About Me

THIS SITE IS UNDER CONSTRUCTION

Sunday, November 11, 2012

អព្ភូតហេតុអស្ចារ្យ​​ចក្រ​វាល​​បាត់​ពន្លឺ​ព្រះអាទិត្យ​រយៈពេល3ថ្ងៃមនុស្ស​លោក​គួរ​​រក្សាភាព​ស្ងប់ស្ងាត់​​ និងនៅជុំគ្នា



អ្នកវិទ្យា​សាស្ត្រ​អាមេរិក បានព្យា​ការណ៍​ថា ​​ចក្រវាល​​ទាំងមូល​​នឹង​ជួប​ភាព​ងងឹត​​រយៈ​ពេល​៣ថ្ងៃ​ជាប់ៗគ្នា​ចាប់​ ពីថ្ងៃទី​២៣ ​ដល់ថ្ងៃទី​២៥ ​​ធ្នូ ឆ្នាំ​២០១២ ​ខាងមុខ ដោយ​សារ​តែខណៈនោះ​ព្រះ​អាទិត្យ​ និងភព​ផែន​ដី​​ធ្វើដំណើរ​គោចរ​ស្របគ្នា ហើយពេលនោះ ​មនុស្ស​​​លោក​នឹង​ជួប​ពិភព​ថ្មី​មួយ​គួរ​ឱ្យ​​ចម្លែក​រកអ្វី​ពិពណ៌នា​​មិន​ បាន គឺផែន​ដីត្រូវបាំងបាត់​​ពន្លឺព្រះ​អាទិត្យ​នេះឯង  ​ ។
ពួក​តារា​វិទូ​នៃ​ស្ថាប័ន​ណាសា សហរដ្ឋអា​េមរិក បានបង្ហាញថា ខណៈ​ដែល​ឈាន​ដល់ការ​បាំង​​​បាត់រស្មី​ព្រះអាទិត្យ គឺ​ផែន​ដី​បាន​ចាប់​ផ្តើម​រំកិល​​ចេញ​​ពី​​ទីតាំង​តារាវិថី​​ទី៣ ​នាពេលបច្ចុប្បន្ន​​ទៅរក​​​ទី​តាំង​​សូន្យ​ បន្ទាប់​មក​នឹងរំកិល​ទៅ​រក​ទីតាំង​តារា​វិថី​ទី៤ ដែលនោះ​មិនមែនជាទី​បញ្ចប់​របស់​ផែន​ដី​​នោះទេ ។ មនុស្ស​លោក​នឹង​ជួបភាព​រំជួល​អារម្មណ៍​​សង្វេគ​​ ឬសប្បាយ អំឡុង​ពេល​នៃការផ្លាស់ប្តូរ​​ភាពមហាចម្លែក​នេះ ព្រោះ​ចក្រ​វាល​​ទាំងមូលនឹងប្រឈម​នឹងការផ្លាស់​ប្តូរធំ​មួយ​ ​ហើយ​យើង​នឹងបានឃើញនូវ​​ពិភពលោកថ្មី សន្លាងមួយ​មិនធ្លាប់កើតមានពីមុនមក គឺមនុស្ស​​លោក​ជួបភាពងងឹត​រយៈ​ពេល​៣ថ្ងៃ  ។
​អ្នកវិទ្យា​សាស្ត្រ​​ព្យាករណ៍​ថា ​ភាពងងឹត​​នោះ​នឹង​មានរយៈ​ពេល៣ថ្ងៃ​​ជាប់គ្នា ចាប់ពីថ្ងៃ​ទី​២៣ ​ដល់ថ្ងៃទី​២៥ ​ធ្នូ ២០១២ ​​។ អំឡុង​ពេល​​នោះអ្វី​ដែល​​សំខាន់​ គឺ​មនុស្សម្នា​​ត្រូវ​​នៅ​​ឱ្យស្ងៀម​​ជួបជុំ​គ្នា​បងប្អូន​ គូសង្សារ ប្តីប្រពន្ធ​ សាច់ញាតិត្រូវ​អោបគ្នា ទៅ​វិញ ​ទៅមក ដើម្បី​បង្កើន​ភាពកក់​ក្តៅ​ សមាធិ ​​បន់​ស្រន់​ឱ្យពិភពចក្រវាល​ជួប​ប្រទះ​នូវអ្វី​ដែល​ល្អសម្រាប់​អព្ភូតហេតុ​ ដែលមិនធ្លាប់​មាននេះ ​និងត្រូវ​សម្រាក និងគេង​​រយៈពេល​៣ថ្ងៃ​ជាប់ៗគ្នា ។ ​អ្នក​ដែល​​​​នៅរស់រាន​មាន​ជីវិត នឹង​បានប្រឈម​​​នឹង​ពិភព​លោក​​​ថ្មីមួយដែលបង្ក​ឱ្យ​មាន​ភាពរំជួល​ក្នុង​ អារម្មណ៍ ។ ​សម្រាប់អ្នក​ដែលមិន​​​បាន​ត្រៀម​ខ្លួន​​អាចនឹង​​មានការ​ភ័យ​ខ្លាច​ តក់ស្លុត ធ្ងន់ធ្ងរ ព្រោះ​​តែ​ភាព​មហា​
ច​ម្លែកនេះ ។ ​​​ចូរនាំគ្នា​​សប្បាយឡើង រីករាយ ​កុំ​មានក្តី​ព្រួយ​​​បារម្ភ​​ ឬក្តុកក្តួល​រន្ធត់​នៅពេល​កើត​មាន​អព្ភូតហេតុនោះ​ ។
​មានការ​ជជែកគ្នា​យ៉ាងច្រើន​​​ទាក់ទង​​​ នឹង​​អព្ភូត​ហេតុធម្មជាតិ ​ដែល​កើតមាននៅ​ក្នុង​ឆ្នាំ​២០១២ នេះ ប៉ុន្តែ​មាន​មនុស្ស​​​ជាច្រើន​​មិន​ជឿ​​លើរឿងនេះទេ ហើយ​មិន​ចង់និយាយ​ដល់​រឿង​នោះឡើយ​​​ ព្រោះ​​ខ្លាច​កើត​​មានការភ័យខ្លាច​​​ និងតក់ស្លុត ។ ទោះបី​​វា​ពិត ឬមិនពិត​​​ក៏ដោ​​យ​យកល្អ​​នាំគ្នាត្រៀម​​ខ្លួន ហើយ​អ្វី​ដែលប្រសើរ​បំផុត​ សូមកុំ​ធ្វើដំណើរ​​អំឡុង​ខែធ្នូនាឆ្នាំនេះ ៕

No comments:

CASINO





MOBILE MAGAZINE