មនុស្សយើងកើតមកតែងតែមានស្នេហា តែពេលខ្លះយើងក៍មិនដឹងថា ស្នេហាពិតរបស់យើងមានរូបរាងដូចម្តេច? ហើយវាក៏អាចធ្វើឲ្យយើងច្របូកច្របល់នៅក្នុងចិត្ត។ ចំនុចមួយចំនួនខាងក្រោម ប្រហែលជាអាចជួយអ្នកស្វែងយល់ថា តើអ្វីទៅស្នេហ៍ពិត។
ស្នេហាពិត មិនផ្អែកតែលើអារម្មណ៍មួយពេលនោះទេ តែវាជាអារម្មណ៍ដ៏ខ្លាំងក្លាមួយ ដែលធ្វើឲ្យអ្នកស្ថិតនៅជាប់ជាមួយវាគ្រប់ពេល។ វាមិនដូច សាច់រឿងក្នុងខ្សែភាពយន្ត ទូរទសន្សន៍ និងចំរៀង ដែលគេតាក់តែងនោះទេ។ ទំនាក់ទំនងដែលឋិតថេរ គឺមិនពឹងផ្អែកលើអារម្មណ៍នោះទេ ការពិត ចំណេះដឹង គឺជាទំនាក់ទំនងដ៏រឹងមាំបំផុត។
រៀនស្គាល់ពីមនុស្សដែលអ្នកចាប់អារម្មណ៍ចំពោះគេ ដោយត្រូវដឹងអំពីអត្តចរិក និងបុគ្គលិកលក្ខណៈរបស់គេ គឺជារឿងសំខាន់។ អ្នកកាន់តែប្រាកដក្នុងចិត្តថា គេជាមនុស្សបែបណា អ្នកចូលចិត្តមនុស្សបែបហ្នឹងឫទេ និងអាចរស់នៅជាមួយអ្នកទៅអនាគតបានដែរឫអត់។
ការមានគោលដៅជីវិតដូចគ្នា ពីព្រោះទំនាក់ទំនងរបស់អ្នកជារយៈពេលមួយយូរអង្វែង ដែលត្រូវការមានគោលដៅជីវិតដូចគ្នា។ ប្រសិនបើអ្នកមានក្តីស្រម៉ៃចង់ធ្វើដំណើរជុំវិញពិភពលោក ចំណែកឯម្នាក់ទៀតចង់នៅតែមួយកន្លែង ដូចនេះបញ្ហានឹងកើតមានឡើងចំពោះជីវិតគូស្រកររបស់អ្នក។
ស្នេហាពិតមិនសំដៅលើការរួមភេទនោះទេ ពេលខ្លះនៅពេលដែលមនុស្សពីរនាក់ ភ្លើតភ្លើនជាមួយភ្លើងពណ៌សង្គមសម័យថ្មី ការរួមភេទគឺគ្រាន់តែជាការកម្សាន្តសប្បាយ និងការចង់សាកល្បងតែប៉ុណ្ណោះ។
ស្នេហាអាចជាជម្រើស ដោយកើតឡើងពីការតាំងចិត្តរបស់មនុស្ស អារម្មណ៍ជាផ្នែកមួយនៃស្នេហា ហើយការរួមភេទគឺជាផ្នែកមួយនៃការរៀបការ។ ប៉ុន្តែត្រូវចាំថា ភាពយូរអង្វែងនៃទំនាក់ទំនងស្នេហា មិនស្ថិតនៅលើកត្តាទាំង៣ចំណុចនេះទេ៕
No comments:
Post a Comment