ឪពុក
ម្តាយមួយចំនួនតូចចង់មានការប្រឈមមុខទៅនឹងគំនិតដែលថា
កូនរបស់ពួកគេកំពុងតែប្រឈមមុខទៅនឹងការរួមភេទ
ប៉ុន្តែការស្រាវជ្រាវបង្ហាញអោយដឹងថា
មានយុវវ័យជាច្រើនគឺមានសកម្មភាពខាងការរួមភេទនេះនៅតាមវិទ្យាល័យ
ហើយប្រឈមនឹងការមានផ្ទៃពោះ និងជំងឺឆ្លងតាមការរួមភេទ (Sexually
Transmitted Infections, STIs)។ នៅពេលដែលវាកើតមានទៅលើយុវវ័យ
និងមានការរួមភេទ
គន្លឹះសំខាន់ដែលកំពុងតែពិភាក្សាគឺពួកគេត្រូវតែប្រើរបស់ការពារ
មុនពេលចាប់ផ្តើមធ្វើសកម្មភាពរួមភេទ។
ការគាំទ្រនូវតំនមរួមភេទ
នៅពេលដែលមានការថ្លែងសេចក្តីរាយការណ៍អំពីប្រធានបទសម្រាប់យុវវ័យ និងការរួមភេទ វា
មិនដែលការយឺតយ៉ាវទេក្នុងការនិយាយអោយមានការតមរួមភេទ។
ខណៈពេលដែលអ្នកមានអារម្មណ៍ជាក់លាក់ថា
ការរួមភេទមុនពេលរៀបការគឺជារឿងមិនត្រឹមត្រូវ
ឬចង់ពន្យាពេលអោយពួកគេកុំអាលទាន់រួមភេទ
រហូតដល់ពួកគេមានការយល់ចិត្តគ្នាអោយកាន់តែច្រើននោះ
ចូរពន្យល់អារម្មណ៍របស់អ្នកទៅប្រាប់ពួកគេភ្លាមទៅ។
ប្រសិនបើអ្នកបង្ហាញពីហេតុផលរបស់អ្នកបានអំពីរឿងនេះ
កូនរបស់អ្នកប្រហែលជាយល់ និងទទួលយកតម្លៃរបស់អ្នកកាន់តែច្រើន។ការគាំទ្រនូវតំនមរួមភេទ
នៅពេលដែលមានការថ្លែងសេចក្តីរាយការណ៍អំពីប្រធានបទសម្រាប់យុវវ័យ និងការរួមភេទ វា
ជាមួយគ្នានេះដែរ ចូរអោយកូនរបស់អ្នកគិតអំពីតម្លៃ និងក្តីសង្ឈឹមផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ថ្ងៃអនាគត និងអោយពិចារណាថាតើការរួមភេទអាចនឹងប៉ះពាល់ដល់ពួកគេបាន យ៉ាងដូចម្តេចខ្លះ។ ចូរពន្យល់ថា យុវវ័យ និងការរួមភេទអាចមានការប្រឈមមុខមួយចូលគ្នាបាន។ មធ្យោបាយតែមួយគត់ហើយច្បាស់លាស់ក្នុងការបង្ការការមានផ្ទៃពោះ និងជំងឺឆ្លងតាមការរួមភេទ (ដូចជា ជំងឺ Chlamydia ជំងឺប្រមេះទឹកបាយ ជំងឺឬស ជំងឺប៉េស និងជំងអេដស%)ក្នុងវ័យយុវវ័យ នោះគឺតមរួមភេទ តាមមាត់ តាមទ្វារមាស និងរន្ធគូថ។ ការតមរួមភេទក៏អាចជួយដល់អារម្មណ៍តានតឹងរបស់យុវវ័យមួយចំនួនបាន ដែរប្រសិនទំនាក់ទំនងរបស់ពួកគេត្រូវបានបញ្ចប់នោះ។ ចូររំលឹងកដល់កូនរបស់អ្នកថា មានមធ្យោបាយដោយមិនបាច់រួមភេទជាច្រើនដែលពួកគេអាចបង្ហាញពីអារម្មណ៍ ប្រាប់ទៅនរណាម្នាក់ទៀតបាន។
ការពិភាក្សាអំពីមធ្យោបាយពន្យាកំណើត
ការយល់ដឹងអំពីមធ្យោបាយពន្យាកំណើតជាជំនាញសម្រាប់ជីវិតដ៏សំខាន់មួយ សម្រាប់មនុស្សម្នាក់ៗ។ ខណៈពេលដែលកូនរបស់អ្នកសម្រេចចិត្តថាត្រូវរួមភេទ ឬរងចាំនោះ ចូរប្រាកដថាកូនរបស់អ្នកយល់ដឹងអំពីរបៀបបង្ការកុំអោយមានផ្ទៃពោះ និងការពារខ្លួនឯងកុំអោយឆ្លងជំងឺតាមការរួមភេទ។ ចូរពិភាក្សាជាមួយកូនរបស់អ្នកដូចជា៖
· ស្រោមអនាម័យ៖ ការប្រើស្រោមអនាម័យដែលត្រឹមត្រូវគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព បំផុតសម្រាប់សកម្មភាពរួមភេទរបស់យុវវ័យដើម្បីការពារពួកគេពីជំងឺ ឆ្លងតាមការរួមភេទ។ ស្រោមអនាម័យក៏អាចជួយការពារកុំអោយមានផ្ទៃពោះបានដែរ។ ចូរប្រាកដថាកូនរបស់អ្នកយល់នូវសារៈសំខាន់នៃការការប្រើប្រាស់ ស្រោមអនាម័យគ្រប់ពេលវេលានៅពេលរួមភេទ។
· ការចេញវេជ្ជបញ្ជាជាការពន្យាកំណើត៖ វេជ្ជបញ្ជាសម្រាប់ពន្យាកំណើតជាច្រើនដូចជា ការប្រើថ្នាំគ្រាប់ពន្យាកំណើត បង់បិទពន្យាកំណើត (Ortho Evra) កងដាក់ក្នុងទ្វារមាស (NuvaRing) និងការចាក់ថ្នាំពន្យាកំណើត (Depo-Provera) អាចជួយការពារកុំអោយមានផ្ទៃពោះបាន។ កូនរបស់អ្នកនឹងត្រូវការទៅជួបគ្រូពេទ្យដើម្បីទទួលបាននូវប្រភេទ នៃការពន្យាកំណើតទាំងនេះ។ ចូរពន្យល់កូនរបស់អ្នកថា គ្រូពេទ្យនឹងរំលឹកអំពីប្រវត្តិជំងឺរបស់អ្នកនាង ពិនិត្យនៅក្នុងអាងត្រគៀក និងរកមើលការប្រឈមមុខ និងអត្ថប្រយោជន៍នៃវិធីសាស្ត្រពន្យាកំណើតនីមួយៗ។ ឧទាហរណ៍ Depo-Provera មិនបានណែនាំអោយប្រើលើស្ត្រីវ័យក្មេងនោះទេ ព្រោះវាប្រហែលជាប៉ះពាល់ទៅដល់ទំហំឆ្អឹងរបស់ពួកគេ។ ចូរប្រាកដថា កូនរបស់អ្នកយល់ថាវិធីសាស្ត្រពន្យាកំណើតមិនមែនជារបស់សម្រាប់ជំនួយ ស្រោមអនាម័យនោះទេ។ ការដែលអោយប្រើវិធីសាស្ត្រពន្យាកំណើតអាចជួយបង្ការកុំអោយមានផ្ទៃពោះ ប៉ុន្តែមិនអាចផ្តល់ការការពារពីជំងឺឆ្លងតាមការរួមភេទបានទេ។
· គ្រប់គ្រងការពន្យាកំណើតជាបន្ទាន់៖ ចូរពន្យល់កូនរបស់អ្នកថា វាតែងតែជាគំនិតល្អមួយក្នុងការសម្រេចចិត្តប្រើការពន្យាកំណើតមុន ពេលរួមភេទ។ ទោះបីជាយ៉ាងណាក៏ដោយ ការពន្យាកំណើតជាបន្ទាន់ ដូចជាថ្នាំ Plan B One-Step ឬ Next Choice អាចជួយការពារកុំអោយមានផ្ទៃពោះបានប្រសិនបើកូនរបស់អ្នកមិនមាន គម្រងទុកជាមុន ឬការប្រើវិធីពន្យាកំណើតទទួលប៉ារ៉ាជ័យ។ ថ្នាំ Plan B One-Step និង Next Choice អាចរកទិញបាននៅតាមឱសថស្ថានដោយពុំចាំបាច់មានវេជ្ជបញ្ជា ហើយពួកគេត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ។ ចូរប្រាកដថាកូនរបស់អ្នកយល់ថាថ្នាំ Plan B One-Step និង Next Choiceត្រូវតែប្រើក្នុងរយៈពេល៧២ម៉ោងក្រោយពេលរួមភេទដែលមិនបាន ប្រើរបស់ការពារ ទើបមានប្រសិទ្ធភាព។
· ការពន្យាកំណើតបែបធម្មជាតិ៖ ប្រសិនបើការប្រើវិធីពន្យាកំណើតប៉ះពាល់ដល់តម្លៃរបស់អ្នក អ្នកប្រហែលជាអាចពិចារណាប្រាប់កូនរបស់អ្នកអំពីការពន្យាកំណើតតាម ធម្មតា ដែលបូករួមទាំងការតមមិនអោយរួមភេទក្នុងពេលដែលស្ត្រីអាចមានលទ្ធភាព មានកូនខ្លាំងបំផុតដែរ។ ចូរចងចាំក្នុងចិត្តថា វិធីពន្យាកំណើតបែបធម្មជាតិមិនមានប្រសិទ្ធភាពដូចការប្រើមធ្យោយ សម្រាប់ពន្យាកំណើតទេ ហើយវាក៏មិនផ្តល់នូវការការពារពីជំងឺឆ្លងតាមការរួមភេទដែរ។ ជាមួយគ្នានេះដែរ ប្រសិទ្ធភាពនៃការប្រើវិធីសាស្ត្រពន្យាកំណើតបែបធម្មជាតិទាមទារអោយ ការតស៊ូ និងរួមភេទដោយមានគម្រោងត្រឹមត្រូវ។ យុវតីជាច្រើនក៏តែងតែមករដូវមិនទៀងទាត់ដែរ ដែលវាអាចធ្វើអោយពិបាកក្នុងការវាយតម្លៃទៅលើសញ្ញានៃភាពមានកូនបាន ។
ចូរហ៊ាននិយាយជាមួយកូនរបស់អ្នកអំពីការពន្យាកំណើត ។ កូនរបស់អ្នកទំនងជាមានការងឿយឆ្ងល់អំពីការរួមភេទ និងការពន្យាកំណើតហើយ ខណៈពេលដែលមិនបានលើយកប្រធានបទនេះមកនិយាយជាមួយពួកគេ។ ការដែលបើកចិត្តអោយទូលាយ និងមានភាពស្មោះត្រង់ អ្នកអាចជួយកូនរបស់អ្នកធ្វើការសម្រេចចិត្ត និងទទួលខុសត្រូវអោយបានច្រើននៅពេលពួកគេសម្រេចថានឹងរួមភេទ សម្រាប់ពេលបច្ចុប្បន្ន ឬថ្ងៃខាងមុខ។
ប្រសិនបើអ្នកកំពុងតែ មានការពិបាកក្នុងការនិយាយជាមួយកូនរបស់អ្នកអំពីការពន្យាកំណើត ចូរទៅសុំជំនួយពីគ្រូពេទ្យ។ គាត់ប្រហែលជាផ្តល់ជាដំបូន្មានសម្រាប់ជារបៀបនិយាយជាមួយកូនរបស់ អ្នក និងពិតជាអាចឆ្លើយបានយ៉ាងត្រឹមត្រូវទៅលើសំណួរអំពីការពន្យាកំណើត៕
No comments:
Post a Comment