About Me

THIS SITE IS UNDER CONSTRUCTION

Thursday, December 27, 2012

"​ឱសថ​ទិព្វ​" អាច​ជំនួស Viagra

ពពួក​បន្លែ​ផ្លែឈើ​មួយចំនួន​ពុំ​ត្រឹមតែ​ ផ្គត់ផ្គង់​វីតាមីន និង​សារជាតិ​រ៉ែ​ចាំបាច់​សម្រាប់​សរីរាង្គ​ប៉ុណ្ណោះ​ទេ តែ​នៅមាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​ចំណង់​ផ្លូវភេទ ។​
-​ខ្ញី​
​មើម​ខ្ញី​ជា​ប្រភព​ធម្មជាតិ​ដ៏​ខ្លាំង​ បំផុត​១​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​បុរស​ក្នុង​ទំនាក់ទំនង​ផ្លូវភេទ ។ ខ្ញី​បង្កើត​ភាព​អស្ចារ្យ​សម្រាប់​បុរស​មាន​សម្ពាធ​ឈាម​ខ្ពស់ និង​រក្សា​បានការ​បូម​ឈាម​ក្នុង​បរិមាណ​សមស្រប​អាចជួយ​អ្នកសម្រេច​បាន​ភាព​ ឡើង​រឹង​របស់​លិង្គ ។ តែ​ខ្ញី​អាច​"​ដុត​កម្តៅ​" គ្រប់​វិញ្ញាណ និង​ដាស់​ភ្ញោ​ច​អារម្មណ៍​ផ្លូវភេទ ។​
-​ឪឡឹក​

​ត្រូវបាន​ចាត់ទុកជា "Viagra ធម្មជាតិ​" ឪឡឹក​សម្បូរ Citrulline ជា​អាស៊ីត​អាមីន​មួយ​ប្រភេទ​មាន​ប្រសិទ្ធភាប​ពង្រីក​សរសៃឈាម អាស្រ័យហេតុនេះ​ជួយ​អ្នកបង្កើន​ចំណង់ ។ នៅ​បុរស​ឪឡឹក​អាចជួយ​ឲ្យ​ភាព​ឡើង​រឹង​ប្រព្រឹត្តទៅ​ងាយស្រួល​ជាង ។ ចំណែក​ចំពោះ​ស្ត្រី ឪឡឹក​ប្រសិទ្ធភាព​បំផុត​ក្នុង​ការបង្កើន​ចំណង់​រួមរក្ស ។​
-​ផ្លែ​ទទឹម​
​ទទឹម​សម្បូរ​វីតាមីន​C , ប៉ូ​តា​ស្យូ​ម , ជាតិ​សរសៃ និង​ពិសេស​សម្បូរ Polyphenol សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​សរសៃឈាម​ បេះដូង និង​មហារីក ។ ទឹក​ផ្លែ​ទទឹម​ផ្ទុក tanin , anthocyanin , acid ellagic មានលទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ជាង​ទាំង​តែ​បៃតង និង​ស្រា​ទំពាំងបាយជូរ មាន​ប្រសិទ្ធភាព​ការពារ​ភ្នាស​សរសៃឈាម ជួយ​ដល់​ចរាចរ​ឈាម ផ្តើម​ពី​នោះ​បង្កើន​កម្រិត​រំញោច​រប​ស់​ប្រដាប់បន្តពូជ ។​
-​ផ្លែ​ប៉ោម​
​ផ្លែ​ប៉ោម​មាន​សារជាតិ​រ៉ែ សំខាន់ៗ​ជាច្រើន ដូចជា​កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម ដែក ស​ង្ក័​សី វីតាមីន​A, B, C ។ នេះ​ជា​ពពួក​សារជាតិ​ពុំ​ត្រឹមតែ​ជួយ​បង្កើន​សុខភាព​ទូទៅ​ប៉ុណ្ណោះ​តេ តែ​នៅ​ជួយ​បង្កើន​កម្លាំង​រស់​ដើម្បី​អូសបន្លាយ "​ការសប្បាយ​" ។​
-​ទំពាំង​បារាំង​
​ទំពាំង​បារាំង​មាន​ផ្ទុក​បរិមាណ​វីតាមីន B ខ្ពស់ ជួយ​បង្កើន​ការបង្កើត histamine ។ Histamine ជា​សារជាតិ​សំខាន់​ជួយ​រំញោច​ចំណង់​ផ្លូវភេទ ។​
-​ផ្លែ​ប៊័រ​
​នេះ​ជា​ប្រភេទ​ដ៏​សម្បូរ​នៃ​ប៉ូ​តា​ស្យូ​ ម ហេតុនេះ​ទទួលទាន​ប៊័រ​នឹង​ជួយ​បង្កើន​ចំណង់​រួមរក្ស​នៅ​ទាំង​២​ភេទ ។ ហើយ​ប៊័រ​នៅ​សម្បូរ​អាស៊ីដ​ហ្វូ​លិ​ក ជួយ​ផ្គត់ផ្គង់​ថាមពល និង​បង្កើន​ភាព​មាំ ។​
-​ម្ទេស​
​ម្ទេស​មាន​ផ្ទុក Capsaicin សារជាតិ​ជួយ​រំញោច​លំហូរ​ឈាម និង​បង្កើត endorphin នាំមក​នូវ​អារម្មណ៍​ស្រឡះស្រឡំ ផ្តើម​ពី​នោះ​ជួយ​បង្កើន​ចំណង់ ។​
-​ពោត​
​ក្នុង​ពោត​សម្បូរ​សារជាតិ arginine ជា​អាស៊ីដ​អាមីន​ចាំបាច់​មួយ​រំញោច​សកម្មភាប​ប្រឆាំង​ជរាភាព និង​បង្កើន​ការផលិត​មេជី​វិត ។ ការស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ពី​សារៈសំខាន់​របស់ arginine ចំពោះ​បរិមាណ គុណភាព និង​ចលនា​របស់​មេជី​វិត ។​
-​គូឆាយ​
ស្លឹក​គូឆាយ​តែង​ត្រូវបាន​គួបផ្សំ​ជាមួយ​ឱសថ​ផ្សេងៗ​ព្យាបាល​ជំងឺ​អសមត្ថភាព​ផ្លូវភេទ ឆាប់​ចេញ​ទឹកកាម ៕​

No comments:

CASINO





MOBILE MAGAZINE