គោល​ថ្មីជាក់​ជា​ប្រាកដ៕​

No comments:

CASINO





MOBILE MAGAZINE