About Me

THIS SITE IS UNDER CONSTRUCTION

Thursday, December 6, 2012

អត្ថន័យ​នៃ​ពាក្យ​ថា ប្រពន្ធ ឬ Wife

ប្ដី​និង​ប្រពន្ធ
មនុស្ស ​គ្រប់​គ្នា​តែង​និយាយ​លេង​ជា​ការ​លេង​សើច​ថា បើ​ប្រពន្ធ​គឺ​មាន​មនុស្ស​ម្នាក់​តាម​ចង​ដៃ​ចង​ជើង ហេ​ហេ​ហេ​។ មនុស្ស​ដែល​នៅ​លីវ និង​មនុស្ស​ដែល​មាន​គ្រួសារ មាន​ប្រពន្ធ​គឺ​ខុស​គ្នា​ឆ្ងាយ​ដូច​មេឃ​និង​ដី​។ ប៉ុន្តែ​អ្នក​ខ្លះ​មាន​ប្រពន្ធ​គឺ​មាន​សុភមង្គល​អាច​មាន​មនុស្ស​ម្នាក់​នៅ​ ក្បែរ ជួយ​ដោះ​ស្រាយ​បញ្ហា ជួយ​លើក​ទឹក​ចិត្ត ជួយ​ជ្រម​ជ្រែង​ធ្វើ​ជា​អ្នក​ប្រឹក្សា​យោបល់​ទៅ​វិញ​ទៅ​មក តែ​អ្នក​ខ្លះ​រអ៊ូ​រទាំ​ថា​ មាន​ប្រពន្ធ​គឺ ជាប់​ដៃ​​ជាប់​ជើង មិន​អាច​ដើរ​ហើរ​បាន​តាម​ចិត្ត​ដូច​មនុស្ស​នៅ​លីវ​នោះ​ទេ​។ តោះ​ឥឡូវ​នេះ​ចូរ​យើង​នាំ​គ្នា​ពិភាក្សា​ទៅ​លើ​ពាក្យ​ថា ប្រពន្ធ ឬ ភាសា​អង់គ្លេស​មាន​ន័យ​ថា Wife ។
  • ក្នុង​ភាសា​ខ្មែរ​

ប្រពន្ធ​គឺ មាន​ពាក្យ​​ថា ពន្ធ នៅ​ជាប់​ជាមួយ​​ដែល​មាន​ន័យ​ថា ចង, ជាប់, ជំពាក់”; ចំណង, អន្ទាក់, គ្រឿង​ជាប់, ជំពាក់, អាករ​ដែល​ប្រជានិករ​ត្រូវ​បង់​តាម​កំណត់ ។ ហើយ​នៅ​ក្នុង​វចនា​នុក្រម​សម្ដេច​ជួន​ណាត បាន​​ពន្យល់​ថា ប្រពន្ធ –ពន់ សំ.; បា. ( ន. ) (ធៀប​នឹង សំ. ប្រ + ពន្ធ; បា. ប+ ពន្ធ “ជាប់​ជំពាក់, ចំពាក់​ឆ្វាក់; ដែល​ចង​រឹតរួត; ចំណង​ចង​ឆ្វាក់​រឹតរួត) ស្ត្រី​ជា​ចំណង​គូ​នឹង​បុរស (ភរិយា) ។ វា​​ក៏​ស្រដៀង​នឹង​ពាក្យ​ថា ពន្ធធនាគារ​ដែរ ដែល​មាន​សំលេង​និង​ពាក្យ​បញ្ចូល​គ្នា​នឹង​ពាក្យ​ថា ពន្ធ ផ្ដល់​ន័យ​ថា ចង ជាប់ ចំណង​ ជា​ដើម​ ។ មាន​ប្រពន្ធ​គឺ មាន​ចំណង ចង​ដៃ ចង​ជើង​ខ្លួន​ឯង​មិន​អាច​ទៅ​ណា​ទៅ​នៃ​បាន​។ ទោះ​ជា​យ៉ាង​ណា​ក៏​មនុស្ស​គ្រប់​គ្នា​ ពេល​ដល់​វ័យ​ធំ​ដឹង​ក្ដី អាច​មាន​សមត្ថភាព​ផ្គត់​ផ្គង់​ខ្លួន​ឯង គឺ​ចាប់​ផ្ដើម ញ័រ ចង់​បាន​ប្រពន្ធ ហេ​ហេ​ហេ​។
  • ក្នុង​ភាសា​អង់គ្លេស​
Wife ដែល​មាន​ន័យ​ជា​ច្រើន​តាម​ការ​បំបែក​នៃ​ពាក្យ​នីមួយ​ៗ នៃ​ព្យព្ជានៈ​ដែល​សរសេរ​ថា W I F E សូម​មើល​​ការ​ពន្យល់​ជា​ច្រើន​លក្ខណៈ​នៃ​តួ​អក្សរ​នីមួយ​ដូច​ខាង​ក្រោម៖
WIFE = Worries Invited For Ever កើត​មាន​ក្ដី​បារម្ភ​រៀង​រហូត
WIFE= Women’s Institute for Financial Education វិទ្យាស្ថាន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ
WIFE= Wonderful Instrument For Enjoyment ឧបករណ៍​​ដ៏​អស្ចារ្យ​សម្រាប់​ការ​កម្សាន្ត
WIFE= Washing, Ironing, Feeding, Etc. បោក​គួក, អ៊ុត​ខោអាវ, ផ្គត់ផ្គង, ល​
WIFE= Winthout Information Fighting Every time. គ្មាន​ហេតុ​ផល​ ចេះ​តែ​រក​រឿង​វៃ​តប់​គ្រប់​ពេល​។
ហា​ហា​ហា សូម​បញ្ជាក់​ថា ទាំង​នេះ​ជា​ការ​គិត​ឃើញ​របស់​ខ្ញុំ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ មាន​​អ្វី​ដែល​មិន​សម​គួរ​សូម​មេត្ត​អនុគ្រោះ​ផង​បាទ​។ គ្រាន់​តែ​ជា​គិត​កម្សាន្ត​ប៉ុណ្ណោះ​ ហើយ​គ្មាន​​បំណង​ចង់​មើល​ងាយ​ ឬ​ទម្លាក់​កំហុស​ដល់​ស្រីៗ​នោះ​ទេ​។

No comments:

CASINO





MOBILE MAGAZINE