ឆ្នាំម្សាញ់បញ្ចស័ក២០១៣ ត្រូវបានគ្រូហុងស៊ុយចាត់ទុកជាឆ្នាំនិមិត្តរូបឲ្យភាពសុទិដ្ឋិនិយម ការកែទម្រង់ក្នុងនោះវិស័យកសិកម្ម សារព័ត៌មាន និងដីធ្លីមានការរីកចម្រើន រីឯវិស័យហិរញ្ញវត្ថុ និងរថយន្តពើបប្រទះឧបសគ្គច្រើន ។ដោយផ្អែកតាមធាតុ៥ក្នុងអវកាសរួមមាន ដែក ដី ទឹក ភ្លើង ឈើ ពួកអ្នកឯកទេសហុងស៊ុយ បានគណនាពីកត្តាងាយស្រួល និងឧបសគ្គ បរានុមត្តិ សម្រាប់ដំណាក់កាលនីមួយៗ ហើយធ្វើការព្យាករណ៍ ។ ក្បួនហុងស៊ុយមានភាពថ្កុំថ្កើងនៅភាគបូពាណ៌ ហើយអ្នកអាចជឿ ឬមិនជឿ ប៉ុន្តែទោះជាយ៉ាងណាក៏វាជាប្រពៃណីត្រូវបានធ្វើឡើងរៀងរាល់ដើមឆ្នាំ ថ្មីរបស់សហគមន៍ជនជាតិអាស៊ី ។
ពស់ (ម្សាញ់)
គឺជាសត្វនិមិត្តរូបនៃខែឧសភា ហេតុនេះជម្លោះ
ឬការកែទម្រង់អាចផ្ទុះឡើងខ្លាំងក្លា នាដើមរដូវរំហើយ ។
ឧទាហរណ៍ឆ្នាំម្សាញ់១៩៨៩ មានការដួលរំលំកំពែងប៊ែឡាំង
ឬនៅឆ្នាំម្សាញ់២០០១
មានករណីវាយប្រហារភេរវកម្មលើអាគារភ្លោះនៅអាមេរិក (១១/៩) ។
រីឯសត្វពស់(ម្សាញ់)វិញ
វាជានិមិត្តរូបឲ្យធាតុវិជ្ជមាន(ធាតុបូក)
ដោយពុំត្រឹមតែផ្ទុកក្នុងខ្លួននូវអណ្តាតភ្លើងដ៏សន្ធោរសន្ធៅទេ
ថែមទាំងបង្កើតឡើងនូវធាតុបូកនៃលោហៈ(ដែក) ប្រៀបដូចជាអាវុធមួយ ។
ហេតុនេះនឹងកើតមាននូវអំពើហិង្សា ជម្លោះក្នុងឆ្នាំនេះ ។
ប៉ុន្តែឆ្នាំ២០១៣ ដោយសារកត្តាទឹកវិជ្ជមាន(បូក) វាអណ្តែតខាងលើ
ជាហេតុបណ្តាលឲ្យរាល់រឿងរ៉ាវ នឹងស្រាល ហើយសមល្មម
ធ្វើឲ្យជម្លោះទាំងឡាយនឹងមិនកាចសាហាវដូចនៅឆ្នាំ១៩៤១ ១៩៨៩
ឬ២០០១ឡើយ ។ នេះក៏ជាការឲ្យដឹងរបស់លោក Lo ដែរ ។
រីឯលោក Kang Hong Kian
គ្រូហុងស៊ុយឥណ្ឌូណេស៊ី ក៏មានទស្សនៈប្រហាក់ប្រហែលគ្នាដែរ ដោយលើកឡើងថា
នៅឆ្នាំម្សាញ់២០១៣ មានការជះឥទ្ធិពលរបស់ធាតុភ្លើង និងទឹក ។
កត្តាខ្លាំងក្លានៃទឹក និងភ្លើង
អាចបង្កជាគ្រោះអន្តរាយធម្មជាតិគ្រោះថ្នាក់ដូចជាទឹកជំនន់
និងការផ្ទុះភ្នំភ្លើង ។
បើតាមអ្នកតារាសាស្ត្រវិញ
នោះពស់ជានិមិត្តរូបឲ្យទេសចរណ៍
ហើយទឹកក៏ជាកត្តាមួយប្រសើរសម្រាប់សហគមន៍ និងទំនាក់ទំនងព័ត៌មាន ។
ឆ្នាំពស់នាគរាជនឹងជាឆ្នាំជំរុញការធ្វើទេសចរណ៍ច្រើនទៅមុន
តែក៏បង្កគ្រោះថ្នាក់ច្រើនផងដែរ ពិសេសគឺលើអាកាស និងសមុទ្រ ។
ក្រៅពីនោះពស់ជាសត្វមួយ មានដងខ្លួនវែងស្រដៀងនឹងរថភ្លើង ហេតុនេះផ្លូវដែកក៏ត្រូវប្រយ័ត្ន ។តាមលោក Lo ដដែលនោះលើវិស័យសេដ្ឋកិច្ច
ទីផ្សារហ៊ុនក្នុងឆ្នាំនេះ
នឹងទទួលបានកម្រៃដោយសារតែធាតុភ្លើងច្រើនរុញច្រានទីផ្សារនេះឲ្យ
រីកចម្រើនជាអាទិ៍នៅឆ្នាំ២០០៦ ,២០០៧
ហើយនៅបណ្តាឆ្នាំក្រោយមកវាឡើងចុះតាមធាតុទឹក ដី ឈើ ។
នៅឆ្នាំធាតុទឹក២០១២ សេដ្ឋកិច្ចពិភពលោកនៅទ្រឹងមួយកន្លែង
ពិសេសពាក់កណ្តាលឆ្នាំចុងក្រោយនេះ អាស្រ័យដោយសារធាតុភ្លើងរលត់អស់ ។
ប៉ុន្តែនៅឆ្នាំ២០១៣ ពស់នាគរាជ សង្ឃឹមថា
នឹងមានការកែសម្រួលគួរឲ្យកត់សម្គាល់លើទីផ្សារអាជីវកម្មពិភពលោក
ហើយវិនិយោគគិន នឹងមានជំនឿចិត្តឡើងវិញ
ដោយសារកម្លាំងធាតុរបស់ពស់នាគរាជ ។ ហេតុនេះវាក៏ជាឆ្នាំមួយ
ដែលសកម្មភាពសេដ្ឋកិច្ច និងទីផ្សារហ៊ុនមានភាពសកម្មខ្លាំង
ពិសេសនៅនិទាឃរដូវ និងរដូវរំហើយ ។
ធាតុភ្លើងដ៏ក្តៅគគុក
ក្នុងឆ្នាំនេះបង្កឡើងនូវអារម្មណ៍សកម្មសុទិដ្ឋិនិយម
ជាហេតុធ្វើឲ្យការទិញដូរកើនឡើងខ្ពស់ ។
ភាពក្តៅគគុកនេះនឹងអូសបន្លាយដល់ឆ្នាំ២០១៤
គ្រាដែលអណ្តាតភ្លើងខ្លាំងខ្លាជាងនោះត្រូវបានឆ្នាំមមីនាំមក ។
ឆ្នាំ២០១៣ ដែលមានធាតុទឹក
និងភ្លើងត្រូវបានព្យាករណ៍ថាល្អចំពោះវិស័យឧស្សាហកម្ម បង្កប់ធាតុទឹក
និងដែក ។ វិស័យមានធាតុដីមានដូចជា អចលនទ្រព្យ សណ្ឋាគារ ធានារ៉ាប់រង
ហើយវិស័យមានធាតុដែកដូចជា ធនាគារ គ្រឿងចក្រ រយន្ត
និងបណ្តាវិស័យបច្ចេកវិទ្យាខ្ពស់ ។
រីឯវិស័យបង្កប់ធាតុឈើក៏ល្អក្នុងឆ្នាំធាតុភ្លើងដែរ
ដូចជាសម្លៀកបំពាក់ទាន់សម័យ ការបោះពុម្ព សារព័ត៌មាន
បច្ចេកវិទ្យាពីស្ពាន ។ វិស័យចំណុះធាតុទឹកដូចជា កប៉ាល់ នាវា គមនាគមន៍
ក៏មានការលូតលាស់ ។
ប៉ុន្តែវិស័យដែលពុំបានល្អនោះគឺ
វិស័យដែលស្ថិតក្នុងធាតុភ្លើងតែម្តងដូចជា ថាមពល ហិរញ្ញវត្ថុ ព្រោះថា
ភ្លើងជួនភ្លើងវាបង្កើនកំដៅខ្លាំងក្លា ការប្រជែងក៏កាចសាហាវដែរ ។
ប៉ុន្តែដោយសារពស់នាគរាជចំលងឲ្យការកម្សាន្ត និងរីករាយ
ហេតុនេះត្រូវបានចាត់ទុកថានាំមកនូវភាពគាប់ប្រសើរចំពោះវិស័យដូចជា
ភាពយន្តកម្សាន្ត ពាណិជ្ជកម្ម ។ លោក Lo បានឲ្យដឹងបន្ថែម ។
ប៉ុន្តែអ្នកជំនាញការហុងស៊ុយអាស៊ីវិញ
ចាត់ទុកថា វិស័យដែលរកស៊ីមានបានគឺទាក់ទងនឹងធាតុដីពោលគឺកសិកម្ម
ហិរញ្ញវត្ថុ អចលនទ្រព្យ និងសេវាកម្ម ។ សេវាកម្មអភិវឌ្ឍន៍លំនៅដ្ឋាន
ហេដ្ឋារចនាសម្ព័ន្ធ មានការលូតលាស់ ។
ប៉ុន្តែវាពុំល្អសម្រាប់វិស័យដែលពាក់ព័ន្ធនឹងធាតុដែក ឧទាហរណ៍
ឧស្សាហកម្មរថយន្ត ។
ក្រៅពីនោះបើតាមវេជ្ជសាស្ត្របុរាណចិន
ទឹកមានលក្ខណៈអវិជ្ជមាន (ដក) គឺតំណាងឲ្យក្រលៀន
និងប្រព័ន្ធបន្តពូជ ។ ឆ្នាំម្សាញ់ក៏ជាឆ្នាំ "គហិបតី"
ក្នុងចំណោមឆ្នាំមានធាតុទឹក ។ ហេតុនេះឆ្នាំ"ម្សាញ់"
បញ្ចស័កក៏ជាឆ្នាំល្អប្រសើរសម្រាប់បង្កើតកូនដែរ ។
ហុងស៊ុយបានចាត់ទុកថា
ថាមពលហុងស៊ុយផ្លាស់ប្តូរទៅតាមឆ្នាំនីមួយៗ
ហេតុនេះគេពិនិត្យលើការបែងចែកថាមពលនោះ
ដើម្បីព្យាករណ៍ពីការងាយស្រួលក៏ដូចជាឧបសគ្គសម្រាប់ត្រៀមតទល់
No comments:
Post a Comment