About Me

THIS SITE IS UNDER CONSTRUCTION

Sunday, December 30, 2012

វិធី​ពង្រឹង​ទំនាក់ទំនង​ស្នេហា​ក្រោយ​ការ​មាន​កូន


ការ ​មាន​កូន អាចធ្វើអោយ មាន​ការផ្លាស់ប្តូរ​រឿង​ជាច្រើន​នៅ​ផ្ទះ ដែល​រួមមាន ដូចជា ទំនាក់ទំនង​ជាមួយ​នឹង​គូស្នេហ៍​ផងដែរ​។ ខាងក្រោម​នេះ​គឺ​ជា​មធ្យោយបាយ​មួយចំនួន​ដើម្បី​ជួយ​រក្សា​សម្ព័ន្ធភាព​នៃ​ គូស្នេហ៍​អោយ​កាន់តែ​រឹងមាំ​។​


​សូម​ចំណាយពេល​នៅ​ជាមួយគ្នា​

ការ​ មើលថែ​កូន​គឺជា​រឿង​២៤​ម៉ោង​ដែល​ត្រូវធ្វើ ជាពិសេស​ក្នុង​អំឡុងពេល​២ ឬ​៣​ខែ​ដំបូង​។ នៅ​ចន្លោះ​ការ​បំបៅ​ដោះកូន និង​ការប្តូរ​កន្ទប​របស់​កូន​, វា​អាច​ជា​រឿង​លំបាក​ក្នុង​រក​ពេល​សម្រាប់​ខ្លួនឯង​អោយ​នៅ​ជាមួយគ្នា​។ វា​ជួយ​ចែករំលែក​ដល់​ការទទួលខុសត្រូវ​នៃ​ការ​មើលថែ​កូន​ជាមួយ​នឹង​ដៃគូ​។ នេះ​នឹង​ជួយ​អ្នក​ផ្តល់​តម្លៃ​ខ្ពស់​ទៅ​នឹង​អ្នកដទៃ​។ វា​ក៏​ផ្តល់​នូវ​ការ​សម្រាក​ផងដែរ​។​

​វា​ជា​រឿង​សំខាន់​ដើម្បី​ ចំណាយពេល​នៅ​ជាមួយគ្នា​តែ​ពីរ​នាក់​។ ព្យាយាម​ផ្សារភ្ជាប់​ជាមួយ​ដៃគូ​របស់​អ្នក​ជា​រៀងរាល់ថ្ងៃ សូម្បីតែ​មួយ ឬ​ពីរ​នាទី​ក៏ដោយ​។ ប្រសិនបើ​អាច សូម​ព្យាយាម​ណាត់គ្នា​តែ​ពីរ​នាក់​ជា​រៀង​រាល់​សប្តាហ៍​។ សូម​អោយ​មិត្តភិក្ត ឬ​សាច់ញាតិ​អោយនៅ​ជាមួយ​នឹង​កូន ដូចនេះ អ្នក​ទាំង​ពីរ​អាច​ចេញ​ក្រៅ​បាន​។ ប្រសិនបើ​មិន​មាន​នរណា​ម្នាក់​នៅ​ជាមួយនឹង​កូន​ទេនោះ​, សូម​រៀប​គម្រោង​ក្នុង​ការបង្កើត​នូវ​ការ​នៅ​ជាមួយគ្នា​នៅ​ផ្ទះ​។ នៅពេល​ដែល​កូន​គេង​, ញ៉ាំ​អាហារ​ពេល​ល្ងាច ឬ​មើល​ទូរទស្សន៍​ជាមួយ​គ្នា​។​

និយាយ​អំពី​អារម្មណ៍​របស់​អ្នក​

​ ការមើល​កូន​ថ្មី​គឺ​ជា​រឿង​សប្បាយ​, ប៉ុន្តែ​ក៏​មាន​ស្ត្រេ​ស​ផងដែរ​។ អ្នក​នឹង​មាន​អារម្មណ៍​ជាច្រើន​នៅ​ពេល​នោះ​។ អារម្មណ៍​ដូចជា ខឹង​, ច្រណែន និង​មិន​សប្បាយចិត្ត អាច​កើតមានឡើង​នៅពេល​ដែល​អ្នក​មាន​ពេល​នៅ​ជាមួយគ្នា​តិចពេក​។ ប្រសិនបើ​អ្នក​មិន​ដោះស្រាយ​អំពី​អារម្មណ៍​បែបនេះ​នោះ​ទេ​, វា​អាច​ធ្វើ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ប្រេះស្រាំ​។

សូម​ប្រាកដ ​ថា​បាន​ចំណាយ​ពេល​និយាយ​អំពី​អារម្មណ៍​ចំពោះ​គ្នា​ទៅវិញទៅមក​។ និង រក​ឱកាស​ក្នុងការ​និយាយ​អំពី អារម្មណ៍​របស់​អ្នក​ទៅកាន់​ដៃគូរ​៕

No comments:

CASINO





MOBILE MAGAZINE