About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, December 18, 2012

ជន​​ដែល​​កើត​​នៅ​​ថ្ងៃ​ទី១២ ខែ​ធ្នូ ចំនួន​១០​រូប​​ទទួល​បាន​​នូវ​​ភាព​ល្បី​ល្បាញ​

លោក ច​ន ចេ​យ៍ (John Jay) កើត​​នៅ​​ថ្ងៃ​ទី១២ ខែធ្នូ​ ឆ្នាំ​១៧៤៥ ។ លោក​​ជា​​អ្នក​នយោបាយ​​ជន​ជាតិ​​អាមេរិ​កាំង រដ្ឋ​បុរស អ្នក​​បដិវត្ត​ និង​​ជា​​អ្នក​ការ​ទូត ។ លោក​​ស្លាប់​​នៅ​​ឆ្នាំ​១៨២៩ ​។​
-លោក ​ស្ហា​លស៍ ​អា​ឡិច​​ហ្ស​ង់​​ឌើ (Charles Alexander) កើត​​នៅ​​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​១៧​១២ ។ លោក​​ជា​​មេដឹក​នាំ​​យោធា​​ជន​ជាតិ​​អូទ្រីស​។ លោក​​ស្លាប់​​នៅ​​ឆ្នាំ​១៧៨០​ ។

 -លោក សាមុយ​​អែល ហ៊ូ​ដ (Samuel Hood) កើត​​នៅ​​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ១៧២៤។ ​លោក​​ជា​​មេ​បញ្ជា​ការ​​ទ័ព​ជើង​ទឹក​​ជន​ជាតិ​​អង់គ្លេស លោក​​បាន​​បម្រើ​ការ​​នៅ​ក្នុង​​សង្គ្រាម​​បដិវត្ត​​បារាំង ។ លោក​​ស្លាប់​​នៅ​​ឆ្នាំ​១៨១៦​ ។​
-លោក ​ហ្គេ​ដ វ៉ុ​ន រុន​ដ៍​​ស្តេដ​ត៍ (Gerd von Rundstedt) កើត​​នៅ​​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ១៨៧៥។ លោក​​ជា​​សេនា​ ប្រមុខ​​ជន​ជាតិ​​អាល្លឺម៉ង់ ​នៅ​​សម័យ​​សង្គ្រាម​លោក​លើក​ទី​២​ ។ លោក​​ស្លាប់​​នៅ​​ឆ្នាំ​១៩​៥៣​ ។​
-លោក មី​ល​កូ កូ​ស (Milko Kos) កើត​​នៅ​​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​១៨៩២ ។ លោក​​ជា​​អ្នក​ប្រវត្តិ​សាស្ត្រ​​ជន​ជាតិ​​ស្លូ​វេ​នី​ ។ ​លោក​​ស្លាប់​​នៅ​​ឆ្នាំ​១៩៧២​ ។
លោក ​ហ្គុ​ស្តា​វ ផ្លូ​ប៊ែ​ត (Gustave Flaubert) កើត​​នៅ​​ថ្ងៃ​ទី​១២ ខែធ្នូ ​ឆ្នាំ១៨២១។ លោក​​ជា​​អ្នក​និពន្ធ​​ជន​ជាតិ​​បារាំង​។ សៀវភៅ​​ប្រលោម​លោក ​របស់​លោក​​ដែលទទួលបានភាព​ល្បីល្បាញ​​នៅ​​ប​ស្ចឹ​ម​​ប្រទេស​​មាន​​ចំណង​ជើង​ ​ថា Madame Bovary ។ លោក​​ស្លាប់​​នៅ​​ឆ្នាំ​១៨៨០​ ។​
-លោក ​វល​ថឺ​រ ​បេ​ណូ​ណា​សេប (Walter Benona Sharp) កើត​​នៅ​​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​១៨០​៧ ។ លោក​​ជា​​អ្នក​​ខួង​ប្រេង​​ជន​ជាតិ​​អាមេរិកាំង​​ដ៏​​ឆ្នើម ​និង​​មាន​គំនិត​ថ្មី​ៗព្រមទាំង​ជា​​អ្នក​ស្នេហា​ជាតិ ។ លោក​​ស្លាប់​​នៅ​​ឆ្នាំ​១៩​១២​ ។
-លោក អេ​ដ​វ៉ាដ មុន​ច៍ (Edvard Munch) កើត​​នៅ​​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ១​៨៦៣​ ។ លោក​​ជា​​វិចិត្រក​រ ជន​ជាតិ​​ន័​រ​​វែ​​ស និង​​បោះពុម្ព ។ លោក​​មាន​​ស្នា​ដៃ​ក្នុង​ការ​​គូរ​រូប​​សិ​ល្បៈ​តាម​ជាយជញ្ជាំងខាងលើ ។ លោក​ស្លាប់​​នៅ​​ឆ្នាំ​១៩៤៤​ ។​
-លោក អាល​ហ្វ្រេ​ដ វេ​ណេ (Alfred Werner) កើត​​នៅ​​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​១៨៦៦ ។ លោក​​ជា​​អ្នក​​គីមី​​វិទូ ជន​ជាតិ​​ស៊ី្វ​ស​ ។ លោក​​ទទួល​បាន​​ជ័យ​លាភី​ណូបែល​​នៅ​​ឆ្នាំ​១៩១៣​ ។ លោក​​ស្លាប់​​នៅ​​ឆ្នាំ​១៩១៩​ ៕​

No comments:

CASINO





MOBILE MAGAZINE